Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

ប្រាក់យ័ន បានវ៉ាដាច់ប្រាក់អឺរ៉ូក្នុងការក្លាយជារូបិយប័ណ្ណមានការប្រើប្រាស់លំដាប់ទី២ នៅលើលោក

ដោយៈ និស្ស័យ ប៉េងកាំងៈ យោងតាមការសិក្សាចុងក្រោយ បានបង្ហាញថាប្រាក់យ័នបានលើសប្រាក់អឺរ៉ូ ដើម្បីក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតទី២ នៅក្នុងវិស័យហិរញ្ញវត្ថុពិភពលោក។ យោងតាមសមាគម ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) បានបង្ហាញថា ចំណែកទីផ្សាររបស់ប្រាក់យ័ន ក្នុងខែមិថុនាគឺ៥.៩៩% កើនឡើងពី៥.០៨% ក្នុងខែឧសភា។ ចំណែកទីផ្សាររបស់ប្រាក់អឺរ៉ូគឺ៥.៩២% ។ ទិន្នន័យនេះ ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​ប្រាក់​យ័ន​បានវ៉ា​ប្រាក់​អឺរ៉ូ​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។ ទិន្នន័យ SWIFT បង្ហាញថា ពេលវេលាចុងក្រោយនេះបានកើតឡើង គឺខែវិច្ឆិកាឆ្នាំ២០២៣។ ការកាន់កាប់ចំណែកទីផ្សារដ៏ធំបំផុត នៅក្នុងវិស័យនេះនៅតែជាប្រាក់ដុល្លារ ដែលមានច្រើនជាង៨០%។ ប្រសិនបើគណនា ការទូទាត់ជាសកលប្រាក់យ័នបច្ចុប្បន្ន ជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើន បំផុតទី២នេះជាខែទី៨ជាប់ៗគ្នា ដែលប្រាក់យ័ន បានកាន់កាប់តំណែងនេះ ជាមួយនឹងចំណែកទីផ្សារ៤.៦១% នៅក្នុងខែមិថុនាទិន្នន័យនេះបានកើនឡើងបន្តិច ធៀបនឹង៤.៤៧% នៅក្នុងខែឧសភា។ ប៉ុន្តែ​អត្រានេះកើនឡើងជិត​ទ្វេរ​ដង ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។…

លំហូរ FDI ចូលប្រទេសវៀតណាម ​សម្រេចបានទំហំទឹកប្រាក់ ​១៨ពាន់លាន​ដុល្លារ​ ត្រឹមរយៈ​ពេល​ ៧​ខែ​ដំបូង

ដោយ: គង់ លាងហួរ អន្តរជាតិ: ​យោងតាមទិន្នន័យ​ថ្មី ចុងក្រោយ​បង្អស់ពី​​ទីភ្នាក់ងារវិនិយោគបរទេសរបស់​វៀតណាម​ បាន​បង្ហាញ​ថា​ នៅចន្លោះ​ពី​ខែ​មករា ដល់​ថ្ងៃទី២០ ខែ​កក្កដា​ ឆ្នាំ​២០២៤នេះ​ វៀតណាម​ទាក់ទាញ បាន​លំហូរវិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI) ​ក្នុងទំហំទឹកប្រាក់ចំនួន១៨ពាន់លាន​ដុល្លារ​ កើនឡើង១០%​បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ បើ​យោងតាម​ទិន្នន័យ​លម្អិត​មួយទៀតបង្ហាញថា គិតចាប់​ពី​ខែ​មករា ដល់ខែកក្កដា លំហូរ FDI ថ្មី មានទំហំទឹកប្រាក់សរុបចំនួន១០,៧៦ពាន់លាន​ដុល្លារ​ ​​កើន​ឡើង៣៥,៦%​ ​ខណៈការបោះទុនវិនិយោគ បន្ថែម​លើគម្រោងដែលមានស្រាប់ មានទំហំទឹកប្រាក់ចំនួន៤,៩៧ពាន់លាន​ដុល្លារ​ ​​កើន​ឡើងជិត​២០%​។ចំណែក​ ការបណ្តាក់ទុនវិនិយោគពីបរទេស តាមរយៈការចូលរួមចំណែកមូលធន និងការទិញភាគហ៊ុនវិញ​ បាន​ដាំក្បាលចុះ​៤៥,២%​មក​នៅ​ត្រឹម២,២៧ពាន់លាន​ដុល្លារ​។ ​ ទិន្នន័យ​ដដែល​បង្ហាញ​ទៀតថា​ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម បានឈរនៅលេខរៀងទី១ ដោយ​​ទទួលបាន​ទំហំ​ទុនវិនិយោគពីបរទេសច្រើន ជាងគេបំផុតចំនួន១២,៦៥ពាន់លាន​ដុល្លារ​ ឬ​​ស្មើនឹងចំណែក៧០,៣%​…

តើវៀតណាមគួររៀនសូត្រអ្វីខ្លះពីសិង្ហបុរី និងកូរ៉េខាងត្បូង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍?

ដោយ: គង់ លាងហួរហាណូយ: ក្រុមអ្នកជំនាញជំរុញឱ្យ ទីក្រុងហូជីមិញ ប្រទេ សវៀតណាមរៀនសូត្រ និងយកគម្រូតាមទីក្រុងធំៗរបស់កូរ៉េខាងត្បូង និងសិង្ហបុរី តាមរយៈការបើកហាងទំនិញរួចពន្ធបន្ថែ មទៀត នៅក្នុងតំបន់មមាញឹក និងចំណតអាកាសយានដ្ឋាន ដើម្បីជំរុញការចំណាយ របស់ភ្ញៀវទេសចរណ៍បរទេស។ លោកស្រី Hyejin Park សាស្ត្រាចារ្យផ្នែកទេសចរណ៍កូរ៉េ និងគ្រប់គ្រងសណ្ឋាគារ នៅសកលវិទ្យាល័យ RMIT ក្នុងទីក្រុងហូជីមិញ បានមានប្រសាសន៍ឱ្យដឹងថា “ការដើរទិញឥវ៉ាន់គឺជាកម្លាំងចលករ នៅក្នុងការជំរុញទាក់ទាញ ប្រាក់ចំណូលពីអ្នកដំណើរបរទេស”។ យោងតាមការស្ទង់មតិ ទៅលើភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសធំៗចំនួន៥ រួមមាន ជប៉ុន ចិន ថៃ អាមេរិក និងអង់គ្លេស ដែលបានទៅទស្សនាទីក្រុងសេអ៊ូល ចាប់ពី២ដងឡើងទៅបានបង្ហាញថា ភ្ញៀវទេសចរណ៍ម្នាក់ៗចំណាយប្រាក់របស់ពួកគេ ជាមធ្យមចំនួន១.៤៧០ដុល្លារអាមេរិក លើការទិញសំបុត្រយន្តហោះ…

កំណើនប្រជាជនរំពឹងជំរុញតម្រូវការទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅអូស្ត្រាលី

ដោយ: គង់ លាងហួរអន្តរជាតិ: លោក Sameer Chopra អ្នកវិភាគអចលនទ្រព្យជើងចាស់ បានលើកឡើងថា បណ្តាវិនិយោគិនអូស្ត្រាលី គួរតែបោះទុន ទៅក្នុងវិស័យការិយាល័យ ហាង និងសណ្ឋាគារឱ្យចំទីតាំងល្អ ពីព្រោះតម្លៃអចលនទ្រព្យទាំងនេះ នឹងកើនឡើងគ្រប់ទិសទី។ លោក Sameer Chopra ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា នេះគឺជាពេលវេលាដ៏អស្ចារ្យមួយ ក្នុងការទិញអចលនទ្រព្យ ហើយនៅពេលដែលអ្នកដទៃភ័យស្លន់ស្លោ នោះគឺជាពេលវេលាល្អ ដែលអ្នកគួរតែព្យាយាមយ៉ាងសកម្ម”។ លោកបញ្ជាក់ថា កត្តាសំខាន់ៗចំនួន៣៖ ដែលរួមចំណែកដល់សុទិដ្ឋិនិយម សម្រាប់ការវិនិយោគ រួមមាន ទី១: មនុស្សជាង១លាននាក់ ដែលនឹងមកដល់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល៣ឆ្នាំខាងមុខ នឹងជំរុញឱ្យតម្រូវការអចលនទ្រព្យ កើនឡើង។ ទី២: ថ្លៃដើមខ្ពស់លើការសាងសង់អចលនទ្រព្យថ្មី និងទី៣:…

កំពង់ផែខ្នាតយក្សរបស់ប្រទេសម៉ាឡេស៊ីកំពុងកកស្ទះ ក្រោយកប៉ាល់ជាច្រើនរង់ចាំយូរនៅសិង្ហបុរី

ដោយ: គង់ លាងហួរ អន្តរជាតិ: ការកកស្ទះចរាចរណ៍កំពង់ផែ នៅក្នុងប្រទេសសិង្ហបុរី ដែលជាកំពង់ផែដ៏មមាញឹកបំផុតមួយ នៅទ្វីបអាស៊ី កំពុងរីករាលដាលដល់ប្រទេសម៉ាឡេស៊ី ដែលការណ៍នេះបានធ្វើឱ្យស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចេញទំនិញ។ កប៉ាល់កុងតឺន័រប្រមាណ២០គ្រឿង ត្រូវបានចូលចតនៅក្បែរកំពង់ផែ Port Klang ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសម៉ាឡេស៊ី ដែលមានទីតាំងនៅជិតទីក្រុងគូឡាឡាំពួ។ កំពង់របស់ប្រទេសជិតខាងទាំង២នេះ ស្ថិតនៅលើច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវទឹកដ៏សំខាន់ ដែលតភ្ជាប់ការដឹកជញ្ជូនរវាងទ្វីបអឺរ៉ុប និងទ្វីបមជ្ឈិមបូព៌ាឆ្ពោះមកកាន់តំបន់អាស៊ីបូព៌ា។ ការកកស្ទះចរាចរណ៍កប៉ាល់ដឹកទំនិញ នៅកំពង់ផែម៉ាឡេស៊ី និងសិង្ហបុរី បណ្តាលមកពីកប៉ាល់ជាច្រើន ដែលកំពុងបន្តផ្លាស់ប្តូរទិសដៅ ធ្វើដំណើរចេញពីព្រែកជីកស៊ុយអេ និងសមុទ្រក្រហម ដោយសារតែការវាយប្រហារ របស់ក្រុមឧទ្ទាម Houthi ដែលគាំទ្រក្រុមហាម៉ាស់ នៅក្នុងសង្គ្រាមជាមួយប្រទេ​សអ៊ីស្រាអែល។ កប៉ាល់ជាច្រើន ដែលត្រូវធ្វើដំណើរឆ្ពោះមកកាន់តំបន់អាស៊ី កំពុងបើកបរវាងតាមភាគខាងត្បូង នៃទ្វីបអាហ្រ្វិក។ កំពង់ផែ…

សញ្ញាវិជ្ជមាន: ក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ជប៉ុនកំពុងបង្កើនវត្តមាននៅតំបន់អាស៊ាន

ដោយ: គង់ លាងហួរ អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗ របស់ជប៉ុនកំពុងពង្រីកវត្តមាន នៅក្នុងតំបន់អាស៊ាន និងប្រទេសឥណ្ឌា ស្របពេលមានការកើនឡើង តម្រូវការការិយាល័យ និងអគារលំនៅដ្ឋានដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុន Sumitomo Realty and Development បានបណ្តាក់ទុន ក្នុងគម្រោងធំៗចំនួន៣ នៅទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ឥណ្ឌា។ ក្រុមហ៊ុនបានចាត់ទុកទីក្រុងបុមបៃជា “ម៉ាស៊ីនទី២” ដែលបានជួយជំរុញកំណើនអាជីវកម្មនៃក្រុមហ៊ុនរបស់ខ្លួន បន្ទាប់ពីទីក្រុងតូក្យូ ហើយគ្រោងនឹងបោះទុនវិនិយោគសរុប ក្នុងទឹកប្រាក់ចំនួន៧០០ពាន់លានយ៉េននៅក្នុងទីក្រុងបុមបៃ។ នៅខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Sumitomo បានទិញដីប្រហែល៨ម៉ឺនម៉ែត្រការ៉េ នៅចំកណ្តាលទីក្រុងបុមបៃ (Mumbai) ដើម្បីអភិវឌ្ឍន៍អគារធំមួយ ដែលរួមមានទីតាំងអាជីវកម្ម និងពាណិជ្ជកម្ម។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់អគារការិយាល័យនៅទីតាំង២ផ្សេងទៀត នៅក្នុងទីក្រុងនេះផងដែរ។ ចំណែក ក្រុមហ៊ុន…

ទោះកំពុងមានជម្លោះជាមួយចិន ហ្វីលីពីននៅតែបន្តសាងសង់ ព្រលានយន្តហោះ

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រទេសហ្វីលីពីន បានចាប់ផ្តើមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីមួយទៀត នៅលើកោះ Pag-asa ក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិ ស្របពេលទីក្រុងម៉ានីល កំពុងមានជម្លោះដែនទឹក និងភាពតានតឹងជាមួយទីក្រុងប៉េកាំង។ ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ ត្រូវបានរាយការណ៍ដំបូងបង្អស់ ដោយសារពត៌មាន Bloomberg។ ការអភិវឌ្ឍន៍នេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាចំណាត់ការមួយរបស់ហ្វីលីពីន ដើម្បីបង្កើនការចូលទៅកាន់ដែនកោះ ទាំងគោលបំណងស៊ីវិល និងយោធា។ យោងតាមប្រភពពីសារពត៌មាន Bloomberg បានឱ្យដឹងថា ការចាក់ដីបំពេញដើម្បីសាងសង់ ពង្រីកផ្លូវរត់សម្រាប់យន្តហោះចុះចត កំពុងតែដំណើរការទៅមុខ។ នៅពេលគម្រោងនេះ ត្រូវបានបញ្ចប់រួចរាល់ អាកាសយានដ្ឋាននេះ នឹងធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរទៅ និងមកពីកោះដាច់ស្រយាល ព្រមទាំងមានសក្តានុពល ជំរុញវិស័យទេសចរណ៍ និងការវិនិយោគនៅក្នុងតំបន់ថែមទៀតផង។ ក្រៅពីស្ថាបនាព្រលានយន្តហោះនៅលើកោះ Pag-asa ហ្វីលីពីន…

តើក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារ និងភោជនីយដ្ឋាន Planet Hollywood មានជីវប្រវត្តិកកើតឡើងយ៉ាងដូចម្តេច?

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រុមហ៊ុន Planet Hollywood International Inc គឺជាក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋាន និងសណ្ឋាគាររបស់សហរដ្ឋអាមេរិក ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ នៅលើពិភពលោក។ ក្រុមហ៊ុនបដិសណ្ឋារកិច្ចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសាជីវកម្មមេ Earl Enterprises corporation ដែលត្រូវបានបង្កើតឡើងដោយលោក Robert Earl និងលោកKeith Barish។ ក្រុមហ៊ុននេះ ជាប្រភេទក្រុមហ៊ុនឯកជន ផ្នែកបដិសណ្ឋារកិច្ចដែលទទួលបានភ្ញៀវសុទ្ធតែជាតារាល្បីៗឈ្មោះ។ ក្រុមហ៊ុន Planet Hollywood International បានចាប់បដិសន្ធិឡើងកាលពីតុលា ឆ្នាំ១៩៩១ នៅទីក្រុងញូវយ៉ក។ ប៉ុន្តែ បច្ចុប្បន្ន ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល នៅឯទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។…

បទពិសោធន៍បរាជ័យរបស់ប្រទេសថៃ អាចជាមេរៀនដ៏ល្អសម្រាប់បណ្តាប្រទេសដទៃ

ដោយ: គង់ លាងហួរបាងកក: កាលពី៤០ឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញឧស្ម័នធម្មជាតិ នៅឈូងសមុទ្រថៃ ដែលនាំឱ្យមានការផ្តួចផ្តើម គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៅភាគខាងកើតនៃប្រទេសថៃ និងបានទាក់ទាញការវិនិយោគ ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការរកឃើញកំណប់ទ្រព្យនេះ បានធ្វើឱ្យប្រទេសថៃសង្ឃឹមថា ខ្លួននឹងអាចក្លាយជាខ្លាសេដ្ឋកិច្ចទី៥ របស់តំបន់អាស៊ី។ ប៉ុន្តែក្តីសុបិននេះបានរលាយបាត់ទៅវិញ ដោយសារថៃជួបប្រទះ អស្ថិរភាពនយោបាយផ្ទៃក្នុងប្រទេស និងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច មិនបានល្អប្រសើរ បូករួមទាំងការផ្ទុះឡើងនូវវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៧។ វិបត្តិនេះត្រូវបានបង្កឡើង ដោយសារតែស្ថាប័នហិរញ្ញវត្ថុថៃ បានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនលើសលប់ជ្រុល និងការធ្វើសេរីភាវូបនីយកម្មទីផ្សារហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យធនាគារពាណិជ្ជ អាចខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុបរទេស ដើម្បីផ្តល់ប្រាក់កម្ចីដល់អ្នកប្រកបអាជីវកម្ម។ លោក Pornchai Thiraveja អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ ចំណុះក្រោមក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា “ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ កាលពីឆ្នាំ១៩៩៧-១៩៩៨ ទំហំវិនិយោគសរុបរបស់វិស័យសាធារណៈ និងឯកជន បានធ្លាក់ចុះក្រោម២៥% នៃផលទុនជាតិសរុប”។…