អំពី CEMEA

អ្វីទៅជា CEMEA?

សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា CAMBODIA ECONOMIC MEDIA ETERPRENUAR ASSOCIATION ហៅកាត់ (CEMEA)

ចក្ខុវិស័យ

សមាគមនេះ ជាស្ថាប័នមិនរកប្រាក់ចំណេញនោះទេ ប៉ុន្តែយើងមានចក្ខុវិស័យដ៏ច្បាស់លាស់ ក្នុងការឃើញសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការចូលរួមចំណែកផ្សព្វផ្សាយព៏ត៌មានទាក់ទងនឹងសេដ្ឋកិច្ចកម្ពុជា ដែលអាចទុកចិត្តបានទៅកាន់សាធារណៈជនជាតិ និងអន្តរជាតិ។

បេសកកម្ម

ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយព័ត៌មានអវិជ្ជមានពីកម្ពុជា និងផ្សព្វផ្សាយព័ត៌មានមានលក្ខណៈស៊ីជម្រៅ អាចទុកចិត្តបាន ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ ដើម្បីផ្តល់ជាមូលដ្ឋានទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិ។ ចូលរួមសហការជាមួយស្ថាប័នរបស់រដ្ឋាភិបាល ក្រសួងនានា អង្គការ សមាគមធុរជន សហគ្រិននានា ដើម្បីផ្សព្វផ្សាយអប់រំ បណ្តុះបណ្តាល ពីសកម្មភាពរបស់ក្រសួង ស្ថាប័នធ្វើការងារទាក់ទង នឹងវិស័យសេដ្ឋកិច្ចឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ថ្នាក់ដឹកនាំសមាគមមានរចនាសម្ព័ន្ឋដូចជា

សាររបស់ប្រធានសមាគម

នៅទសវត្សរ៍ទី៩០ កម្ពុជាបានលឺពាក្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាប្រចាំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ២០០០ មកប្រព័ន្ធផ្សព្វផ្សាយនានាបានផ្តោតលើសុខសន្តិភាព និងការអភិវឌ្ឍន៍វិញ។

ចាប់ពីឆ្នាំ២០១០ ស្ថាប័នសារគមនាគមន៍ជាច្រើនបានបែរមកចាប់ផ្តើមផ្សព្វផ្សាយពីគំរោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាគំរោងអភិវឌ្ឈន៍នានារបស់វិស័យឯកជន ប៉ុន្តែចំនួនអត្ថបទ និងវីដេអូដែលបានផលិតផ្សព្វផ្សាយនោះ នៅមិនទាន់មានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងអាចយកជាមូលដ្ឋានគិតពិចារណានៅឡើយ។

ដោយមើលឃើញកង្វះខាត និងចន្លោះប្រហោងទាំងនេះ ទើបសហគ្រិនសារព័ត៌មានក្នុងស្រុកជាង ១០ ស្ថាប័នរួមគ្នាបង្កើតសហគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Media Entrepreneur Association) ដោយផ្តោតលើព័ត៌មានសេដ្ឋកិច្ច ដើម្បីជម្រុញ និងបង្កើនការផ្សព្វផ្សាយគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ អចលនទ្រព្យទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានដឹងពីកាលានុវត្តន៍ភាពពិតនៅកម្ពុជា។

រចនាសម្ព័ន្ធ

សមាសភាពថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា

lines