តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារក្តីបារម្ភចំពោះការផ្គត់ផ្គង់ ដែលបង្កឡើងដោយការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ខណៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងបន្តអូសបន្លាយ។ តម្លៃប្រេងឆៅ Brent futuresបានកើនឡើង២៨សេន ឬ០,៤%ដល់៧៣,០៩ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង២៨សេនដូចគ្នាដល់៦៩,០៣ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃពុធម្សិលមិញ ប្រទេសអ៊ុយក្រែនបានបាញ់កាំជ្រួចមីស៊ីល British Storm Shadow ចូលទៅក្នុងប្រទេសរុស្ស៊ី មួយថ្ងៃបន្ទាប់ពីទីក្រុងកៀវបានបាញ់មីស៊ីលអាមេរិក ATACMS ទៅក្នុងតំបន់ Kursk របស់រុស្សុី ទីក្រុងមូស្គូបានអះអាងថា ការប្រើប្រាស់អាវុធរបស់លោកខាងលិចដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនឹងនាំឱ្យមានការកើនឡើងកំដៅនៅក្នុងជម្លោះ ខណៈទីក្រុងកៀវអះអាងថា ខ្លួនត្រូវការសមត្ថភាពក្នុងការការពារខ្លួន ដោយការវាយលុកមូលដ្ឋានទ័ពខាងក្រោយរបស់រុស្ស៊ី៕