លំហូរនិស្សិតបរទេស កំពុងជំរុញឱ្យផ្នែកមួយនៃទីផ្សារអចលនទ្រព្យហុងកុង បង្ហាញសញ្ញាសុទិដ្ឋិនិយម
ដោយ: គង់ លាងហួរ អន្តរជាតិ: បច្ចុប្បន្ន អ្នកអភិវឌ្ឍន៍ហុងកុងមួយចំនួន កំពុងងាកទៅចាប់ឱកាសសាងសង់ផ្ទះជួល ដើម្បីបំពេញកំណើនតម្រូវការរបស់ក្រុមអ្នកជំនាញ និងលំហូរនិស្សិតបន្តការសិក្សាមកពីចិនដីគោក។ ការផ្លាស់ប្តូរយុទ្ធសាស្រ្ត របស់អ្នកអភិវឌ្ឍន៍ជារឿងដ៏កម្រនៅក្នុងទីក្រុងមួយ ដែលមានតម្លៃអចលនទ្រព្យ ខ្ពស់កប់ពពកនៅលើពិភពលោក និងសបញ្ជាក់ឱ្យឃើញអំពីការផ្លាស់ប្តូរកត្តាប្រជាសាស្រ្តនៅក្នុងទីក្រុងហុងកុង។ ប្រជាជនហុងកុង និងជនបរទេសជាច្រើនបានសម្រុកទៅរស់នៅក្រៅប្រទេស បន្ទាប់ពីផ្ទុះការបង្ក្រាប លើការតវ៉ាប្រឆាំងរដ្ឋបាលហុងកុង ក្នុងឆ្នាំ២០១៩គួបផ្សំនឹងជំងឺរាតត្បាត។ ជំនួសមកវិញ និស្សិតចិនដីគោក បានហូរចូលមកកាន់ក្រុងហុងកុង តាមរយៈគម្រោង ទាក់ទាញអ្នកមានទេពកោសល្យ ចាប់ផ្តើមនៅឆ្នាំ២០២២។ ការជួលផ្ទះឯកជនក្នុងទីក្រុងហុងកុង កាលពីខែកក្កដាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត៥ឆ្នាំ ខណៈតម្លៃផ្ទះ បានដាំក្បាលចុះ២២ភាគរយ ក្នុងអំឡុងពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យថ្មីចុងក្រោយបំផុត។ ស្របពេលប្រជាជនហុងកុង ក៏សម្រេចជ្រើសរើសយកការជួល ជំនួសឱ្យការទិញ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកជំនាញអចលនទ្រព្យជាច្រើនរំពឹងថា និន្នាការខុសគ្នានៃតម្លៃផ្ទះ និងតម្លៃជួលនឹងបន្តកើតមានឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុន…