វិភាគៈ តើអ្វីជាមូ្លហេតុធ្វើឲ្យទីក្រុងប៉ោយប៉ែត នៅតែបន្តរះឡើង ខណៈទីក្រុងដទៃស្លោកស្រពោន?

ដោយៈ គង់ សូរិយា បន្ទាយមានជ័យៈ ការរីកចម្រើនទីក្រុងណាមួយ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវារឹតតែគួរឲ្យចាប់អារម្មណ៍ ខណៈទីក្រុងដទៃទៀតកំពុងស្ងប់ស្ងាត់ បែរជាសម្លេងការដ្ឋានសំណង់លាន់លឺយ៉ានរន្ថើន នៅទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ ទីក្រុងតូចមួយ ដែលគេមិនសូវចាប់អារម្មណ៍អស់រយៈពេលយូរមកហើយនេះ បានជួបនូវយុគមាសរបស់ខ្លួន ជាមួយនឹងកំណើនប្រជាសាស្រ្ត យានយន្ត និងការកកស្ទះចរាចរណ៍ជាហូរហែរ។ តើហេតុអ្វីបានជាទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យនៅតែរះឡើង? មានកត្តាសំខាន់ៗចំនួន៥ ដែលមិនគួរមើលរំលងឬបដិសេធបាន។ កំណើនប្រជាសាស្រ្ត ដោយសារការរីកចម្រើនវិស័យសំណង់ កាស៊ីណូ សណ្ឋាគារ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ បានធ្វើឲ្យទីក្រុងនេះទាក់ទាញប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ចូលទៅរស់នៅ ធ្វើការ និងប្រកបអាជីវកម្មក្នុងទឹកដីថៃ ពិសេសផ្សារ៉ងក្លឿ ដែលមានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានចូលទៅលក់ទំនិញ ធ្វើការលក់កំលាំងពលកម្ម…