តើការិយាល័យនៅអគារខ្ពស់កប់ពពក Shanghai Tower មានតម្លៃការិយាល័យ និងថ្លៃស្នាក់នៅសណ្ឋាគារបែបណា?
ដោយ: គង់ លាងហួរអន្តរជាតិ: អគារ Shanghai Tower ជាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសចិន។ អគារនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៨ និងបានបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០១៥។ អគារនេះ គឺជាអគារខ្ពស់កប់ពពក ដែលមានរចនាយ៉ាងល្អវិសេសវិសាល។ អគារ Shanghai Tower ត្រូវបានរចនាឌីហ្សាញដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Gensler ដោយក្នុងនោះមានលោកស្ថាបត្យករ Marshall Strabala លោក Jun Xia ជាអ្នកដឹកនាំក្រុមការងាររចនាម៉ូដអគារ។ អគារខ្ពស់ជាងគេ នៅក្នុងប្រទេសចិនមួយនេះ ត្រូវបានរចនាឡើង ប្រកបដោយគំនិតច្នៃប្រឌិតថ្មី ដោយផ្អែកលើ Shikumen ដែលជារចនាបថលំនៅដ្ឋាន បែបប្រពៃណីក្នុងស្រុករបស់ប្រជាជនសៀងហៃ ដែលរួមបញ្ចូលគ្នាទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ អគារនេះមានកម្ពស់១២៨ជាន់ ឬស្មើនឹង៦៣២ម៉ែត្រ និងមានផ្ទៃក្រឡាទំហំ៣៨០.០០០ម៉ែត្រការ៉េ។ Shanghai Tower…