ប្រទេសឥណ្ឌាគ្រោងនឹងបង្កើតក្រុមហ៊ុនដឹកជញ្ជូនថ្មីមួយ ស្របពេលទំហំពាណិជ្ជកម្មកើនឡើង
ដោយ: គង់ លាងហួរអន្តរជាតិ: មន្ត្រីរដ្ឋាភិបាលចំនួន២រូបបានបង្ហើបឱ្យដឹងថា ប្រទេ សឥណ្ឌា គ្រោងនឹងបង្កើតក្រុមហ៊ុនដឹកជញ្ជូនថ្មីមួយ ដើម្បីបង្កើនចំនួ ននាវាប្រមាណ១ពាន់គ្រឿងបន្ថែមទៀត ក្នុងទសវត្សរ៍ក្រោយ ខណៈទំហំពាណិជ្ជកម្មមានការកើនឡើង។ ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ កំពុងបោះទុនវិនិយោ គរាប់ពាន់លានដុល្លារ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយប្រទេសរបស់ខ្លួន ទៅជាមជ្ឈមណ្ឌលផលិតកម្ម លំដាប់ពិភពលោក ខណៈលោកនាយករដ្ឋមន្ត្រី Narendra Modi ដែលទើបបានឈ្នះឆ្នោតអាណត្តិទី៣ មានមហិច្ឆិតាជំរុញឥណ្ឌា ទៅកាន់ឋានៈជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧។ យ៉ាងណាមិញ ក្រុមហ៊ុនដែលគ្រោងបង្កើតថ្មីនោះ មិនទាន់ត្រូវបានដាក់ឈ្មោះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននោះនឹងត្រូវបានគ្រប់គ្រងរួមគ្នា ដោយបណ្តាក្រុមហ៊ុនរដ្ឋដែលរកស៊ី នៅក្នុងឧស្សាហកម្មប្រេង ឧស្ម័ន និងជី រួមជាមួយនឹងក្រុមហ៊ុនសាជីវកម្មដឹកជញ្ជូនឥណ្ឌា (SCI) និងក្រុមហ៊ុនបរទេស។ យោងតាមប្រភព ដែលស្នើសុំមិនបញ្ចេញឈ្មោះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនថ្មីនេះ នឹងត្រូវបានបង្កើតឡើង ក្នុងគោលបំណង…