Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

រដ្ឋាភិបាលម៉ាឡេសុីប្រកាសស្នើសុំចូលជាសមាជិកនៃក្រុមប្រទេស BRICS ជាផ្លូវការ

ដោយ: គង់ លាងហួរអន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា ប្រទេសម៉ាឡេសុីបានសម្រេចចិត្តដាក់ពាក្យស្នើសុំចូលរួមជាសមាជិកក្រុមប្រទេស BRICS ហើយយើងនឹងចាប់ផ្តើមដំណើរការបំពេញបែបបទលើពាក្យសុំចូលជាសមាជិកក្នុងពេលឆាប់ៗនេះ។ យោងតាមបទសម្ភាសជាមួយសារព័ត៌មានចិន Guancha លោក Anwar Ibrahim បានគូសបញ្ជាក់ថា “ យើង​​រៀបចំគោល​នយោបាយ​របស់​យើង​បានច្បាស់​លាស់ ហើយ​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​។ យើង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ស្នើសុំចូលជាសមាជិកផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈយើងក៏កំពុងរង់ចាំផងដែរនូវលទ្ធផលចុងក្រោយ និងការឆ្លើយតបពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង”។ លោក​ Anwar បាន​អះអាង​ទៀតថា “ទីក្រុង​គូឡាឡាំពួ​មាន​អារម្មណ៍​ធូរ​ស្បើយក្នុងចិត្ត ដែល​មើលឃើញ​ពិភពលោកលែងមានតំបន់​ប៉ូលតែមួយ​ទៀត​ហើយ ស្របពេលដែលមានការកើនឡើងនៃឥទ្ធិពលរបស់ក្រុមប្រទេស BRICS”។ លោក Anwar បានសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិចមានបំណងគ្រប់គ្រងការសន្ទនានៅលើពិភពលោក។ប៉ុន្តែ ម៉ាឡេស៊ី​មិន​អាច​បន្ត​ទទួល​យក​បាន​នោះទេ ខណៈក្រុមប្រទេស​ខាង​លិច​ពុំមែនជា​មហាអំណាច​អាណានិគម​ទៀត​ឡើយ។ ហេតុនេះ បណ្តាប្រទេសដែលមានឯករាជ្យភាពគួរតែមានសេរីភាពក្នុងការបញ្ចេញមតិ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលម៉ាឡេស៊ីត្រូវបានប្រកាសឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ…

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃតិចតួចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីទិន្នន័យ​បង្ហាញថា ការលក់​រាយ​នៅសហរដ្ឋ​អាមេរិក​បានកើនឡើងទាបជាងការរំពឹងទុក ​ដែលការណ៍នេះជួយ​ពង្រឹង​ក្តី​សង្ឃឹម​ថា ធនាគារកណ្តាលអាមេរិកនឹង​អាចបញ្ចុះ​អត្រា​ការ​ប្រាក់​នៅ​ឆ្នាំ​នេះ។ តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៧%ដល់២៣២៩,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹមជាង២៣៤៦,២ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៦នាទីព្រឹក។ យោងតាមការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១%ប៉ុណ្ណោះ កាលពីខែឧសភា បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់០,៣%។ ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យដទៃផ្សេងទៀត ដូចជា ទិន្នន័យស្តីពីចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។ នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៤,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍…

ទីភ្នាក់ងារ IEA ព្រមានថា ការផ្គត់ផ្គង់ប្រេងនឹងកើនឡើងលើសតម្រូវការជាក់ស្តែងនៅឆ្នាំ២០៣០

ដោយ: គង់ លាងហួរអន្តរជាតិ: ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ពិភពលោកអាចនឹងប្រឈមមុខ ជាមួយការផ្គត់ផ្គង់ប្រេងលើសពីតម្រូវការក្នុងទ្រង់ទ្រាយធំ នៅឆ្នាំ២០៣០ខាងមុខ ខណៈការងាកទៅប្រើប្រាស់ថាមពលស្អាត បានធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ។ ទីភ្នាក់ងារ IEA បានគូសបញ្ជាក់ពីការព្យាករណ៍ នៅក្នុងរបាយការណ៍របស់ខ្លួនថា “តម្រូវការប្រេងសកល នឹងស្ថិតនៅទ្រឹងត្រឹម១០៦លានបារ៉ែលក្នុងមួយថ្ងៃ នៅចុងទសវត្សរ៍នេះ ខណៈសមត្ថភាពនៃការផ្គត់ផ្គង់ប្រេងសរុប អាចកើនឡើងដល់ ១១៤លានបារ៉ែល ក្នុងមួយថ្ងៃ ដែលការណ៍នេះមានន័យថា ការផ្គត់ផ្គង់នឹងមានអត្រាលើសពីតម្រូវការចំនួន៨លានបារ៉ែលក្នុងមួយថ្ងៃ”។ របាយការណ៍នៃការព្យាករណ៍ខាងលើនេះ ត្រូវបានចេញផ្សាយត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីអង្គការបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានផ្តល់សញ្ញាថា ខ្លួននឹងបន្តអនុវត្តន៍ការកាត់បន្ថយការផលិតប្រេង រហូតដល់ឆ្នាំ២០២៥ ដើម្បីជំរុញតម្លៃប្រេង ខណៈតម្រូវការកំពុងធ្លាក់ចុះនាពេលថ្មីៗនេះ។ ក្នុងរបាយការណ៍ដដែល ទីភ្នាក់ងារ IEA បានកត់សម្គាល់ថា កាលពីឆ្នាំ២០២៣ បណ្តាប្រទេសនៅតំបន់អាស៊ី…

ម៉ាឡេស៊ីគ្រោងសាងសង់កំពង់ផែកុងតឺន័រ ដែលដើរដោយថាមពល AI នៅជិតទីក្រុងគូឡាឡាំពួ

ដោយ: គង់ លាងហួរគូឡាឡាំពួរ: ប្រទេសម៉ាឡេស៊ី គ្រោងសាងសង់កំពង់ផែកុងតឺន័រដែលដើរដោយថាមពលបញ្ញាសិប្បនិម្មិត AI តម្លៃ៤២៥លានដុល្លារនៅជិតទីក្រុងគូឡាឡាំពួ ដើម្បីបំពេញតម្រូវការ ស្របពេលមានការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែលម្អគុណភាពសេវាកម្មដឹកជញ្ជូន។ កំពង់ផែកុងតឺន័រថ្មីនេះ គ្រោងនឹងសាងសង់ឡើង នៅតាមបណ្តោ\យឆ្នេរសមុទ្រភាគខាងលិច នៃឧបទ្វីបម៉ាឡាកា ខណៈដែលប្រ ទេសនេះ កំពុងត្រៀមខ្លួនដើម្បីបំពេញកំណើន នៃតម្រូវការសេវាកម្មដឹកជញ្ជូន ដែលបណ្តាលមកពីការផ្លាស់ប្តូរជាសកល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ កំពង់ផែដែលមានតម្លៃ៤២៥លានដុល្លារនេះ នឹងក្លាយជាកំពង់ផែដំបូងគេបង្អស់ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ការដាក់ឱ្យដំណើរការប្រព័ន្ធAI នឹងជួយវិភាគទិន្នន័យចរាចរណ៍ ព្រមទាំងរៀបចំផែនការចលនាកប៉ាល់ និងតាមដានប្រតិបត្តិការដែនសមុទ្រនៅកំពង់ផែ និងគ្រប់គ្រងការដឹកជញ្ជូនដោយស្វ័យប្រវត្តិ។ គម្រោងនេះនឹងត្រូវបានដឹកនាំ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក Tanco Holdings ដោយសហការជាមួយក្រុមហ៊ុនវិស្វកម្មសមុទ្រចិន CCCC Dredging Co ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋចិន China…

ក្រុមហ៊ុនយក្សអាមេរិក និងកូរ៉េខាងត្បូងកំពុងប្រើប្រាស់សក្តានុពលបច្ចេកវិទ្យា AI ដើម្បីប្រកួតក្នុងទីផ្សារ

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រុមហ៊ុន Apple បានប្រកាសផ្តល់អាទិភាពដល់ការពង្រឹងឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ IPhone។ ប្រសិនបើរឿងនេះដំណើរការទៅតាមផែនការ នោះអ្នកប្រើប្រាស់ Samsung រាប់លាននាក់នឹងងាកមកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ជំនួសវិញ។ ការលក់ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីនឹងត្រូវបាននាំមុខដោយសមត្ថភាព AI ជំនាន់ថ្មីប្រកបដោយភាពច្នៃប្រឌិត ដែលនេះ​ក្លាយ​ជា​ហេតុផល​ដ៏​ធំ​បំផុត និង​លឿន​បំផុត​ ដែលក្រុមហ៊ុននានាបានសម្រុកអភិវឌ្ឍន៍ទូរស័ព្ទស្មាតហ្វូន​របស់ពួកគេឱ្យកាន់តែទំនើបក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក។ កាល​ពី​ដើមសប្តាហ៍នេះ ក្រុមហ៊ុន Apple បាន​ប្រកាស​​​ពី​មុខងារ​ AI និង​ការ​ពង្រឹង​​ប្រព័ន្ធ​កម្មវិធី​​នៅ​លើ​ស្មាតហ្វូន​របស់​ខ្លួន ហើយ​អ្វី​ដែល​លេចធ្លោ​ជាង​​គេ​នោះគឺ​ ការ​​​បំពាក់​បច្ចេកវិទ្យា AI របស់ ChapGPT នៅ​លើ​កម្មវិធី Siri។ ប្រព័ន្ធ​​បច្ចេកវិទ្យា​ថ្មី​នេះ មាន​​ឈ្មោះ​ថា “Apple Intelligence”។ លោក Tim Cook…

ការ​លក់​ផ្ទះ​ថ្មី​នៅទីក្រុងហុងកុងដាំក្បាលចុះ៤៦ភាគរយក្នុង​ខែ​ឧសភា

ដោយ: គង់ លាងហួរអន្តរជាតិ: ការ​លក់​ផ្ទះ​ដែលទើបសាងសង់ថ្មី​នៅទីក្រុងហុងកុងបាន​ដាំក្បាលចុះអស់ប្រមាណ៤៦%​ក្នុង​ខែ​ឧសភា​បើធៀប​នឹង​មេសា ​ទោះ​បីជា​អ្នក​អភិវឌ្ឍន៍​បាន​ខិតខំផ្តល់​ការ​បញ្ចុះ​តម្លៃ​អាផាតមុិន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍អ្នក​ទិញយ៉ាងណាក្តី។ ការធ្លាក់ចុះយ៉ាងគំហុកនេះសរបញ្ជាក់ឱ្យឃើញពីបញ្ហាប្រឈមដែលទីផ្សារលំនៅដ្ឋានហុងកុងកំពុងជួបប្រទះ។ ប៉ុន្តែ ការលក់ផ្ទះនៅក្នុងខែមីនាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ បន្ទាប់​ពី​រដ្ឋបាលហុងកុងបាន​លុប​ចោល​រាល់​ការ​ទប់ស្កាត់​ការ​ទិញ​ដើម្បី​ជួយ​ស្រោចស្រង់វិស័យ​នេះ។ លោក Sam Wong អ្នកវិភាគភាគហ៊ុននៅធនាគារវិនិយោគអាមេរិក Jefferies បានមានប្រសាសន៍ឱ្យដឹងថា “អ្នកទិញកំពុងដកខ្លួនចេញ ស្របពេលដែលអត្រាការប្រាក់នៅតែមានកម្រិតខ្ពស់យូរជាងការរំពឹងទុក”។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Bloomberg ។ លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “មនុស្សគ្រប់គ្នារំពឹងថា សន្ទុះនឹងថយចុះ។ អ្នកអភិវឌ្ឍន៍មិនអាចទទួលបានប្រាក់ចំណូលពីការលក់ផ្ទះ ដែលមានទំហំទឹកប្រាក់សរុបចំនួន១០ពាន់លានដុល្លារហុងកុង (១,២៨ពាន់លានដុល្លារអាមេរិក) រៀងរាល់សប្តាហ៍ ជារៀងរហូតនោះទេ”។ លោក Wong បានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ច និងការបន្ទាបចក្ខុវិស័យនៃកំណើនប្រាក់បៀវត្សរ៍កំពុងរារាំងអ្នកទិញ និងធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ។ លោក​រំពឹង​ថា​តម្លៃ​លំនៅដ្ឋាននៅទីក្រុងហុងកុងនឹង​ថយ​ចុះ​​ក្នុង​ឆមាស​ទី​២ ​ឆ្នាំ​២០២៤នេះ។ អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះជាមធ្យមនៅក្នុងទីក្រុងហុងកុងស្ថិតក្នុងរង្វង់៤,១៦ភាគរយនៅក្នុងខែមីនា ដែលកើនឡើងជាង២ដង បើអត្រា១,៧២ភាគរយកាលពី២ឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្តល់សេវាកម្មកម្ចីទិញផ្ទះ mReferral។…

តើទំនាក់ទំនងរវាងឥណ្ឌា និងអាមេរិក នឹងមានការវិវត្តន៍បែបណាក្រោមការដឹកនាំអាណត្តិទី៣របស់លោក Narendra Modi?

ដោយ: គង់ លាងហួរអន្តរជាតិ: លោក Narendra Modi បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់អាណត្តិទី៣ កាលពីថ្ងៃទី៩ ខែមិថុនា ក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល។គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi និងគណបក្សជាសម្ព័ន្ធមិត្ត ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។ ប៉ុន្តែ គណបក្ស BJP ផ្ទាល់របស់លោក Modi ទទួលបានអាសនៈត្រឹមតែ២៤០តែប៉ុណ្ណោះ បើធៀបទៅនឹងអាណត្តិមុន ដែលទទួលបាន អាសនៈចំនួន៣០៣អាសនៈ ដែលមានន័យថា គណបក្សរបស់លោក Modi នឹងត្រូវពឹងផ្អែកខ្លាំងលើគណបក្សជាសម្ព័ន្ធមិត្ត ដើម្បីអនុម័តច្បាប់នានា។ ជុំវិញការឈ្នះឆ្នោតដឹកនាំអាណត្តិទី៣របស់លោក Narendra Modi ក្រុមអ្នកវិភាគលើកឡើងថា “ទំនាក់ទំនងរវាងទីក្រុងញូវដែលី (New Delhi) ជាមួយទីក្រុងវ៉ាស៊ីនតោននឹងមិនផ្លាស់ប្តូរឡើយ…

អាកាសយានដ្ឋានទូទាំងប្រទេសជប៉ុន បង្ខំចិត្តផ្អាកបង្កើនជើងហោះហើរ ស្របពេលមានបញ្ហាកង្វះប្រេងឥន្ធនៈ

ដោយ: គង់ លាងហួរតូក្យូ: យោងតាមប្រភពឧស្សាហកម្ម និងរដ្ឋាភិបាលជប៉ុនបានអះអាងថា កង្វះខាតប្រេងឥន្ធនៈ នៅតាមអាកាសយានដ្ឋានទូទាំងប្រទេសជប៉ុនបានបង្កការលំបាក ក្នុងការបង្កើនចំនួនជើងហោះហើរអន្តរជាតិ និងការបន្ថែមផ្លូវហោះហើរថ្មី។ តម្រូវការជើងហោះហើរ បានកើនឡើងលើសពីសមត្ថភាពនៃការផ្គត់ផ្គង់របស់រោងចក្រចម្រាញ់ប្រេង គួបផ្សំនឹងកង្វះកម្លាំងពលកម្មក្នុងដឹកជញ្ជូនចែកចាយប្រេង ទៅកាន់អាកាសយានដ្ឋាននៅទូទាំងប្រទេស។ បញ្ហាប្រឈមនេះកំពុងគំរាមកំហែង និងអាចបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ តាមរយៈទីផ្សារទេសចរណ៍អន្តរជាតិ។ យ៉ាងណាមិញ បណ្តាក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល កំពុងវាយតម្លៃស្ថានភាពនេះ ដើម្បីពិចារណាដាក់ចេញវិធានការឆ្លើយតបឱ្យទាន់ពេលវេលា។ យោងតាមរដ្ឋបាលខេត្ត Hiroshima ដែលស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន១ ត្រូវពិនិត្យមើលឡើងវិញ នូវផែនការបង្កើនជើងហោះហើរទៅ និងមកពីព្រលានយន្តហោះHiroshima ដោយសារតែការផ្គត់ផ្គង់ប្រេងមានចំនួនមិនគ្រប់គ្រាន់។ ក្រុមហ៊ុនអាកាសចរណ៍មួយទៀតក៏កំពុងជួបប្រទះ នឹងបញ្ហាប្រឈមបែបនេះផងដែរ។ ចំណែកឯ អាកាសយានដ្ឋាន New Chitose អាកាសយានដ្ឋានអាកាសយានដ្ឋាន Asahikawa និងអាកាសយានដ្ឋាន Obihiro នៅកោះហុកកៃដូ…

រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន គ្រោងធ្វើការរួមគ្នាដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច

ដោយ: គង់ លាងហួរតូក្យូ: រដ្ឋាភិបាលជប៉ុន គ្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារកណ្តាលរបស់ខ្លួន និងដាក់ចេញគោលនយោបាយប្រកបដោ យភាពបត់បែន បន្ទាប់ពីការប្រើប្រាស់ ឬការចាយវាយរបស់ប្រជាជនធ្លាក់ចុះ និងភាពមិនច្បាស់លាស់លើទស្សនវិស័យអតិផរណា។ យោងតាមសេចក្តីព្រាងផែនការសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់រដ្ឋាភិបាលជប៉ុន ដែលដកស្រង់ដោយសារពត៌មាន Reuters បានបង្ហាញថា គោលនយោបាយរូបិយវត្ថុ បានឈានចូលដំណាក់កាលថ្មីមួយ ដែលតម្រូវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន បន្តធ្វើការយ៉ាងជិតស្និទ្ធ និងដាក់ចេញគោលនយោបាយ ប្រកបដោយភាពបត់បែន ស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច និងតម្លៃ។ ក្រុមអ្នកបង្កើតគោលនយោបាយ នឹងខិតខំព្យាយាមបង្កើតបរិយាកាសមួយ ដែលប្រាក់ឈ្នួលអាចកើនឡើង ក្នុងល្បឿនលឿនជាងអតិផរណា និងរក្សាអត្រាអតិផរណា ឱ្យមានស្ថិរភាពជុំវិញកម្រិតគោលដៅ២% ដែលកំណត់ដោយធនាគារកណ្តាលជប៉ុន។សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ជូនតំណាងរាស្រ្តគណបក្សកាន់អំណាច ដើម្បីពិភាក្សាគ្នា មុននឹងសម្រេចអនុម័តបញ្ចប់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២១ ខែមិថុនា។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលបានអះអាងថា សន្ទុះលើការប្រើប្រាស់ ឬការចាយវាយរបស់ប្រជាជនជប៉ុនបានថយចុះ ខណៈទស្សនវិស័យអតិផរណា…

អាមេរិកបង្កើតសម្ព័ន្ធភាពមួយដើម្បីបោះទុន ២៥ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ដោយ: គង់ លាងហួរអន្តរជាតិ: លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងថា ក្រុមហ៊ុនមូលធនឯកជន KKR និងក្រុមហ៊ុន Global Infrastructure Partners (GIP) និងទីភ្នាក់ងារនៃភាពជាដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីវិបុលភាព បាននិងកំពុងបង្កើតសម្ព័ន្ធមួយ ដើម្បីបោះទុនវិនិយោគ២៥ពាន់លានដុល្លារ លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។ លោកស្រី Raimondo បានបញ្ជាក់បន្ថែមថា ការវិនិយោគទាំងនេះ នឹងរួមមានដូចជា ការសាងសង់មជ្ឈមណ្ឌលទិន្នន័យបៃតងនៅក្នុងប្រទេសឥណ្ឌូនេស៊ី គម្រោងផលិតថាមពលកកើតឡើងវិញ នៅក្នុងប្រទេសហ្វីលីពីន ព្រមទាំងហេដ្ឋាសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌា។ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន កំពុងបោះទុនវិនិយោគបន្ថែមទៀតទៅលើប្រព័ន្ធអ៊ីនធឺណេត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងការការពារក្រោមសមុទ្រ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។ លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានបង្កើតសម្ព័ន្ធភាព នៃលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងគោលដៅសេដ្ឋកិច្ច និងសន្តិសុខរួមគ្នា តាមរយៈការបង្កើតក្រុមប្រទេស…