Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

រដ្ឋាភិបាលហ្វីលីពីនប្រឈមការខាតបង់ចំណូល ក្រោយបញ្ចុះអត្រាពន្ធលើការនាំចូលអង្ករ

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានបញ្ជាក់ថា រដ្ឋាភិបាលរបស់ខ្លួន នឹងប្រឈមការខាតបង់ប្រាក់ចំណូល ប្រហែល១៧០,៨៩លានដុល្លារ ដោយសារការកាត់បន្ថយអត្រាពន្ធបន្ថែមទៀត លើការនាំចូលអង្ករជាបណ្តោះអាសន្ន។ លោកស្រី Domini Velasquez អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានលើកឡើងថា ចំនួននៃការខាតបង់នេះ នឹងមិនបង្កជាបញ្ហាអ្វីច្រើននោះទេ ប្រសិនបើវិធានការនេះ អាចកាត់បន្ថយតម្លៃអង្ករមកនៅត្រឹម៥ប៉េសូ(ប្រហែល០,០៨៥ដុល្លារ) ក្នុងមួយគីឡូក្រាម។ លោកស្រីបន្តទៀតថា “ដូច្នេះ ក្រសួងហិរញ្ញវត្ថុមានឆន្ទៈ ក្នុងការបោះបង់ចោល ប្រាក់ចំណូលពន្ធគយទាំងនោះ ដើម្បីធានាឱ្យប្រាកដថា អត្រាអតិផរណាក៏នឹងធ្លាក់ចុះទៅតាមនោះផងដែរ”។ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោក Ralph Recto រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ធ្លាប់បានអះអាងថា រដ្ឋាភិបាលគ្រោងកាត់បន្ថយជាបណ្តោះអាសន្ន នូវអត្រាពន្ធលើការនាំចូលអង្ករឱ្យស្ថិតក្រោមអត្រា៣៥ភាគរយ ដើម្បីកាត់បន្ថយតម្លៃអង្ករ សម្រាប់ប្រជាជន។ លោក Recto បានបន្តថា ពន្ធលើការនាំចូលអង្ករអាចនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត…

រាជរដ្ឋាភិបាលសម្រួលនីតិវិធី និងដោះស្រាយវិវាទពាក់ព័ន្ធនឹងអគារចំនួន ១៤គម្រោង ដែលមានទុនវិនិយោគប្រមាណ ៧៣៣លានដុល្លារ

ដោយៈ គង់ សូរិយាព្រះសីហនុៈ ប្រធានក្រុមការងារជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន១៤គម្រោងជាមួយទំហំទុនវិនិយោគ៧៣៣លានដុល្លារ។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ឧសភា ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៧ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ២០២៤ និងគម្រោងពង្រីកចំនួន១ ។ គម្រោងទាំង១៤នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ។ គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង…

ឥណ្ឌូនេស៊ីគ្រោងពិនិត្យគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដើម្បីសុំចូលជាសមាជិកអង្គការ OECD

ដោយ: គង់ លាងហួរអន្តរជាតិ: មន្ត្រីជាន់ខ្ពស់មួយរូបអះអាងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងចាប់ផ្តើមពិនិត្យឡើងវិញ នូវគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់ខ្លួន ខណៈប្រទេសនេះកំពុងព្យាយាម សុំចូលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ(OECD) ។ ឥណ្ឌូណេស៊ី បានកំណត់គោលដៅក្លាយជាសមាជិក OECD ក្នុងរយៈពេល៣ឆ្នាំខាងមុខ បន្ទាប់ពីអង្គការ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ បានបើកការពិភាក្សាអំពីការសុំសិទ្ធិចូលជាសមាជិកជាមួយឥណ្ឌូនេស៊ី កាលពីខែកុម្ភៈកន្លងទៅ។ ទីក្រុងហ្សាកាតាបង្ហាញក្តីសង្ឃឹមថា ការក្លាយជាសមាជិករបស់អង្គការនេះ នឹងនាំមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើនសម្រាប់ឥណ្ឌូនេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន។ អង្គការ OECD ដែលមានសមាជិកជាង៣០ប្រទេស គឺជាអង្គការអន្តរជាតិ ដែលផ្តល់ដំបូន្មានដល់សមាជិករបស់ខ្លួន អំពីគោលនយោបាយសាធារណៈ រួមទាំងបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន។លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “អាជ្ញាធរនឹងពិនិត្យឡើងវិញនូវគោលនយោបាយនានា រួមទាំងពន្ធដារ សេដ្ឋកិច្ចឌីជីថល និងបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ…

ក្រុមមហាសេដ្ឋីជំរុញឱ្យហ្វីលីពីនការពារដែនទឹកនៅសមុទ្រចិនខាងត្បូង ដើម្បីទាញយកធនធានថាមពល

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រធានក្រុមហ៊ុនខ្នាតយក្សមួយ របស់ប្រទេសហ្វីលីពីន បានលើកឡើងថា ទីក្រុងម៉ានីល មិនគួរបោះបង់ចោលការទាមទារដែនទឹករបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ដោយសារតែតំបន់នេះ មានសក្តានុពលផ្នែកថាមពលដ៏ធំបំផុត។ លោកមហាសេដ្ឋី Ramon Ang ប្រធានក្រុមហ៊ុន San Miguel Corp បានអះអាងថា “យើងមានទុនបម្រុងដ៏ធំមួយ នៅក្នុងសមុទ្រហ្វីលីពីនភាគខាងលិច។ ដូច្នេះ យើងកុំបោះបង់ចោល ហើយយើងគួរតែការពារដែនទឹករបស់យើង”។ លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាន ដាច់ដោយឡែកថា“យើងមានទីតាំងឧស្ម័នធម្មជាតិដ៏ធំមួយ នៅសមុទ្រហ្វីលីពីនភាគខាងលិច ក្នុងតំបន់សមុទ្រចិនភាគខាងត្បូង។ យើងគួរតែផ្តោតលើការអភិវឌ្ឍន៍ធនធានទាំងនោះទៅកាន់ថ្ងៃអនាគត”។ ប្រទេសហ្វីលីពីន និងចិន បានជាប់គាំងក្នុងជម្លោះដែនទឹកដ៏រ៉ាំរ៉ៃនៅសមុទ្រចិនភាគខាងត្បូង។ ចំណែក លោកមហាសេដ្ឋី Manuel Pangilinan ប្រធានក្រុមហ៊ុន PXP Energy ធ្លាប់បានមានប្រសាសន៍ឱ្យដឹងកាលពីខែមុនថា…

តម្លៃលំនៅដ្ឋាននៅទីក្រុងបាងកក រំពឹងបន្តកើនឡើងនៅឆមាសទី២

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយបានឱ្យដឹងថា តម្លៃលំនៅដ្ឋានថ្មីនៅទីក្រុងបាងកក នឹងបន្តកើនឡើងនៅក្នុងឆមាសទីពីរ ដោយសារតែលំនៅដ្ឋាន ដែលមានស្រាប់ត្រូវបានលក់ចេញយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលថៃបានដាក់ចេញ វិធានការជំរុញទីផ្សារអចលនទ្រព្យនៅដើមខែមេសា។ លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ឱ្យដឹងថា វិធានការជំរុញថ្មី របស់រដ្ឋាភិបាលសម្រាប់លំនៅដ្ឋាន ដែលមានតម្លៃ៧លានបាត ឬទាបជាងនេះ នឹងជំរុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង។ លោក​បាន​បន្ត​ថា​ “ផ្លែផ្កានឹង​បង្ហាញ​ឱ្យ​យើងឃើញ ​នៅ​ឆមាស​ទី​ពីរ ឆ្នាំ២០២៤ ដោយសារ​វិធានការ​នេះ ​នឹង​ជួយ​ឱ្យអ្នកអភិវឌ្ឍន៍អាចលក់លំនៅដ្ឋានចាស់ ដែលមានស្រាប់នៅក្នុងស្តុកចេញយ៉ាងឆាប់រហ័ស”។ លោក Vichai បានបញ្ជាក់ថា “ក្រោយពីលំនៅដ្ឋានដែលមានស្រាប់ត្រូវបានលក់ចេញអស់ នោះអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមផ្គត់ផ្គង់លំនៅដ្ឋានថ្មី ដែលការណ៍នេះនាំទៅរកការកើនឡើង នៃសន្ទស្សន៍តម្លៃលំនៅដ្ឋាននៅក្នុងឆមាសទីពីរ”។ វិធានការទាំងនោះ រួមមាន ការកាត់បន្ថយថ្លៃផ្ទេរ និងថ្លៃកម្ចីទិញផ្ទះមកនៅត្រឹម០,០១%…

រដ្ឋាភិបាលអាមេរិកទូទាត់អត្រាការប្រាក់អស់ប្រមាណ ៥១៤ពាន់លានដុល្លារ ទៅលើបំណុលជាតិរបស់ខ្លួន

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានចំណាយថវិកាជាងកន្លះទ្រីលានដុល្លារ ក្នុងការបង់អត្រាការប្រាក់ លើបំណុលជាតិរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ៧ខែប៉ុណ្ណោះ។ នេះបើយោងតាមសារពត៌មាន Daily Hodl។ យោងតាមគណៈកម្មាធិការ ទទួលបន្ទុកគម្រោងថវិកាសហព័ន្ធដោយការទទួលខុសត្រូវ (CRFB) បានឲ្យដឹងថា ការចំណាយលើអត្រាការប្រាក់ បានឈានដល់ទំហំទឹកប្រាក់៥១៤ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូង ឆ្នាំសារពើពន្ធ២០២៤។ ឆ្នាំសារពើពន្ធ២០២៤ សម្រាប់ថវិកាសហព័ន្ធអាមេរិក ត្រូវបានគេរាប់ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ លើសពីនេះ តួលេខខាងលើបង្ហាញថា ការទូទាត់អត្រាការប្រាក់ទៅលើបំណុលជាតិរបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់លើសពីការចំណាយលើអតីតយុទ្ធជន ការអប់រំ និងការដឹកជញ្ជូនបូករួមបញ្ចូលគ្នាទៅទៀត។ ចំណែកឯ ការចំណាយថវិកា ទៅលើវិស័យការពារជាតិមានទំហំទឹកប្រាក់ចំនួន៤៩៨ពាន់លានដុល្លារ ខណៈការចំណាយរបស់ រដ្ឋាភិបាលអាមេរិក ទៅលើការផ្តល់សេវាកម្មវេជ្ជសាស្ត្រ សម្រាប់ជនចាស់ជរា…

ចំណតអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិហាណូយ គ្រោងពង្រីកឱ្យកាន់តែធំជាមួយទុនជិត ២០០លានដុល្លារ

ដោយ: គង់ លាងហួរអន្តរជាតិ: ចំណតអ្នកដំណើរអន្តរជាតិ T2 នៅឯអាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវបានពង្រីក ក្រោមទំហំទុនវិនិយោគជិត៤ទ្រីលានដុង (ប្រហែល ១៩៦,៤លានដុល្លារអាមេរិក)។ ចំណតអ្នកដំណើរនេះ នឹងត្រូវបានរៀបចំបំពាក់ ទៅដោយស្តង់ និងម៉ាស៊ីនស្កែន ត្រួតពិនិត្យកាន់តែច្រើន និងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើររបស់ខ្លួនដល់១០ ទៅ១៥លាននាក់ក្នុងមួយឆ្នាំ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។ គម្រោងពង្រីកចំណតអ្នកដំណើរនេះ ត្រូវបានប្រកាសឡើងដោយសាជីវកម្ម ព្រលានយន្តហោះវៀតណាម (ACV) ដែលនឹងត្រូវបានអភិវឌ្ឍន៍ឡើង នៅលើផ្ទៃដីទំហំ៤១២.០០០ម៉ែត្រការ៉េ ដោយស្លាបរបស់ចំណត និងតំបន់កណ្តាលនឹងត្រូវបានពង្រីក។ ចំណែក ទីតាំងរៀបចំនីតិវិធីនៅអាកាសយានដ្ឋាន នឹងត្រូវបានពង្រីកដល់១២០ស្តង់ ខណៈនាពេលបច្ចុប្បន្ន ចំណតនេះមានស្តង់ធម្មតាចំនួន២៤ប៉ុណ្ណោះ។ រីឯប្រព័ន្ធគ្រប់គ្រងឥវ៉ាន់ នឹងត្រូវបានបង្កើនដល់ចំនួន៨ ហើយស្ពានតភ្ជាប់ពីចំណតអ្នកដំណើរ ទៅកាន់យន្តហោះ នឹងត្រូវបានបង្កើនដល់ចំនួន១៩ខ្សែ។…

ឥណ្ឌានឹងដំណើរការប្រព័ន្ធរថភ្លើងលើអាកាស Metro ធំជាងគេបង្អស់ទី២ នៅលើពិភពលោក

ដោយ: គង់ លាងហួរអន្តរជាតិ: លោក Hardeep Singh Puri រដ្ឋមន្ត្រីក្រសួងសហភាពឥណ្ឌា បានលើកឡើង និងថ្លែងអួតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់ប្រទេសឥណ្ឌា ក្នុងការរៀបចំប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងក្នុងទីក្រុង ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។ បន្ថែមពីលើនោះ មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ បានបង្ហាញនូវទំនុកចិត្តថា ឥណ្ឌានឹងមានប្រព័ន្ធរថភ្លើងសាធារណៈ លើអាកាសក្នុងទីក្រុង (Metro) ធំជាងគេបំផុតទី២របស់ពិភពលោក នៅក្នុងរយៈពេល២ឆ្នាំកន្លះខាងមុខ។ ទន្ទឹមនឹងនេះដែរ លោក Puri ក៏បានសង្កត់ធ្ងន់ផងដែរលើការកើនឡើងគួរឱ្យកត់សម្គាល់ នៃការជិះរថភ្លើងសាធារណៈក្នុងទីក្រុង ដោយលោកមើលឃើញ ពីការទទួលបានអ្នកធ្វើដំណើរចំនួន១០លាននាក់ជារៀងរាល់ថ្ងៃ។ លោក Puri បានគូសបញ្ជាក់យ៉ាងដូច្នេះថា “សព្វថ្ងៃនេះ យើងមានមនុស្សជិះលើរថភ្លើងMetro ចំនួន១០លាននាក់ក្នុងមួយថ្ងៃ ហើយនៅក្នុងចំណោមនោះ មានមនុស្សចំនួន៧,៣លាននាក់ គឺជាអ្នកជិះរថភ្លើងនៅតំបន់រដ្ឋធានីដេលី”។ លោកបានប្រកាសថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាកំពុងដំណើរការប្រព័ន្ធរថភ្លើងMetro…

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បើធៀបនឹងតម្លៃ ក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ ខណៈក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយសារការព្រួយបារម្ភថា ការថយចុះនៃអតិផរណាហាក់មិនទាន់មាននិរន្តរភាពនៅឡើយ។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៦%ដល់២៣៦២,៤៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,១៦ភាគរយដល់២៣៦៥,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:២៨នាទីល្ងាច។ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៧៨,២៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៩២,៩០ដុល្លារ ក្នុងមួយអោន៕

វៀតណាមស្នើឱ្យក្រុមហ៊ុនបរទេសធំៗ កាត់បន្ថយការប្រើប្រាស់ថាមពល ដើម្បីបញ្ចៀសការដាច់ចរន្តអគ្គិសនី

ដោយ: គង់ លាងហួរអន្តរជាតិ: យោងតាមប្រភពពីមនុស្សចំនួន២រូប បានឱ្យដឹងថា ក្រុមមន្ត្រីវៀតណាម បានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កាត់បន្ថយ ការប្រើប្រាស់ថាមពលចំនួន៣០% នៅរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិករបស់ខ្លួន នៅភាគខាងជើងនៃប្រទេសវៀតណាម ដែលមានការដាច់ចរន្តអគ្គិសនីកាលពីឆ្នាំមុន។ សំណើរនេះក៏ត្រូវបានផ្ញើទៅកាន់ ក្រុមហ៊ុនផលិតកម្មជាច្រើនផ្សេងទៀតផងដែរ ដើម្បីដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន ក្នុងគោលដៅបញ្ចៀសការដាច់ចរន្តអគ្គិសនីម្តងទៀត ដូចកាលពីរដូវក្តៅ ឆ្នាំមុន ដែលនៅពេលនោះ កង្វះថាមពលបាននាំឱ្យខាតបង់ទិន្នផល ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ។ យោងតាមប្រភពពីមនុស្សម្នាក់ ក្នុងចំណោមប្រភពទាំង២ខាងលើ បានទម្លាយឱ្យដឹងថា ការស្នើសុំទៅកាន់ក្រុមហ៊ុន Foxconn គឺជាការលើកទឹកចិត្ត ពុំមែនជាតម្រូវការ ឬការទាមទារនោះទេ ហើយវាក៏មិនមានផលប៉ះពាល់អ្វីដល់ការផលិតនោះដែរ។ ប្រទេសវៀតណាម កំពុងក្លាយជាគោលដៅវិនិយោគថ្មីដ៏ទាក់ទាញ របស់បណ្តាក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន ដែលបានធ្វើពិពិធកម្មចាកចេញពីប្រទេសចិន ស្របពេលដែលទីក្រុងប៉េកាំងកំពុងមានភាពតានតឹង ផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ តួយ៉ាង កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយក្ស…