Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

EU ត្រៀមស្នើឱ្យភាគីចិន ប្រកួតប្រជែងដោយយុត្តិធម៌ ជាមួយក្រុមហ៊ុនអឺរ៉ុប

ដោយ: គង់ លាងហួរ អន្តរជាតិ: លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប នឹងជំរុញឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ ជាមួយប្រទេសចិន ក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង។ លោកស្រីបានថ្លែងបែបនេះ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនចូលរួមកិច្ចប្រជុំទល់មុខគ្នា ជាមួយលោកស៊ី ជីនពីង និងលោកប្រធា​នាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកស្រីបន្តថា “យើងត្រូវធ្វើសកម្មភាព ដើម្បីធ្វើឱ្យប្រាកដថា ការប្រកួតប្រជែងមានភាពយុត្តិធម៌ និងមិនមានការបំភ្លៃ”។ លើសពីនេះ លោកស្រីក៏បានបើកការស៊ើបអង្កេត លើការប្រកួតប្រជែងមួយចំនួន ដែលផ្តោតលើប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។ ជុំវិញបញ្ហានេះ ទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះការស៊ើបអង្កេតខាងលើ…

ប្រទេសថៃគ្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន២ នៅឆ្នាំ២០២៧ ក្រោមទុនវិនិយោគរាប់ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ បាងកក: ការសិក្សាលទ្ធភាពសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ក្នុងប្រទេសថៃ គឺអាកាសយានដ្ឋាន Andaman និងអាកាសយានដ្ឋាន Lanna អាចនឹងបញ្ចប់នៅឆ្នាំនេះ ខណៈការសាងសង់គ្រោងចាប់ផ្តើមនៅឆ្នាំ២០២៧។ព្រលានយន្តហោះថ្មីទាំង២នេះ នឹងអាចផ្ទុកអ្នកដំណើរបាន៤០លាននាក់ក្នុងមួយឆ្នាំៗ។ លោក Kirati Kitmanawat នាយកប្រតិបត្តិក្រុមហ៊ុន Airports of Thailand បានថ្លែងថា ការសិក្សាលទ្ធភាពនេះ គ្របដណ្តប់លើសក្តានុពលនៃការវិនិយោគ ផលចំណេញសេដ្ឋកិច្ច ប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុ និងផលប៉ះពាល់បរិស្ថាន។ លោកបញ្ជាក់ថា “ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ Andaman នៅក្នុងខេត្ត Phang Nga ភាគខាងត្បូងនៃប្រទេសថៃ នឹងត្រូវចំណាយទុនវិនិយោគ អស់ប្រហែល៧៥ពាន់លានបាត(ជាង២ពាន់លានដុល្លារ)”។ ក្រុមហ៊ុន AOT បានកំណត់យកដីទំហំ៦.៥០០រ៉ៃ (១.០៤០ហិកតា) ដែលស្ថិតនៅក្នុងស្រុក…

ហ្វីលីពីន និងជប៉ុនប្រកាសផែនការហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១,៥ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ អន្តរជាតិ: ក្រសួងហិរញ្ញវត្ថុហ្វីលីពីន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារនៅក្នុងប្រទេសហ្វីលីពីនក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ភាគីហ្វីលីពីន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងធ្វើការដើម្បីឆ្ពោះទៅសម្រេចបាននូវកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីសំខាន់ៗចំនួន៤ នៅក្នុងឆ្នាំនេះ ដោយផ្តោតលើសុវត្ថិភាពដែនសមុទ្រ ការអភិវឌ្ឍន៍ផ្លូវថ្នល់ និងគម្រោងគ្រប់គ្រងហានិភ័យទឹកជំនន់។ ជាមួយគ្នានេះ ទីភ្នាក់ងារ JICA ក៏គ្រោងនឹងពង្រីកការគាំទ្ររបស់ខ្លួនឱ្យលើសពីគម្រោងដំបូងៗទាំងនេះ ដើម្បីសម្របតាមអាទិភាពនៃការអភិវឌ្ឍន៍របស់រដ្ឋបាលលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos jr ។ អាទិភាពទាំងនេះរាប់បញ្ចូលទាំងការផ្តល់មូលនិធិដ៏មានសក្តានុពលសម្រាប់វិស័យកសិកម្ម ការអប់រំ និងវិស័យថែទាំសុខភាព។ លើសពីនេះ ទីភ្នាក់ងារ JICA ក៏ប្រកាសបើកចំហផងដែរ ក្នុងការបង្កើនការផ្តល់ប្រាក់កម្ចីផ្អែកលើគោលនយោបាយរបស់ខ្លួន ដល់កម្មវិធីសកម្មភាពបម្រែបម្រួលអាកាសធាតុ (CCAP) ដោយសហការគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។ កម្មវិធីនេះមានគោលបំណងជួយដល់ប្រទេសហ្វីលីពីនក្នុងការអនុវត្តន៍គោលនយោបាយជាតិរបស់ខ្លួនស្តីពីបម្រែបម្រួលអាកាសធាតុ និងប្រែក្លាយហ្វីលីពីនទៅជាប្រទេសពឹងផ្អែកលើសេដ្ឋកិច្ច ដែលមានកាបូនទាប។…

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃសុក្រនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក ដែលនឹងអាចជះឥទ្ធិពលលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនាពេលខាងមុខ។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៩%ដល់២៣០១,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៥ភាគរយដល់២៣១០,៨ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក។ លោក David Meger នាយកផ្នែកវិនិយោគនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “ដោយសារអត្រាអតិផរណានៅតែមានកម្រិតខ្ពស់ និងការស្ទុះងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក យើងបានសង្កេតឃើញមានសម្ពាធមួយចំនួន ដែលសង្កត់ទៅលើទីផ្សារមាសក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ”។ កាលពីដើមឆ្នាំ២០២៤ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ចំនួន៦លើកដោយធនាគារកណ្តាលអាមេរិក។ ប៉ុន្តែ នៅពេលនេះវិញ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះ គឺនៅក្នុងខែធ្នូខាងមុខ។ សន្ទស្សន៍ប្រាក់ដុល្លារ…

ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសនៅក្នុងប្រទេសចិន កើនឡើងខ្ពស់នៅក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ ប៉េកាំង: យោងតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស ដែលកំពុងបំពេញប្រតិបត្តិការនៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងគំហុក នៅក្នុងអំឡុងត្រីមាសទីមួយ។ចំនួនជាង៧០ភាគរយ នៃអ្នកឆ្លើយសំណួរបានបង្ហាញសុទិដ្ឋិ និយម ចំពោះទីផ្សារចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ចំនួននេះ កើនឡើងប្រមាណ៣,៨ភាគរយ បើធៀបនឹងការស្ទង់មតិពីមុន ដោយក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT)។ លើសពីនេះទៀត ចំនួនជាងពាក់កណ្តាលនៃក្រុមហ៊ុនបរទេស ដែលត្រូវបានស្ទង់មតិ បង្ហាញការយល់ឃើញថា ទីផ្សារចិនកាន់តែមានភាពទាក់ទាញ កើនឡើងប្រហែល២,៩ភាគរយ បើធៀបនឹងការស្ទង់មតិកាលពីពេលមុន។ ជាមួយគ្នានេះ ក្រុមអ្នកឆ្លើយសំណួរភាគច្រើនរំពឹងថា ពួកគេនឹងទទួលបានប្រាក់ចំណេញ កាន់តែប្រសើរឡើងពីការវិនិយោគ នៅប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយនៅក្នុងនោះ ក្រុមហ៊ុនអឺរ៉ុប ចូលរួមចំណែកជិត៦០ភាគរយ នៃទស្សនវិស័យសុទិដ្ឋិនិយមនេះ។ ម្យ៉ាងវិញទៀត ចំនួនសហគ្រាស ដែលគ្រោងនឹងជំរុញបង្កើនការវិនិយោគ នៅក្នុងប្រទេសចិននៅឆ្នាំ២០២៤នេះ បានកើនឡើង២,១ភាគរយ…

សហរដ្ឋអាមេរិកប្រែក្លាយជាដៃគូវិនិយោគនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រជែងឥទ្ធិពលចិន

ដោយ: គង់ លាងហួរ អន្តរជាតិ: ឥណ្ឌូប៉ាស៊ីហ្វិកគឺជាតំបន់ ដែលមានប្រជាជនរស់នៅជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុបរបស់ពិភពលោក និងគ្របដណ្តប់ចំណែក៦០ភាគរយ នៃសេដ្ឋកិច្ចសកល ដែលលាតសន្ធឹងលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានដាក់ចេញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន កាលពី២ឆ្នាំមុន ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងតំបន់នេះ ដើម្បីធានាឱ្យមានការតភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់។ យុទ្ធសាស្ត្រនេះ ក៏មានគោលដៅប្រជែងឥទ្ធិពលរបស់មហាយក្សចិន នៅក្នុងតំបន់ផងដែរ។ លោកស្រី Camille Dawson ឧបការីរង រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រចាំការិយាល័យកិច្ចការអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក បានថ្លែងថា សហរដ្ឋអាមេរិក បានប្រែក្លាយខ្លួនពីអ្នកផ្តល់ជំនួយ ទៅជាដៃគូវិនិយោគនៅក្នុងតំបន់។ លោកស្រីបន្តថា “ទុនវិនិយោគប្រហែល៣,៣ពាន់លានដុល្លារអាមេរិក ត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនាវាមុជទឹក…

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ (CEMEA) អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគងាកទៅផ្តោតលើកិច្ចប្រជុំគោលនយោបាយ និងទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះមកនៅត្រឹម២២៨៦,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយដល់២២៨៨,៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក។ លោក Ricardo Evangelista អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន ActivTrades បានលើកឡើងថា “គោលជំហររបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក អាចនឹងមានភាពមិនច្បាស់លាស់យ៉ាងខ្លាំង ដោយជំរុញឱ្យមានការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងដល់ត្រីមាសទី៤ ឬអាចពន្យារពេលរហូតដល់ឆ្នាំក្រោយ”។ ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសចំនួន៥៧ភាគរយប៉ុណ្ណោះនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME…

តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈកិច្ចចរចាបទឈប់បាញ់ រវាងអុីស្រាអែល និងក្រុមហាម៉ាសនៅទីក្រុងគែរ បានបន្ធូរបន្ថយភាពតានតឹង គួបផ្សំនឹងការព្រួយបាម្ភអំពីទស្សនវិស័យនៃការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥សេន ដល់៨៨,៣៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0006 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១២សេន មកនៅត្រឹម៨២,៥១ដុល្លារក្នុងមួយបារ៉ែល។ លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា“ទីផ្សារកំពុងរង់ចាំយ៉ាងអន្ទះសារនូវរបាយការណ៍អត្រាអ្នកមានការងារធ្វើ ខណៈទីផ្សារជឿជាក់ថា ធនាគារ Fed នឹងមិនប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់ឡើយ ដោយសារមានសញ្ញានៃអតិផរណា និងកំណើនសេដ្ឋកិច្ចដែលមានភាពធន់”។ ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសចំនួន៥៧ភាគរយនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍…

កម្ពុជា-ជប៉ុន ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ

ដោយៈ គង់ ហ្វីអូណា ភ្នំពេញៈ លោករ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក�) និងលោក TANINAI Ichitomo អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីការធ្វើអងេ្កតលើគម្រោងស្នើសុំ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA Request Survey) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ។ កិច្ចប្រជុំមានការចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារJICA ប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងជាន់ខ្ពស់ក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំមានគោលបំណងដូចជា ទី១ ជម្រាបជូនពីគោលនយោបាយថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (New Country Development Cooperation…

តម្រូវការលំនៅដ្ឋាននៅទីក្រុងហ្សាកាតានឹងកម្រើកឡើងវិញតិចតួច ខណៈឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រមុខរដ្ឋាភិបាលនៅឥណ្ឌូនេស៊ី

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បង្ហាញថា គម្រោងខុនដូលំដាប់ប្រណីតថ្មីមួយ គ្រោងនឹងបើកដំណើរការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅក្នុង ឆ្នាំ២០២៤នេះ។ ទោះជាយ៉ាងណាក្តី ការសម្រេចចិត្តដាក់ឱ្យដំណើរការនេះ ត្រូវបានគេរំពឹងថា នឹងរងឥទ្ធិពលពីលក្ខខណ្ឌទីផ្សារ ជាពិសេសដោយសារតែឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូររដ្ឋាភិបាល និងនយោបាយសម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឱ្យតម្រូវការលំនៅដ្ឋាន អាចនឹងនៅមានកម្រិត សម្រាប់រយៈពេល១២ខែបន្ទាប់។ នៅឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់អាផាតម៉ិន នៅតំបន់កណ្តាលទីក្រុងហ្សាកាតា ត្រូវបានគេរំពឹងថា នឹងហូរចូលទៅក្នុងទីផ្សារបន្ថែមទៀត។ គម្រោងលេចធ្លោចំនួន២ គឺគម្រោង Ascott Menteng Jakarta និងគម្រោង Parkroyal Serviced Suites ត្រូវបានគេរំពឹងថានឹង ផ្គត់ផ្គង់លំនៅដ្ឋានថ្មីជាង៣០០យូនីតចូលទៅក្នុងទីផ្សារ។តម្រូវការខុនដូមានការថយចុះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣…