ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បើធៀបនឹងតម្លៃ ក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ ខណៈក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយសារការព្រួយបារម្ភថា ការថយចុះនៃអតិផរណាហាក់មិនទាន់មាននិរន្តរភាពនៅឡើយ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៦%ដល់២៣៦២,៤៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,១៦ភាគរយដល់២៣៦៥,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:២៨នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៧៨,២៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៩២,៩០ដុល្លារ ក្នុងមួយអោន៕