vlk

vlk

វិភាគៈ តើអ្វីជាមូ្លហេតុធ្វើឲ្យទីក្រុងប៉ោយប៉ែត នៅតែបន្តរះឡើង ខណៈទីក្រុងដទៃស្លោកស្រពោន?

      ដោយៈ គង់ សូរិយា       បន្ទាយមានជ័យៈ ការរីកចម្រើនទីក្រុងណាមួយ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវារឹតតែគួរឲ្យចាប់អារម្មណ៍ ខណៈទី​ក្រុងដទៃទៀតកំពុងស្ងប់ស្ងាត់ បែរជាសម្លេងការដ្ឋានសំណង់លាន់លឺយ៉ានរន្ថើន នៅទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ​។         ទីក្រុងតូចមួយ ដែលគេមិនសូវចាប់អារម្មណ៍អស់រយៈពេលយូរមកហើយនេះ បានជួបនូវយុគមាសរបស់ខ្លួន ជាមួយនឹងកំណើនប្រជាសាស្រ្ត យានយន្ត និងការកកស្ទះចរាចរណ៍ជាហូរហែរ។         តើហេតុអ្វីបានជាទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យនៅតែរះឡើង? មានកត្តាសំខាន់ៗចំនួន៥ ដែលមិនគួរមើលរំលងឬបដិសេធបាន។ កំណើនប្រជាសាស្រ្ត       ដោយសារការរីកចម្រើនវិស័យសំណង់ កាស៊ីណូ សណ្ឋា​គារ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ បានធ្វើឲ្យទីក្រុងនេះទាក់ទាញប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ចូលទៅរស់នៅ ធ្វើការ និងប្រកបអាជីវកម្មក្នុងទឹកដីថៃ ពិសេសផ្សារ៉ងក្លឿ ដែលមានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានចូលទៅលក់ទំនិញ ធ្វើការលក់កំលាំងពលកម្ម…

កូរ៉េជួយរៀបចំគំរោងមជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា

      ដោយៈ គង់ ម៉ាលីនណា       ភ្នំពេញៈ អ្នកជំនាញការកូរ៉េ មកពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសកូរ៉េ(KOICA) បានជួយក្រសួងពាណិជ្ជកម្មលើការចុះសិក្សាគម្រោងស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា”។ ពិធីប្រកាសបិទគំរោងនេះបានធ្វើឡើងក្រោមអធិបតីភាព លោកអ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី CHOI Moon Jung នាយិកាKOICA ប្រចាំប្រទេសកម្ពុជានិងមន្រ្តីពាក់ព័ន្ឋ។ លោកស្រីCHOI Moon Jung បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋានពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ជំនាញការរបស់ KOICA ក្នុងការចុះសិក្សាគម្រោងខាងលើ និងការជួបប្រជុំពិភាក្សា រវាងជំនាញការកូរ៉េជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក៏ដូចជាភ្នាក់ងារស្របច្បាប់តំណាងម្ចាស់ម៉ាកផងដែរ។ លោកស្រីបន្ថែមថា គម្រោងនេះជួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសេវាឌីជីថលចុះបញ្ជីម៉ាក និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់កម្ពុជា ការលើកកម្ពស់ការចុះបញ្ជីម៉ាក…

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារក្តីបារម្ភចំពោះការផ្គត់ផ្គង់ ដែលបង្កឡើងដោយការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ខណៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងបន្តអូសបន្លាយ។ តម្លៃប្រេងឆៅ Brent futuresបានកើនឡើង២៨សេន ឬ០,៤%ដល់៧៣,០៩ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង២៨សេនដូចគ្នាដល់៦៩,០៣ដុល្លារក្នុងមួយបារ៉ែល។ កាល​ពី​ថ្ងៃ​ពុធម្សិលមិញ ប្រទេសអ៊ុយក្រែន​បាន​បាញ់​កាំជ្រួច​មីស៊ីល British Storm Shadow ចូល​ទៅក្នុង​ប្រទេស​រុស្ស៊ី​ ​មួយ​ថ្ងៃ​បន្ទាប់​ពី​ទីក្រុងកៀវបាន​បាញ់​មីស៊ីល​អាមេរិក ATACMS ទៅក្នុងតំបន់ Kursk របស់រុស្សុី ទីក្រុងមូស្គូបានអះអាងថា ការប្រើប្រាស់អាវុធរបស់លោកខាងលិចដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនឹងនាំឱ្យមានការកើនឡើងកំដៅនៅក្នុងជម្លោះ ខណៈទីក្រុងកៀវអះអាងថា ខ្លួន​ត្រូវ​ការ​សមត្ថភាព​ក្នុង​ការ​ការពារ​ខ្លួន​ ដោយ​ការ​វាយ​លុក​មូលដ្ឋាន​ទ័ព​ខាង​ក្រោយ​របស់​រុស្ស៊ី​៕

ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរអន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia របស់សហរដ្ឋអាមេរិកបាន​ព្យាករ​ណ៍ពី​កំណើន​ប្រាក់​ចំណូល​របស់​ខ្លួនក្នុងកម្រិតទាប​បំផុត​​នារយៈ​ពេល​ចំនួន៧​ត្រីមាសកន្លងមកនេះ។តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះចំនួន០,៣០ភាគរយ គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។ ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៧៤ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,១៦ភាគរយ។ ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២២ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៩៩ភាគរយ។ ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,១២ភាគរយ។ ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២៣ភាគរយ៕

មន្រ្តីសាធារណៈការ ចូលរួមសន្និសីទស្តីពីវិស័យភស្តុភារកម្ម វិស័យដឹកជញ្ជូនផ្លូវសមុទ្រ និងផ្លូវអាកាសអាស៊ានលើកទី១៤

ដោយៈ គង់ សូរិយា ហុងកុងៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកហេង ណន បានដឹកនាំគណ:ប្រតិភូក្រសួងសាធា​រណការ និងដឹកជញ្ជូនចូលរួមសន្និសីទស្តីពី វិស័យភស្តុភារកម្ម វិស័យដឹកជញ្ជូនផ្លូវសមុទ្រ និងផ្លូវអាកាសក្នុងតំបន់អាស៊ាន លើកទី១៤ ( 14th Asian Logistics , Maritime and Aviation Conference – ALMAC 14th)។ សន្និសីទនេះ រៀបចំឡើងដោយរដ្ឋបាលតំបន់ពិសេសហុងកុង ( HKSAR Government – Hong Kong Special Administrative Region) និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC –…

កម្ពុជាអាចនាំចេញទំនិញរួចពន្ឋជាច្រើនមុខទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម

        ដោយៈ និស្ស័យ         ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ​ក្នុងពិធីបើកសិក្ខាសាលាផ្សព្វ​ផ្សាយពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ថ្លែងក្នុងវេទិកានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានចូលជាធរមាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដែលកិច្ចព្រមព្រៀងនេះ ជាសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅ ក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារ អេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។ លោកជំទាវបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញ ទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ជាមួយអត្រាពន្ធសូន្យ​លើមុខទំនិញសំខាន់ៗ…

Investors upbeat about Vietnam’s industrial property market

Investors are bullish on Vietnam’s industrial property market growth on the back of the nation’s strategic location, sound infrastructure, and increasing demand for industrial space. The market showed signs of recovery in the third quarter with increases in both supply…

អ្នកធុរកិច្ចកម្ពុជាពីសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន បានជួយពិភាក្សាស្វែងរកឱកាសសហការ និងវិនិយោគ

        ដោយៈ និស្ស័យ         ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្តល់កិត្តិយ​សជាអធិបតី ក្នុងជំនួបផ្គូផ្គងធុរកិច្ច រវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤។ ជំនួបផ្គូផ្គងធុរកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម និងវិនិយោគិនរវាងប្រទេសទាំងពីរ ស្របតាមចក្ខុវិស័យរបស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ ការរៀបចំជំនួបផ្គូផ្គងធុរកិច្ចនេះ គឺបានបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុន ទៅលើបរិយាកាសវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងប្រចាំប្រទេសថៃ ធ្លាប់បានសហការរៀបចំសិក្ខាសាលា ដើម្បីជំរុញទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនជប៉ុនតាមរយៈយន្តការប្រទេសបូក (Thailand…

តើប្រជាប្រិយភាពរបស់បណ្តាញសង្គម Telegram កើនឡើងដល់កម្រិតណា ខណៈរូបិយប័ណ្ណគ្រីបតូបានក្លាយជាប្រភពចំណូលដ៏ធំរបស់ក្រុមហ៊ុននេះ?

ដោយ: គង់ លាងហួរ អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Telegram បានក្លាយជាវេទិកា បណ្ដាញទំនាក់ទំនងសង្គមមួយ ដែលមានប្រជាប្រិយភាពខ្លាំង និងទទួលបានការគាំទ្រ ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ អ្នកប្រើប្រាស់បានកើនឡើងដល់ជិត១ពាន់លាននាក់។  Telegram កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយឥឡូវនេះបណ្តាញសង្គម Telegram ថែមទាំងអាចប្រកួតប្រជែងជាមួយវេទិកាធំៗដូចជាWhatsApp ជាដើម។ Telegram អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជជែកគ្នា និងហៅទូរសព្ទ ឬហៅជាវីដេអូ និងបង្កើតក្រុមដោយមិនទាមទារលេខទូរស័ព្ទ។ នៅខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់សកម្មប្រចាំខែរបស់បណ្តាញសង្គម Telegram បានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រមាណ៩៥០លាននាក់។ មូលដ្ឋានអ្នកប្រើប្រាស់របស់ Telegram បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយឆ្លុះបញ្ចាំងពីការកើនឡើង នៃប្រជាប្រិយភាព និងការនិយមប្រើប្រាស់។ នៅឆ្នាំ២០២៣ សេវាកម្ម Telegram Premium មានអតិថិជនប្រហែល១លាននាក់។…

កាសែតអន្តរជាតិមួយ ចាត់ទុកខេត្តកំពតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ថ្ងៃចុងសប្តាហ៍

ដោយ: គង់ លាងហួរ ភ្នំពេញ: កាសែតរបស់ប្រទេសវៀតណាម Vnexpress បានចុះផ្សាយអត្ថបទមួយដោយចាត់ទុកខេត្តកំពតរបស់កម្ពុជាជាទីតាំងធ្វើដំណើរកម្សាន្តនាពេលចុងសប្តាហ៍ដ៏ល្អមួយ រួមជាមួយនឹងសំណង់ស្ថាបត្យកម្មបែបបារាំង ទីតាំងសំខាន់ៗ និងវប្បធម៌ខ្មែរ។ កំពតជាខេត្តមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល៦០គីឡូម៉ែត្រពីច្រកព្រំដែន Xa Xia ក្នុងខេត្ត Kien Giang ប្រទេសវៀតណាម។ក្រៅពីសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ ខេត្តកំពតក៏ជា “តំបន់ដាំដំណាំទុរេន”ដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា ដោយមានរូបសំណាកទុរេនដាក់នៅចំរង្វង់កណ្តាលទីរួមខេត្ត។ ខេត្តកំពតមានអគារចាស់ៗដែលនៅសេសសល់តាំងពីសម័យអាណានិគមបារាំង។ នៅសតវត្សទី១៩ ក្រុមអាណានិគមបារាំងបានជ្រើសរើសខេត្តមួយនេះជាមជ្ឈមណ្ឌលរដ្ឋបាលនៅតាមព្រំដែន។រង្វង់មូលទុរេន រូបសំណាកសេះសមុទ្របាញ់ទឹក នាឡិកាយក្ស និងស្ពានឥន្ទនូ (Entanou)ជាសំណង់និមិត្តសញ្ញាប្រចាំខេត្តកំពត ដែលមានទីតាំងស្ថិតនៅជិតគ្នា និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការទស្សនា។ នាឡិកាយក្សនេះត្រូវបានរចនាឡើង ដោយយកលំនាំតាមរចនាបថបុរាណដែលមានរចនាសម្ព័ន្ធរាងស៊ីឡាំង និងទ្រនិចនាឡិកាជាលេខខ្មែរ។នាឡិកានេះមានកំពស់៣៥ម៉ែត្រដែលមានអង្កត់ផ្ចិតមុខចំនួន៩,៧ម៉ែត្រ។កាលពីខែមេសាកន្លងទៅ រដ្ឋបាលខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់៨ម៉ែត្រ និងបែរមុខទៅកាន់ព្រែកកំពង់កណ្តាល។ នៅក្នុងវប្បធម៌ខ្មែរ សេះសមុទ្រតំណាងឱ្យភាពរុងរឿង សំណាង…