វិភាគៈ ដំណើរទស្សនកិច្ចពោរពេញដោយថាមវ័ន្ត ផលប្រយោជន៍ និងភាពជាដៃគូយុទ្ធសាស្រ្ត

ដោយៈ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា សេអ៊ូលៈ ជាមួយស្នាមញញឹមជាប់ជាប្រចាំ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃកម្ពុជាបានបង្ហាញនូវថាមវ័ន្ត ក្នុងនាមជាមេដឹកនាំវ័យក្មេង និងប្រកបដោយទេពកោសល្យម្នាក់ ក្នុងចំណោមមេដឹកនាំតំបន់។ អ្នកពូនជ្រុំ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េបានចាប់ផ្តើមនៅឆ្នាំ១៩៧០ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងដោយរបបកម្ពុជា ប្រជាធិបតេយ្យហើយទំនាក់ទំនងកាទូតនេះ បានផ្សារភ្ជាប់ឡើងវិញ ដោយសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជានៅឆ្នាំ១៩៩៧ បន្ទាប់មកទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើអ្វីលើសពីមិត្ត និងបានក្លាយជាដៃគូយុទ្ឋសាស្រ្តមួយ សម្រាប់ប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយគ្នាកាលពីឆ្នាំមុន។ ការភ្ជាប់ទំនាក់ទំនងនេះ ក៏ឈានដល់ការចុះឯកសារពិធីសារលើកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាល បរទេស ជាពិសេសជាមួ យរដ្ឋាភិបាល នៃប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ផងដែរ។ ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ…