រដ្ឋមន្រ្តីការបរទេសថៃលាលែងក្នុងពេលដែលគោលនយោបាយដោះស្រាយជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាមិនទាន់មានភាពច្បាស់លាស់
ដោយៈប្រែសម្រួលដោយសហសេវិក ប្រទេសថៃៈ រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែងភ្លាមៗ ដោយទុកឱ្យក្រសួងនេះនៅទំនេរ គ្មានដឹកនាំក្នុងដំណាក់កាលដ៏សំខាន់ ដែល ប្រទេសថៃ កំពុងតែធ្វើការស្វះស្វែងរកដំណោះស្រាយ នយោបាយក្នុងវិបត្តិជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក Parnpree Bahiddha-Nukara ដែលបានឡើងកាន់តំណែងជាថ្នាក់ដឹកនាំ ក្នុងក្រសួងការបរទេស ក្រោយពេលលោក Srettha Thavisin បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីដើមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។លោកបាននិយាយកាលពីម្សិលមិញថា លោកបានលាលែងពីតួនាទីហើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីធ្វើការរុះរើ ដែលនាំឱ្យលោកបាត់បង់តំណែងជាឧបនាយករដ្ឋមន្ត្រី។រដ្ឋមន្ត្រីចំនួនបួនរូបត្រូវបានបាត់បង់មុខតំណែង នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីក្នុងពេលថ្មីៗនេះដែរ រួមមានលោក Cholnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកChaiya Promma អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី លោក Puangpet Chunlaiad ។…