រដ្ឋាភិបាលថៃគ្រោងសាងសង់ចំណតទេសចរណ៍នៅកោះសាមុយ ដោយរំពឹងទាក់ទាញអ្នកដំណើរកាន់តែច្រើន
ដោយ: គង់ លាងហួរបាងកក: យោងតាមលោកស្រី Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ ចំពោះគម្រោងសាងសង់ ចំណតនាវាទេសចរណ៍ថ្មីនៅលើកោះសាមុយ។ក្រសួងដឹកជញ្ជូនថៃគ្រោងនឹងពិនិត្យមើលលទ្ធផល នៃការសិក្សាលទ្ធភាពសាងសង់គម្រោងនេះ ក្រោមគម្រូវិនិយោគភាពជាដៃគូសាធារណៈ និងឯកជន (PPP) មុននឹងបញ្ជូនសំណើរនេះទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត។ លោកស្រីបានបន្តថា “របាយការណ៍សិក្សា និងវិភាគទាក់ទងនឹងគំរូវិនិយោគ PPP នេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានសមុទ្រ”។ លោកស្រីបន្តថា “បន្ទាប់ពីពិនិត្យលទ្ធផលរួច ក្រសួងនឹងស្នើគម្រោងនេះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ដើម្បីពិនិត្យ”។ លោកស្រីបញ្ជាក់ថា គម្រោងនេះអាចនឹងត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីនៅខែកញ្ញាខាងមុខ។ ដូច្នេះ ដំណើរការនៃការជ្រើសរើសដៃគូឯកជនអាចចាប់ផ្តើមបាន។ បន្ទាប់ពីមក យើងនឹងធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសុខភាព (EHIA) ដោយត្រូវចំណាយពេលប្រហែល១៨ខែ។ មន្ត្រីជាន់ខ្ពស់ថៃរូបនេះ…