Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី បោះទុនបន្ថែម ៦ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាន

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី បានដាក់ចេញយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីដោះស្រាយទីផ្សារលំនៅដ្ឋាន ដែលកំពុងជួបវិបត្តិខ្វះខាតការផ្គត់ផ្គង់ រហូតនាំឱ្យតម្លៃផ្ទះនៅក្នុងប្រទេសមួយនេះ ហក់ឡើងខ្ពស់កប់ពពក។ ជាក់ស្តែង នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ តម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងស៊ីដនី បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ចំនួន៩,៦ភាគរយ ដល់១.១៣៩.៣៧៥ដុល្លារក្នុងមួយយូនីត ខណៈតម្លៃផ្ទះនៅទីក្រុងម៊ែលប៊នបានកើនឡើង៣,២% ដល់៧៧៨.៨៩២ដុល្លារក្នុងមួយយូនីត។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អូស្តា្រលីបានបោះទុនបន្ថែមចំនួន៦,២ពាន់លានដុល្លារ សម្រាប់វិធានការថ្មី ក្នុងការជំរុញការផ្គត់ផ្គង់លំនៅដ្ឋាន តាមរយៈការវិនិយោគលើលំនៅដ្ឋានសង្គម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការស្នាក់នៅរបស់សិស្ស។ ទុនវិនិយោគថ្មីនេះ បានបូកបន្ថែមពីលើគម្រោង Homes for Australia ដែលទើបត្រូវបានបង្កើតថ្មី ដែលមានទំហំទឹកប្រាក់៣២ពាន់លានដុល្លារ។ គម្រោងនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញការសាងសង់ផ្ទះថ្មី ចំនួន១,២លានយូនីត ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ហេរញ្ញិកអូស្ត្រាលី លោក Jim Chalmers…

វៀតណាមដាក់ឱ្យប្រើប្រាស់កប៉ាល់ទេសចរណ៍ល្បឿនលឿន ដែលអាចផ្ទុកភ្ញៀវទេសចរណ៍ជាង ១ពាន់នាក់

ដោយ: គង់ លាងហួរអន្តរជាតិ: កប៉ាល់ទេសចរណ៍ល្បឿនលឿន ឈ្មោះ Thang Long ដែលអាចផ្ទុកអ្នកដំណើរបានជាង១.០០០នាក់ បានចាប់ផ្តើមប្រតិបត្តិការពីទីក្រុងហូជីមិញ ទៅកាន់ប្រជុំកោះ Con Dao កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ កប៉ាល់នេះ គឺជាកប៉ាល់ដឹកអ្នកដំណើរ ដែលមានល្បឿនលឿនបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានប្រវែងជាង៧៧ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានចំនួន១.០១៧នាក់។ កប៉ាល់នេះអាចបើកបរ ក្នុងល្បឿនជាង៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវចំណាយពេលប្រហែល៤ម៉ោង ក្នុងការធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ឆ្ពោះទៅកាន់តំបន់គោលដៅទេសចរណ៍ Con Dao។ កប៉ាល់ទេសចរណ៍នេះ បើកដាក់ឱ្យដំណើរការចំនួន៣ដង ក្នុងមួយសប្តាហ៍ ហើយកប៉ាល់នេះ ថែមទាំងអាចកាត់បន្ថយការពុល និងធានាសុវត្ថិភាព សម្រាប់អ្នកដំណើរ។ នេះបើយោងតាមសារពត៌មាន Vnexpress។ បច្ចុប្បន្ន សំបុត្រកំពុងដាក់លក់នៅតាមភ្នាក់ងារនានា ការិយាល័ យលក់សំបុត្រ និងគេហទំព័ររបស់ក្រុមហ៊ុន…

តើមហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ីមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាច្រើនប៉ុណ្ណា?

ដោយ: គង់ លាងហួរអន្តរជាតិ: មហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ី ដែលនាំមុខដោយលោក Mukesh Ambani មានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន៣៧១ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែឧសភា។ នេះបើយោងតាមទស្សនាវដ្តី Forbes India ។ ទី១: លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industriesមហាសេដ្ឋីឥណ្ឌារូបនេះ មានវ័យ៦៧ឆ្នាំ និងមានទ្រព្យសម្បត្តិច្រើនជាងគេទី១នៅតំបន់អាស៊ី តាមរយៈក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនវិនិយោគ ក្នុងវិស័យគីមីឥន្ធនៈ ទូរគមនាគមន៍ ការលក់រាយ និងសេវាកម្មហិរញ្ញវត្ថុ។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ខែឧសភា។ ទី២: លោក Gautam Adani ស្ថាបនិកក្រុមហ៊ុនឧស្សាហកម្ម…

ដំណឹងល្អ: ការវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចនឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំនេះ

ដោយ: គង់ លាងហួរអន្តរជាតិ: ការវិនិយោគអចលនទ្រព្យ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ មុនពេលស្ទុះងើបឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៥ខាងមុខ ដោយសារការពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ CBRE ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ការវិនិ យោគ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ១៤ភាគរយ ដល់ទំហំទឹកប្រាក់២៤ពាន់លានដុល្លារ កាលពីត្រីមាសទី១ ខណៈកម្រិតអត្រាការប្រាក់ដ៏ខ្ពស់ បានធ្វើឱ្យតម្លៃអចលនទ្រព្យពាណិជ្ជកម្មកើនឡើង។ វិនិយោគិនភាគច្រើននៅក្នុងតំបន់ ជាពិសេសមូលនិធិអចលនទ្រព្យ ក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ បានសម្រុកលក់ចេញអចលនទ្រព្យរបស់ពួកគេ ជាជាងការទិញអចលនទ្រព្យទុក។ ការស្ទង់មតិនេះ បានធ្វើឡើងទៅលើអ្នកវិនិយោគ ចំនួន១៣៦នាក់នៅក្នុងតំបន់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមេសា។ ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសជប៉ុន ឥណ្ឌា និងសិង្ហបុរីនៅតែមានភាពរឹងមាំ ខណៈទីផ្សារក្នុងប្រទេសផ្សេងទៀត នឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំនេះ…

ម៉ាឡេស៊ីគ្រោងទប់ស្កាត់ការទិញអចលនទ្រព្យស្តុកទុកលក់ចំណេញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរដ្ឋ Johor

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី កំពុងពិចារណាលើការអនុវត្តន៍គោលនយោបាយ ទប់ស្កាត់ការទិញអចលនទ្រព្យទុកលក់ចំណេញ ស្របពេលមានការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (SEZ)។ លោក Onn Hafiz Ghazi មេដឹកនាំរដ្ឋ Johor បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ កើតចេញពីការព្រួយបារម្ភ ទាក់ទងនឹងការទិញស្តុកទុកលក់ចំណេញ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ស្របពេលមានផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ លោកបានកត់សម្គាល់ថា ការទិញអចលនទ្រព្យស្តុកទុកលក់ចំណេញបាននាំឱ្យតម្លៃដី និងលំនៅដ្ឋានក្នុងតំបន់មួយចំនួនកើនឡើងយ៉ាងគំហុក ដែលទាមទារឱ្យមានការត្រួតពិនិត្យ និងការចាត់វិធានការពីរដ្ឋាភិបាល។ លោក Onn Hafiz បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ទប់ស្កាត់មិនឱ្យតម្លៃអចលនទ្រព្យ ហក់ឡើងថ្លៃខ្ពស់កប់ពពក ព្រោះវានឹងធ្វើឱ្យប្រជាជនរស់នៅរដ្ឋJohor ជួបប្រទះការលំបាកខ្លាំង ក្នុងការទិញអចលនទ្រព្យនៅក្នុងរដ្ឋមួយនេះ។ លោកបានបញ្ជាក់ទៀតថា “រដ្ឋាភិបាល…

ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន មិនទាន់ស្ទុះងើបឡើងវិញពេញលេញ

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រទេសជប៉ុន បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំនេះ ខណៈចំនួនភ្ញៀវទេសចរណ៍បរទេស ចូលមកកាន់ប្រទេសនេះ បានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងខែមីនា ដែលជំរុញដោយការដាំក្បាលចុះនៃប្រាក់យ៉េន។ តួយ៉ាង កាលពីខែមេសា ប្រាក់យ៉េនរបស់ជប៉ុនបានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ក្នុងស្រុកមិនបានហក់ឡើងថ្លៃនោះទេ។ ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរ បានបង្កើនការចំណាយរបស់ភ្ញៀវទេសចរណ៍ ដល់កំណត់ត្រាប្រចាំត្រីមាស នៅឆ្នាំនេះ និងកំពុងជួយឱ្យរដ្ឋាភិបាលជប៉ុន កាន់តែខិតទៅជិតគោលដៅរបស់ខ្លួន ក្នុងការទាក់ទាញការចំណាយ ពីភ្ញៀវទេសចរណ៍ប្រចាំឆ្នាំចំនួន១៥ទ្រីលានយ៉េន (ប្រមាណ៩៦ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ខាងមុខ។ចំពោះក្រុមហ៊ុនអាកាសចរណ៍ តម្រូវការដឹកទំនិញអន្តរជាតិ និងជើងហោះហើរ កំពុងចាប់ផ្តើមស្ទុះងើបឡើងវិញ ដោយសារតម្លៃប្រាក់យ៉េនដាំក្បាលចុះ ដែលការណ៍នេះ បានជួយបង្កើនប្រាក់ចំណេញបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលលក់សំបុត្រគិតជារូបិយប័ណ្ណបរទេស។ ក្រុមហ៊ុន Japan Airlines រំពឹងថា ការលក់របស់ខ្លួននឹងកើនឡើង១៧ភាគរយ ហើយប្រាក់ចំណេញសុទ្ធរបស់ខ្លួន…

មហាសេដ្ឋីជាមេ Facebook លោក Mark Zuckerberg កំពុងពិចារណា ទិញយកសារព័ត៌មាន Associated Press

បរទេស៖ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានពិចារណាក្នុងការទិញ ឬយកភាគហ៊ុនធំ នៅក្នុងទីភ្នាក់ងារសារ ព័ត៌មាន Associated Press ។ នេះបើតាមសារព័ត៌មាន Business Insider បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភព មួយចំនួន ។ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះ ត្រូវបានយកមកពិភាក្សា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សមួយនេះ គឺបានប្រឈមមុខនឹង ការចោទប្រកាន់ថា មានឥទ្ធិពលលើការ បោះឆ្នោតប្រធានាធិបតី អាមេរិកឆ្នាំ ២០១៦។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឥឡូវនេះត្រូវបានគេស្គាល់ថាជា Meta ដែលជាតួនាទីរបស់ក្រុមហ៊ុន…

ក្រុមហ៊ុនអាមេរិក Tesla គ្រោងនឹងសាកល្បង តាក់ស៊ីបើកបរ ដោយខ្លួនឯង របស់ខ្លួននៅប្រទេសចិន

ចិន៖ លោក Elon Musk នាយកប្រតិបត្តិ នៃ ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី របស់អាមេរិក Tesla បានស្នើឲ្យ សាកល្បងមុខងារ បើកបរដោយខ្លួនឯង ពេញលេញ ឬ FSD នៃយានជំនិះរបស់ខ្លួន នៅទីផ្សារប្រទេសចិន ដោយដាក់ពង្រាយពួកវា ជាតាក់ស៊ី បើកបរដោយខ្លួនឯង កំឡុងពេលដំណើរ ទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសចិន ហើយប្រភពបានចង្អុលបង្ហាញថា រដ្ឋាភិបាលចិន អាចនឹងផ្តល់ការគាំទ្រ ផ្នែកខ្លះ សម្រាប់ផែនការនេះ ។ បុគ្គលជិតស្និទ្ធនឹង បញ្ហានេះបានប្រាប់ China Daily ថា បន្ថែមពីលើការស្វែងរកការយល់ព្រម សម្រាប់ការដាក់ឲ្យដំណើរ ការកម្មវិធី FSD ទំនើបបំផុតរបស់ខ្លួន នៅប្រទេសចិន…

ឥណ្ឌា ថៃ និងវៀតណាម ជាប់ជាប្រទេសនាំចេញអង្ករច្រើនជាងគេបំផុតទៅកាន់ពិភពលោកក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាម កំពុងប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់លេខ២ ក្នុងនាមជាប្រទេសនាំចេញអង្ករ លំដាប់កំពូលទៅកាន់ពិភពលោកនៅឆ្នាំនេះ ខណៈប្រទេសឥណ្ឌានៅតែបន្តឈរនៅលំដាប់លេខ១។ យោងតាមស្ថិតិសម្រាប់ត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ បានបង្ហាញថា ប្រទេសឥណ្ឌាបាននាំចេញអង្ករច្រើនជាងគេទី១ ទៅកាន់ទីផ្សារពិភពលោក ក្នុងបរិមាណចំនួន៤,៣លានតោន។ ចំណាត់ថ្នាក់ទី២បានទៅលើប្រទេសថៃ ដែលបាននាំចេញអង្ករចំនួន២,៤៦លានតោន កើនឡើង១៩,៤% បន្ទាប់មកគឺវៀតណាមបាននាំចេញអង្ករចំនួន២,១៨លានតោន កើនឡើង១៧,៧% តាមពីក្រោយដោយប្រទេសប៉ាគីស្ថាន បាននាំចេញអង្ករចំនួន១,៩៨លានតោន កើនឡើង៦៨,៥% និងសហរដ្ឋអាមេរិក បាននាំចេញអង្ករចំនួន៨០ម៉ឺនតោន កើនឡើង៩០,៥%។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ឥណ្ឌា Mint.com បានរាយការណ៍ថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា អាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលឥណ្ឌា គ្រោងនឹងដាក់កំហិតបន្ថែមទៀតលើការនាំចេញ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃអង្ករក្នុងស្រុក។ សមាគមអ្នកនាំចេញអង្ករថៃ…

ទីក្រុងបណ្តែតទឹកដំបូងគេបង្អស់របស់ពិភពលោក ក្នុងប្រទេសម៉ាល់ឌីវ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ

ដោយ: គង់ លាងហួរ អន្តរជាតិ: ទីក្រុងបណ្តែតទឹកដំបូងគេបង្អស់ របស់ពិភពលោក ស្ថិតក្នុងប្រទេសដែនកោះម៉ាល់ឌីវ (Maldives) កំពុងចាប់ផ្តើមលេចរូបរាងឡើងជាបណ្តើរៗ នៅលើផ្ទៃទឹកពណ៌ខៀវនៃមហាសមុទ្រឥណ្ឌា។ យោងតាមរូបភាពពីផ្កាយរណបរបស់ក្រុមហ៊ុន Maxar Technologies ដែលផ្តល់ជូនផ្តាច់មុខទៅឱ្យកាសែត Newsweek បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព នៃការសាងសង់ទីក្រុងបណ្តែតទឹក Maldives ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខ។ រដ្ឋាភិបាលម៉ាល់ឌីវ បានដាក់ចេញគំនិតផ្តួចផ្តើម “ទីក្រុងកោះ”ដោយសហការគ្នា ជាមួយក្រុមហ៊ុនស្ថាបត្យកម្មហូឡង់ Waterstudio ខណៈទីក្រុងមួយនេះ កំពុងបង្អួតសម្រស់នៅក្នុងបឹងទឹកប្រៃមួយ ដែលត្រូវចំណាយ ពេលប្រហែល១០នាទី ធ្វើដំណើរតាមទូកពីរដ្ឋធានី Male ។ ទីក្រុងបណ្តែតទឹកនេះ កំពុងត្រូវបានសាងសង់ឡើង ដើម្បីបម្រុងទុកជាដំណោះស្រាយមួយ ចំពោះបញ្ហាជាក់ស្តែង ដែលប្រទេ សម៉ាល់ឌីវកំពុងប្រឈមមុខ ខណៈប្រទេសដែនកោះដ៏តូចមួយនេះ មានកម្ពស់ជាមធ្យម…