Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

ក្រុមហ៊ុន Hotel Properties បើករមណីយដ្ឋានថ្មីមួយនៅក្នុងប្រទេសម៉ាឡេស៊ី

ដោយ: គង់ លាងហួរ អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Hotel Properties Limited របស់មហាសេដ្ឋីសិង្ហបុរី លោក Ong Beng Seng បានបើករមណីយដ្ឋានប្រណីតមួយ នៅលើកោះ Tioman របស់ប្រទេសម៉ាឡេស៊ី។ រមណីយដ្ឋានថ្មីនេះ ត្រូវបានប្រសិទ្ធិនាមហៅថា “Boathouse Pulau Tioman”ដែលមានផ្ទះលំហែចំនួន៣១យូនីត និងមានទីតាំងនៅឆ្នេរភាគនិរតី នៃកោះ Tioman នៅទីក្រុង Kampung Nipah ហើយអ្នកដំណើរត្រូវចំណាយពេលជិះទូកប្រហែល១០នាទី ពីភូមិ Kampung Genting។ តម្លៃបន្ទប់ស្នាក់នៅមានតម្លៃ ចាប់ពី១.២០០រីងហ្គីត (ប្រហែល២៥៥ដុល្លារ) ក្នុងមួយយប់ ហើយរមណីយដ្ឋាននេះកំណត់គោលដៅភ្ញៀវទេសចរណ៍ មកពីប្រទេសសិង្ហបុរី  តំបន់អឺរ៉ុប តំបន់អាស៊ីខាងជើង…

ឥណ្ឌាប្រកាសមហិច្ឆិតាជំរុញបង្កើនឧស្សាហកម្មផលិតកប៉ាល់ដឹកជញ្ជូនទំនិញក្នុងស្រុក

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាភិបាលឥណ្ឌា របស់លោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងរៀបចំគោលនយោបាយសម្រាប់ជំរុញការសាងសង់កប៉ាល់ពាណិជ្ជកម្ម នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែក លើការបញ្ជាទិញពីបរទេស។ ជាក់ស្តែង រដ្ឋាភិបាលរបស់លោក Modi គ្រោងតម្រូវឱ្យក្រុមហ៊ុនឥណ្ឌា ប្រើប្រាស់តែកប៉ាល់ដឹកជញ្ជូនទំនិញ ដែលផលិតក្នុងស្រុក ទើបអាចចុះឈ្មោះ ដើម្បីធ្វើប្រតិបត្តិការនៅតាមឆ្នេរសមុទ្រ និងផ្លូវទឹកចាប់ពីឆ្នាំ២០៣០ខាងមុខតទៅ។ យោងតាមក្រុមមន្ត្រី និងថ្នាក់ដឹកនាំឧស្សាហកម្មឯកជនបានឱ្យដឹងថា សំណើនេះគឺជាផ្នែកមួយ នៃកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី ការស្តារឡើងវិញនូវឧស្សាហកម្ម សាងសង់កប៉ាល់ឥណ្ឌា នៅទីក្រុងញូវដេលី ដែលរៀបចំឡើងដោយក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹក (MoPSW)។ នៅក្នុងសម័យប្រជុំនោះ ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌាកំពូលៗបានសង្កត់ធ្ងន់ អំពីតម្រូវការជាចាំបាច់ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានការបង្កើនការផលិត និងការប្រើប្រាស់កប៉ាល់ក្នុងស្រុក ដើម្បីដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ យោងតាមការប៉ាន់ប្រមាណ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ KPMG…

ជប៉ុនបោះបង់ចោលគម្រោងរមណីយដ្ឋានផ្ទះវីឡាដ៏ធំមួយកន្លែងនៅក្នុងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ អន្តរជាតិ: គម្រោងរមណីយដ្ឋាន Pulchra Resort នៅទីក្រុង Da Nang ប្រទេសវៀតណាម ដែលមានដើមទុនវិនិយោគចំនួន១២លានដុល្លារ ត្រូវបានបោះបង់ចោល ចាប់តាំងពីផ្ទុះជំងឺរាតត្បាត រហូតមកទល់ពេលនេះ។ គម្រោងរមណីយដ្ឋាន Pulchra Resort មានទំហំប្រហែល១០ហិចតា ស្ថិតនៅលើផ្លូវ Truong Sa ជាប់ឆ្នេរ Tan Tra ក្នុងសង្កាត់ Ngu Hanh Son។ នៅក្នុងគម្រោងនេះ រួមមាន ផ្ទះវីឡាចំនួន២១យូនីត ដែលបានបើកដំណើរការ កាលពីខែមករា ឆ្នាំ២០១៣។ ប៉ុន្តែនៅពេលនេះ ផ្ទះទាំងនោះត្រូវបានគេបោះបង់ចោលទាំងស្រុង។ គម្រោងនេះ គឺជាគម្រោងរមណីយដ្ឋានទេសចរណ៍ ដំបូងគេនៅក្នុងទីក្រុង…

រូបិយប័ណ្ណចំនួន៣ ក្នុងតំបន់អាស៊ី រងផលប៉ះពាល់ខ្លាំងបំផុតពីគោលនយោបាយអាមេរិកប្រឆាំងចិន

ដោយ: គង់ លាងហួរ អន្តរជាតិ: ធនាគារខ្នាតយក្ស Standard Chartered (StanChart) របស់ប្រទេសអង់គ្លេសបានព្រមានថា “ប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងប្រាក់បាតរបស់ប្រទេសថៃ និងប្រាក់វ៉ុនរបស់ប្រទេសកូរ៉េខាងត្បូង អាចនឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារគោលនយោបាយ ពាណិជ្ជកម្មអវិជ្ជមានរបស់សហរដ្ឋអាមេរិក។ ធនាគារ StanChart បានសរសេរនៅក្នុងកំណត់ត្រាមួយថា “គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន អាចជះផលប៉ះពាល់អវិជ្ជមាន ក្នុងរយៈពេលខ្លីលើកំណើនសេដ្ឋកិច្ច និងពាណិ​ជ្ជកម្មរបស់តំបន់អាស៊ី ដោយសារប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់នេះ”។ ទោះបីជាយ៉ាងណាក្តី រូបិយប័ណ្ណរបស់បណ្តាប្រទេសមួយចំនួន ដែលពឹងផ្អែកលើសេដ្ឋកិច្ចក្នុងស្រុក ដូចជាប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា នឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ។  ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ាន អាចប្រឈមមុខនឹងការប៉ះទង្គិច ពីគោលនយោបាយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំង២។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីធនាគារ StanChart បានសម្លឹងឃើញពីផលប៉ះពាល់ នៃការបោះឆ្នោតជ្រើសរើសប្រធា​នាធិបតីអាមេរិក…

តើទ្រព្យសកម្មណាខ្លះដែលផ្តល់ផលចំណេញខ្ពស់បំផុតពីការវិនិយោគនៅក្នុងឆមាសទី១?

ដោយ: គង់ លាងហួរអន្តរជាតិ: Bitcoin គឺជាទ្រព្យសកម្មវិនិយោគ ដែលទទួលបានផលចំណេញច្រើនជាងគេបំផុត ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៤នេះ ដោយក្នុងនោះតម្លៃ Bitcoin សកលបានកើនឡើង៤៨% តាមពីក្រោយដោយមាស និងភាគហ៊ុន។ Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុតរបស់ពិភពលោក បានបិទការជួញដូរ ក្នុងតម្លៃ៦២.៦៧៨ដុល្លារអាមេរិកក្នុងមួយកាក់ កាលពីថ្ងៃទី៣០ ខែមិថុនា។ និយ័តករមូលបត្រអាមេរិក បានអនុម័តទទួលស្គាល់មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin នៅក្នុងខែមករា។ ការណ៍នេះ បានជំរុញឱ្យតម្លៃហក់ឡើង ដល់កម្រិតខ្ពស់បំផុតប្រមាណ ៧៣.៧៥០ដុល្លារ ក្នុងមួយកាក់ នៅពាក់កណ្តាលខែមីនា។ប៉ុន្តែតម្លៃ Bitcoin បានធ្លាក់ចុះវិញនៅត្រីមាសទី២ ដោយសារអ្នកវិនិយោគ បានសម្រុកលក់យកប្រាក់ចំណេញ។ បើក្រឡេកមកមើលប្រទេសវៀតណាម តម្លៃចិញ្ចៀនមាសបានកើនឡើង២០% ដោយបិទការជួញដូរនៅថ្ងៃទី៣០ ខែមិថុនា ក្នុងតម្លៃ៧៥,៥៥លានដុង (ប្រហែល២៩៧២,៥៤ដុល្លារ)ក្នុងមួយតម្លឹង (tael)។…

សហរដ្ឋអាមេរិកសម្រេចដកហូតអាជ្ញាប័ណ្ណភ្លាមៗពីក្រុមហ៊ុនរបស់ខ្លួន ហាមឃាត់ការលក់ផលិតផលទៅ Huawei

ដោយ: គង់ លាងហួរអន្តរជាតិ: សហរដ្ឋអាមេរិក បានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនអាមេរិកនានារួមមាន ក្រុមហ៊ុន Intel និងក្រុមហ៊ុន Qualcomm ដើម្បីហាមឃាត់មិនឱ្យពួកគេ នាំចេញផលិតផលបច្ចេកវិទ្យាទំនើប ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies។ សារពត៌មាន Reuters បានចុះផ្សាយថា “ក្រុមហ៊ុនអាមេរិកមួយចំនួន ត្រូវបានដកហូតយកអាជ្ញាប័ណ្ណវិញភ្លាមៗ ក្រោយពីការជូនដំណឹង”។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ថា “ខ្លួនបានដកហូតអាជ្ញាប័ណ្ណមួយចំនួន។ ប៉ុន្តែក្រសួងពុំបានបញ្ជាក់ឈ្មោះ ក្រុមហ៊ុនទាំងនោះទេ”។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្ស Intel និងក្រុមហ៊ុនយក្ស Qualcomm របស់សហរដ្ឋអាមេរិក មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយនោះទេ ហើយភាគីខាងក្រុមហ៊ុនចិន Huawei ក៏មិនបានឆ្លើយតបភ្លាមៗដែរ។ ចំណាត់ការនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Huawei…

តើទីក្រុងណាក្នុងតំបន់អាស៊ានដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ?

ដោយៈ ចំណានភ្នំពេញៈ ទីក្រុងក្នុងចំណោមបណ្តាប្រទេសអាស៊ាន មានការរីកចម្រើនផ្សេងៗគ្នា ប៉ុន្តែឱកាសនៃភាពទាក់ទាញមិនស្មើគ្នានោះឡើយ។ យោងតាមបញ្ជីមហាសេដ្ឋីពិភពលោក របស់គេហទំព័រ Hurunបានបង្ហាញថា បាងកក គឺជាទីក្រុងដែលមានមហសេដ្ឋីច្រើនជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២៤នេះ។ទិន្នន័យ ឆ្នាំនេះបានឲ្យដឹងទៀតថា ទីក្រុងបាងកក ប្រទេសថៃ មានមហាសេដ្ឋីចំនួន៤៩នាក់ ឈរពីលើសិង្ហបុរី ដែលមាន៤២នាក់។ចំណែកលេខ៣គឺទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលមានមហាសេដ្ឋីចំនួន៣៧នាក់។ នៅក្នុងក្របខណ្ឌជាសកលវិញ ញូវយ៉កនៃសហរដ្ឋអាមេរិក គឺជាទីក្រុងឈរលេខ១ មានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត ដែលមានចំនួនរហូតដល់១១៩នាក់ និងលេខ២ បានទៅលើទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស មាន៩៧នាក់។ រីឯលេខ៣ បានទៅលើទីក្រុង Mumbai នៃប្រទេសឥណ្ឌា មាន៩២នាក់។ បើរាប់ចាប់ពីលេខ៤ ដល់លេខ៦ ចំំណាត់ថ្នាក់នេះបានទៅលើទីក្រុង នៃប្រទេសចិន ដោយលេខរៀងទី៤…

តើលំនៅដ្ឋាននៅប្រទេសអូស្ត្រាលីមានតម្លៃប៉ុន្មាននៅដំណាច់ឆមាសទី១?

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងស៊ីដនី បានបំបែកកំណត់ត្រាខ្ពស់បំផុតកាលពីខែមិថុនា ដោយសារកំណើនតម្រូវការ និងកង្វះនៃការផ្គត់ផ្គង់ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊ន បានធ្លាក់ចុះអស់រយៈពេល៣ខែជាប់ៗគ្នា គិតត្រឹមខែមិថុនា។ តម្លៃផ្ទះជាមធ្យមនៅទីក្រុងស៊ីដនី បានកើនឡើង០,៥% នៅក្នុងខែមិថុនា ដល់កំណត់ត្រា ក្នុងទំហំទឹកប្រាក់ចំនួន១,១៧លានដុល្លារអូស្ត្រាលី (ប្រមាណ៧៨០.០៩៧ដុល្លារអាមេរិក) ក្នុងមួយយូនីត។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CoreLogic Inc។ចំណែកឯ តម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើង២ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុង Brisbane បានកើនឡើង១,២ភាគរយ។យ៉ាងណាមិញ ទីក្រុងមែលប៊ន និងទីក្រុង Hobart គឺជាទីក្រុងចំនួន២ប៉ុណ្ណោះ ដែលបានជួបប្រទះការធ្លាក់ចុះ តម្លៃផ្ទះក្នុងចំណោមទីក្រុងធំៗទាំង៨ នៅក្នងប្រទេសអូស្ត្រាលី ។ ចំណែក រដ្ឋធានីកង់បេរ៉ា (Canberra) គឺជាទីផ្សារលំនៅដ្ឋាន ដែលមានតម្លៃថ្លៃជាងគេបំផុតទី២ នៅប្រទេសអូស្ត្រាលី…

តើអគារខុនដូណាខ្លះដែលមានតម្លៃថ្លៃជាងបំផុតនៅទីក្រុងម៉ានីល?

ដោយ: គង់ លាងហួរអន្តរជាតិ: ចំនួនប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ានីល បាននិងកំពុងបន្តកើនឡើង ដែលធ្វើឱ្យទីក្រុងមួយនេះ កាន់តែរួមតូចចង្អៀត។ហេតុនេះ ប្រជាជនហ្វីលីពីន កំពុងពិបាកស្វែងរកកន្លែងរស់នៅ ខណៈតម្លៃអចលនទ្រព្យ ក៏កំពុងហក់ឡើងខ្ពស់កប់ពពកផងដែរ។ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានស្ទុះងើបឡើងវិញជាលំដាប់ ហើយជាមួយគ្នានេះ ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរស់នៅក្នុងខុនដូប្រណីត ដែលមានតម្លៃចាប់ពីជាង៣៤មុឺនដុល្លារអាមេរិកឡើងទៅ។យោងតាមរបាយការណ៍ ពីវេទិកាអចលនទ្រព្យ Lamudi បានបង្ហាញពីអគារខុនដូ ដែលមានតម្លៃថ្លៃបំផុតនៅទីក្រុងម៉ានីល (Metro Manila) ដូចខាងក្រោម៖ ទី១: អគារ Banyan Tree Residencesអគារ Banyan Tree Residences ត្រូវបានផ្សារភ្ជាប់ទៅនឹងម៉ាកយីហោដ៏ល្បីល្បាញ ទូទាំងពិភពលោក Banyan Tree ដែល រួមមាន រមណីយដ្ឋានប្រណីត…

តើនគរូបនីយកម្មក្នុងតំបន់អាស៊ានប្រែប្រួលដូចម្តេចនិងពិភពលោក?

ដោយៈ គង់ សួរិយាភ្នំពេញៈ និន្នាការនៃនគរូបនីយកម្ម ឬនិយាយឱ្យសាមញ្ញ ការកើនឡើងចំនួនមនុស្សចូលមករស់នៅទីក្រុង បានកើតមានឡើងជាយូរមកហើយ នៅក្នុងតំបន់អឺរ៉ុប និងនៅអាមេរិកខាងជើង ក៏ប៉ុន្តែនិន្នាការនេះ ទើបតែជាចំណុចចាប់ផ្ដើមនៅឡើយ ក្នុងតំបន់អាស៊ី និងអាហ្វ្រិក។ សម្រាប់ពេលបច្ចុប្បន្ន មានច្រើនជាងពាក់កណ្ដាលនៃប្រជាជនពិភពលោក កំពុងរស់នៅទីក្រុង ហើយចំនួននេះត្រូវគេរំពឹងថានឹងបន្តកើនឡើង។ ផ្អែកតាមការព្យាករណ៍របស់ អង្គការសហប្រជាជាតិ អាចមានច្រើនជាងពីរភាគបី នៃប្រជាជនសកល នឹងចូលមករស់នៅទីក្រុង។ ការព្យាករណ៍ក៏បានបង្ហាញដែរថា ប្រហែល៩០ភាគរយ នៃការកើនឡើងនេះនៅឆ្នាំ២០៥០ នឹងមានប្រភពពីតំបន់អាស៊ី និងអាហ្វ្រិក។ ដូច្នេះ ប្រសិនបើនិន្នាការនេះ អាចនឹងកើតមានឡើងមែននោះ តើវាអាចបង្កជាផលប៉ះពាល់អ្វីខ្លះ? និងតើវាជាការអភិវឌ្ឍប្រកបដោយចីរភាពដែរ ឬយ៉ាងណា សម្រាប់តំបន់អាស៊ានទាំងមូល?។ផ្អែកតាមអ្នកជំនាញ នៅពេលណាដែលកម្រិតនគរូបនីយកម្មកើនឡើង ការជះឥទ្ធិពលជាទូទៅ អាចកើតមានឡើងលើវិស័យផ្សេងៗ រួមមាន បរិស្ថាន សេដ្ឋកិច្ច…