តើផ្ទះ Penthouse ក្នុងគម្រោងធំៗនៅប្រទេសសិង្ហបុរីមានតម្លៃប៉ុន្មានក្នុងមួយយូនីតនៅឆមាសទី១?
ដោយ: គង់ លាងហួរ អន្តរជាតិ: នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ការលក់លំនៅដ្ឋាន ដែលមានតម្លៃថ្លៃខ្ពស់កប់ពពក នៅប្រទេសសិង្ហបុរីជួបប្រទះស្ថានភាពល្អប្រសើរ បើទោះបីជាវិស័យអចលនទ្រព្យទាំងមូល កំពុងស្ថិតក្នុងសភាព មិនច្បាស់លាស់យ៉ាងណាក្តី។ នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។ តួយ៉ាង ក្នុងឆមាសទី១ ផ្ទះ Penthouse នៅឯគម្រោង Skywaters Residences ស្ថិតនៅលើផ្លូវ 1 Prince Edward Road ក្នុងសង្កាត់ Tanjong Pagar ត្រូវបានផ្ទេរកម្មសិទ្ធិទៅឱ្យអតិថិជនបរទេស ក្នុងតម្លៃ៤៧,៣លានដុល្លារក្នុងមួយយូនីត ឬស្មើនឹង៦.១០០ដុល្លារក្នុងមួយហ្វីតការ៉េ។ ចំណែក ផ្ទះ Penthouse ថ្មីនៅក្នុងគម្រោង Gilstead off…