Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

ស្ពានផ្លូវដែកខ្ពស់ជាងគេបំផុតនៅលើពិភពលោកគ្រោងបើកដំណើរការឱ្យរថភ្លើងឆ្លងកាត់ក្នុងពេលឆាប់ៗ

ដោយ: គង់ លាងហួរអន្តរជាតិ: ស្ពានផ្លូវរថភ្លើងខ្ពស់ជាងគេបំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំដែលធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានគ្រោងបើកដំណើរការជាលើកដំបូងក្នុងពេលខាងមុខ។ ស្ពាននេះឆ្លងកាត់ទន្លេ Chenab ក្នុងសង្កាត់ Reasi នៃទីក្រុង Jammu ក្នុងតំបន់ Kashmir ដោយឥណ្ឌាបានចំណាយពេលជិត២០ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ការសាងសង់ស្ពាន Chenab ត្រូវបានអនុម័តក្នុងឆ្នាំ២០០៣ និងបានបញ្ចប់រួចរាល់នៅឆ្នាំ២០២២។ គម្រោងនេះបានប្រឈមមុខនឹងការពន្យារពេល និងខកខានកាលបរិច្ឆេទបញ្ចប់ការសាងសង់ ដោយសារតែភូមិសាស្ត្រក្នុងតំបន់ កង្វល់សុវត្ថិភាព និងករណីតុលាការ ហើយក្រុមវិស្វករធ្វើការលើគម្រោងនេះ ត្រូវធ្វើដំណើរទៅដល់ទីតាំងដាច់ស្រយាលដោយថ្មើរជើងក្នុងកំឡុងពេលសាងសង់ដំណាក់កាលដំបូង។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​អច្ឆរិយៈ​នេះ​មាន​កម្ពស់ខ្ពស់​ជាងប៉ម Eiffel Tower ចំនួន៣៥ម៉ែត្រ ហើយ​ឥណ្ឌាគ្រោងដាក់ឱ្យដំណើរការរថភ្លើង​ដំបូង​រត់នៅលើ​ស្ពាន​​ក្នុងពេល​ឆាប់ៗ​រវាង​តំបន់ Bakkal និងតំបន់ Kauri ដោយពុំបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទច្បាស់លាស់។ ស្ពាននេះជាកំណាត់មួយនៃបណ្តាញខ្សែផ្លូវរថភ្លើងចម្ងាយសរុបប្រមាណ២៧២គីឡូម៉ែត្រ ឆ្លងកាត់ពីទីក្រុង Jammu ទៅកាន់ជ្រលងភ្នំ Kashmir។ បច្ចុប្បន្ននេះ ផ្លូវតភ្ជាប់ទៅកាន់ជ្រលងភ្នំ…

ការវិនិយោគរបស់វៀតណាមនៅឡាវ និងកម្ពុជាកើនឡើងដល់ទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរអន្តរជាតិ: ការវិនិយោគ​របស់​វៀតណាម​នៅ​ក្នុងប្រទេសឡាវ​បាន​កើនឡើង​ដល់​ទំហំទឹកប្រាក់ប្រមាណ៥,៥​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​​គម្រោង​ចំនួន​២៥៦​គិតមកទល់ពេលនេះ។ តួលេខខាងលើត្រូវបានប្រកាសនៅថ្ងៃទី១៨ ខែសីហា ក្នុងសន្និសីទមួយនៅខេត្ត Nghe An ប្រទេសវៀតណាម ក្នុងគោលដៅពិនិត្យមើលវឌ្ឍនភាពផែនការសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ២០២៤ និងកំណត់ទិសដៅយុទ្ធសាស្ត្រកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេរភាគី។ ចាប់តាំងពីឆ្នាំ២០២១ ឡាវបានផ្តល់អាជ្ញាប័ណ្ណដល់ម្រោងវិនិយោគរបស់វៀតណាមសរុបជាទឹកប្រាក់ចំនួន៨៦៩,៩លានដុល្លារ។ ក្នុងឆមាសទីមួយឆ្នាំ២០២៤ ឡាវបានអនុម័តគម្រោងថ្មីរបស់វៀតណាមចំនួន៦ ក្រោមទំហំទុនវិនិយោគចំនួន៣៣៩លានដុល្លារ។ យោងតាមលោក Phet Phomphiphak រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម បានមានប្រសាសន៍ឱ្យដឹងថា គម្រោងទាំងនោះផ្តោតលើ វិស័យជាច្រើនដូចជា ការជីកយករ៉ែ អគ្គិសនី និងការថែទាំសុខភាព។ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏បានកើនឡើងផងដែរ ដោយទំហំពាណិជ្ជកម្មទ្វេរភាគីបានកើនឡើង ១១,១ភាគរយបើធៀបនឹងឆ្នាំមុន។ ប្រទេសទាំងពីរកំពុងបន្តយ៉ាងសកម្មនូវគម្រោងសហប្រតិបត្តិការថ្មីៗ រួមមានផ្លូវល្បឿនលឿនវៀងចន្ទន៍-ហាណូយ និងផ្លូវរថភ្លើងពីរដ្ឋធានីវៀងចន្ទន៍ទៅកាន់ទីក្រុង Vung Ang និងការអភិវឌ្ឍន៍កំពង់ផែ Vung…

ក្រុមសេដ្ឋវិទូមានសុទិដ្ឋិនិយមខ្ពស់អំពីកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមការស្ទង់មតិ ដោយសារពត៌មាន Reuters បង្ហាញថា ក្រុមសេដ្ឋវិទូរាប់រយនាក់ មានសុទិដ្ឋិនិយមខ្ពស់ អំពីទស្សនវិស័យកំណើនសេដ្ឋកិច្ច ពិភពលោកនៅឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ ប៉ុន្តែបញ្ហាអតិផរណានៅតែទាមទារការយកចិត្តទុកដាក់។ ធនាគារកណ្តាលធំៗភាគច្រើន នៅលើពិភពលោកបានទទួលជោគជ័យ ក្នុងការទប់ទល់នឹងការហក់ឡើង អត្រាអតិផរណាកាលពីឆ្នាំមុន តាមរយៈការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ ប៉ុន្តែភាពធន់នៃសេដ្ឋកិច្ចសកល ទីផ្សារការងាររឹងមាំ និងកំណើនប្រាក់ឈ្នួល បានបង្កហានិភ័យ និងអាចជំរុញឱ្យសម្ពាធតម្លៃទំនិញកើនឡើងជាថ្មីម្តងទៀត។ ការស្ទង់មតិបង្ហាញថា សេដ្ឋវិទូចំនួន១១៤រូប ក្នុងចំណោមសេដ្ឋវិទូសរុបទាំង២០២រូប បានលើកឡើងថា អតិផរណាអាចនឹងមានកម្រិតខ្ពស់ ជាងការព្យាករណ៍ពីមុនរបស់យើង ក្នុងរយៈពេលនៅសេសសល់ក្នុងឆ្នាំនេះ។ លោក James Rossiter ប្រធានយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ចពិភពលោកនៅក្រុមហ៊ុនTD Securities បានលើកឡើងថា “ហានិភ័យកំពុងកើនឡើង ជាពិសេសតម្លៃទំនិញស្នូលសកល ខណៈតម្លៃដឹកជញ្ជូន…

តម្រូវការមាសរបស់អតិថិជននៅទូទាំងអាស៊ានបានកើនដល់ចំនួន ៩តោននៅក្នុងត្រីមាសទី២

ដោយ: គង់ លាងហួរ អន្តរជាតិ: តម្រូវការមាសសម្រាប់ប្រើប្រាស់ នៅទូទាំងតំបន់អាស៊ាន នៅត្រីមាសទី២ ឆ្នាំ២០២៤ បានកើនឡើង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានបរិមានដល់៩តោន ដោយប្រទេសថៃនាំមុខគេ។ យោងតាមរបាយការណ៍ថ្មី ចុងក្រោយបង្អស់របស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញឱ្យដឹងថា តម្រូវការមាសនៅក្នុងប្រទេសថៃ កំពុងកើនឡើង ស្របពេលតម្លៃមាសកំពុងហក់ឡើងខ្ពស់ក្នុងនិន្នាការសកល។ របាយការណ៍បានកត់សម្គាល់ថា ទីផ្សារមាសរបស់ប្រទេ​សថៃ បានបង្ហាញពីភាពធន់ ជាពិសេសនៅក្នុងត្រីមាសទី២ ខណៈការវិនិយោគលើរបារមាស និងកាក់មាសបានកើនឡើង២២%ដល់៧តោន ស្របពេលអ្នកវិនិយោគ សម្រុកងាកទៅទិញមាស ដោយសារការដាំក្បាលចុះនៃតម្លៃប្រាក់បាត។ តម្រូវការមាសសកល បានកើនឡើង៤ភាគរយ ដល់១.២៥៨តោន ស្របពេលមានកំណើនប្រតិបត្តិការទិញ- លក់មាស មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់៥៣ភាគរយ ដល់៣២៩តោន ក្នុងត្រីមាសទី២ដូចគ្នា។ នៅត្រីមាសទី២ តម្លៃមាសបានហក់ឡើងខ្ពស់ បំបែកជាកំ​ណត់ត្រា ដោយតម្លៃមាសជាមធ្យម…

មន្ដ្រីជាន់ខ្ពស់: ឥណ្ឌាត្រូវការលំហូរ FDI  ដើម្បីសម្រេចមហិច្ឆិតាក្នុងវិស័យផលិតកម្ម

ដោយ: គង់ លាងហួរ អន្តរជាតិ: ​​​ឥណ្ឌាគ្រោងបង្កើនការទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពី​ប្រទេសចិន ទោះបីជា​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ជិតខាងទាំង២​ មិនសូវមានលក្ខណៈអំណោយផល​ បន្ទាប់ពីមានការ​ប៉ះ​ទង្គិច​គ្នា​ផ្នែក​យោធា​នៅតាម​បណ្ដោយ​ព្រំដែន ​ក្នុង​ឆ្នាំ​២០២០យ៉ាងណាក្តី។ ក្នុងអំឡុងវេទិកាធ្វើបទបង្ហាញ​ស្ដី​ពី ​ការស្ទង់មតិសេដ្ឋកិច្ចប្រចាំឆ្នាំរបស់​ឥណ្ឌា​ លោកស្រី Nirmala Sitharaman ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ឱ្យដឹងថា “ឥណ្ឌាកំពុងប្រ​ឈមមុខនឹងជម្រើសចំនួន២​ ដើម្បីទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្រ្ត​ ​China Plus One ដោយឥណ្ឌា​អាចធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់​ចិន ឬទាក់ទាញលំហូរ FDI ពីប្រទេសចិន”។ ស្របពេលឥណ្ឌាជួបប្រទះ បញ្ហាឱនភាពពាណិជ្ជកម្មដ៏ធំ​ជាមួយ​ប្រទេសចិន លោក Sitharaman បានគូសបញ្ជាក់ថា ការបង្កើនការទាក់ទាញលំហូរFDI ​នឹង​ជួយជំរុញ​​ការនាំចេញផលិ​តផលរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក។ ប្រទេសឥណ្ឌាត្រូវការលំហូរ FDI ដើម្បីបង្កើនសមត្ថភាពក្នុងវិស័យផលិតកម្ម ដែលជាគោលដៅ…

តើប្រភេទផ្ទះវីឡា ផ្ទះ Townhouse និងផ្ទះអាជីវកម្មនៅរដ្ឋធានីហាណូយមានតម្លៃបែបណានៅត្រីមាសទី២?

ដោយ: គង់ លាងហួរ អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ កំពុងស្ទុះងើបឡើងវិញយ៉ាងសន្សឹមៗ ខណៈតម្លៃផ្ទះវីឡាបានហក់ឡើងថ្លៃ។ នេះបើយោងតាមសារពត៌មាន Vnexpress។ ជាក់ស្តែង នៅត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃផ្ទះវីឡាថ្មីនៅទីក្រុងហាណូយ បានកើនឡើង៩ភាគរយ ធៀបនឹងត្រីមាសទី១ ដល់១៧៨លានដុង (ប្រហែល៧.០០៧ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills។ ផ្ទុយទៅវិញ តម្លៃផ្ទះ Townhouse បានធ្លាក់ចុះ២ភាគរយ មកនៅត្រឹម១៨៨លានដុង (ប្រហែល៧.៤០៥ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ខណៈប្រភេទយូនីត ដែលមានតម្លៃខ្ពស់បានលក់ដាច់អស់ ដោយនៅសេសសល់តែយូនីត ដែលមានតម្លៃសមរម្យប៉ុណ្ណោះ។ ចំណែកឯ តម្លៃផ្ទះអាជីវកម្ម(Shophouse) បានកើនឡើង៣ភាគរយដល់២៨៨លានដុង (ប្រហែល១១.៣៤៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដោយសារតែមានការថយចុះ នៃការផ្គត់ផ្គង់ផ្ទះអាជីវកម្មដែលមានតំលៃថោក…

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ បើទោះបីជាក្រុមអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក (Fed)នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុ នាខែកញ្ញាខាងមុខយ៉ាងណាក្តី។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៣%ដល់២៤៥៩,៤៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៨%ដល់២៥០០,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៤៦៥,០៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥០៧,៨០ដុល្លារក្នុងមួយអោន។ សន្ទស្សន៍តម្លៃផលិតករ(PPI) ដែលជាសូចនាករអតិផរណានៃតម្លៃទំនិញបោះដុំលក់នៅសហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១ភាគរយប៉ុណ្ណោះក្នុងខែកក្កដា បើធៀបនឹងការព្យាករណ៍ចំនួន០,២ភាគរយ។ បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME…

សិង្ហបុរីគ្រោងសាងសង់គម្រោងថាមពលកកើតឡើងវិញខ្នាតយក្សដំបូងបង្អស់ក្នុងប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួ អន្តរជាតិ: សិង្ហបុរីបានប្រកាសផែនការសាងសង់ កសិដ្ឋា នថាមពលកកើតឡើងវិញ នៅក្នុងដែនទឹកព័ទ្ធជុំវិញប៉ម Raffles Lighthouse ខណៈការសិក្សាអំពីលទ្ធភាព នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ឆ្នាំនេះ។ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានបញ្ជាក់ប្រាប់សារពត៌មានCNA ថា យើងបានកំណត់ទីតាំងដីទំហំ៣០ហិចតា សម្រាប់ការអភិវឌ្ឍន៍កសិដ្ឋានថាមពល នៅជុំវិញកោះនេះ និងកំពុងពិនិត្យមើលការដំឡើង បន្ទះស្រូបពន្លឺព្រះអាទិត្យពីលើផ្ទៃសមុទ្រ និងទួរប៊ីនខ្យល់នៅក្រោមផ្ទៃទឹក។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា “ទីតាំងអភិវឌ្ឍន៍នេះ នឹងក្លាយជាកន្លែងដំបូងគេ ក្នុងប្រទេសសិង្ហបុរី ដែលរួមបញ្ចូលគ្នា នូវការផលិតថាមពលចេញ ពីប្រភពពន្លឺព្រះអាទិត្យ ក៏ដូចជាប្រភពខ្យល់ក្នុងទ្រង់ទ្រាយធំ”។ អ្នកជំនាញមួយរូបបានអះអាងថា ថាមពលសរុបដែលកសិដ្ឋានខាងលើ អាចផលិតបានក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់ថាមព លដល់ផ្ទះល្វែងរបស់រដ្ឋ (HBD)ចំនួន១.០០០យូនីត និងស្របតាមតម្រូវការនាពេលខាងមុខ ដើម្បីកាត់បន្ថយកាបូននៅក្នុងឧស្សាហកម្មដែនសមុទ្រ។ ចាប់ពីឆ្នាំ២០៣០ខាងមុខ…

សេដ្ឋវិទូព្រមានថា សេដ្ឋកិច្ចថៃកំពុងធ្លាក់ចូលទៅក្នុងវិបត្តិដូចប្រទេសជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០

ដោយ: គង់ លាងហួរ អន្តរជាតិ: មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច SCB EIC របស់ធនាគារ Siam Commercial Bank (SCB) បានលើកឡើងពីការព្រួយបារម្ភថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងឈានដល់ដំណាក់កាល“Lost Decades”។ ដោយទាញចេញពីបទពិសោធន៍ របស់ប្រទេសជប៉ុន ធនាគារ SCB EIC ព្រមានថា ប្រទេសថៃអាចប្រឈមនឹងការជាប់គាំងសេដ្ឋកិច្ច រហូតដល់ឆ្នាំ២០៥០។ ប្រទេសជប៉ុនបានឈានចូលដល់ដំណាក់កាលខាងលើ បន្ទាប់ពីផ្ទុះវិបត្តិពពុះតម្លៃអចលនទ្រព្យ ចាប់ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩១។ ក្រុមសេដ្ឋវិទូប្រើប្រាស់ពាក្យ “Lost Decades” ដើម្បីពិព ណ៌នា អំពីបញ្ហាសេដ្ឋកិច្ចសំខាន់ចំនួន២ របស់ប្រទេសជប៉ុនក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ រួមមាន ការអូសបន្លាយយូរនៃកំណើនសេដ្ឋកិច្ចទាប និងការបាត់បង់ទំនុកចិត្ត ក្នុងចំណោមប្រជាជនជប៉ុន ដែលនាំឱ្យពួកគេខិតខំសន្សំប្រាក់ និងកាត់បន្ថយការចំណាយ។…

អាណាចក្រជំនួញរបស់គ្រួសារកំពូលមហាសេដ្ឋីឥណ្ឌា៣រូប មានទំហំទឹកប្រាក់ស្មើនឹង GDP របស់សិង្ហបុរី

ដោយ: គង់ លាងហួរ អន្តរជាតិ: គ្រួសារលោក Mukesh Ambani បានឈរនៅលើកំពូលតារាង នៃគ្រួសារអ្នកជំនួញដ៏ធំបំផុត នៅប្រទេសឥណ្ឌា។ លោកមានទ្រព្យសម្បត្តិ ក្នុងទឹកប្រាក់ចំនួន២៥,៧៥ទ្រីលានរូពី (ប្រហែល៣០៦,៩២ពាន់លានដុល្លារ) ឬស្មើនឹង១០%នៃផលទុនជាតិសរុបរបស់ឥណ្ឌា (GDP)។នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារHurun India ប្រចាំឆ្នាំ២០២៤។ អាណាចក្រជំនួញរបស់គ្រួសារ មហាសេដ្ឋីមានជាងគេបំផុតទី១នៅតំបន់អាស៊ីរូបនេះ បានប្រភពមកពីក្រុមហ៊ុន Reliance Industries ដែលធ្វើប្រតិបត្តិការជាចម្បង នៅក្នុងវិស័យថាមពល ការលក់រាយ និងទូរគមនាគមន៍។ វិធីសាស្ត្រគណនាទ្រព្យសម្បត្តិរបស់លោក  Ambani មិនរាប់បញ្ចូលការវិនិយោគឯកជន និងទ្រព្យសកម្មដែលងាយស្រួ​លលក់ប្តូរយកប្រាក់ ក្នុងរយៈពេលខ្លី(Liquid asset)នោះទេ។ ទំហំទ្រព្យសម្បត្តិរបស់គ្រួសារ លោក Ambani រួមមាន ការកាន់កាប់ចំណែកភាគហ៊ុន នៅក្នុងក្រុមហ៊ុន Reliance Industries…