Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

អគារអចលនទ្រព្យប្រើប្រាស់ចម្រុះកំពុងក្លាយជានិន្នាការថ្មីរបស់អ្នកជួលការិយាល័យនាពេលបច្ចុប្បន្ន

ដោយ: គង់ លាងហួរ អន្តរជាតិ: អស់រយៈពេល៤ឆ្នាំហើយ ចាប់តាំងពីជំងឺកូវីដ បានចាប់ផ្តើម បានធ្វើឱ្យអគារការិយាល័យ នៅទូទាំងពិភពលោក ដាំក្បាលចុះមកទល់ពេលនេះ។ ការដំឡើងអត្រាការប្រាក់ តម្រូវការជួលធ្លាក់ចុះ គឺជាបញ្ហាដ៏ធំ ដែលទីផ្សារប្រឈមមុខ។  នៅវេទិកាអចលនទ្រព្យពិភពលោក MIT ឆ្នាំ២០២៤ ក្រុមអ្នកជំនាញ ក្នុងឧស្សាហកម្មអចលនទ្រព្យ បានផ្តល់នូវទស្សនវិស័យរបស់វិស័យនេះ។  ពួកគេបានជំរុញឱ្យម្ចាស់អចលនទ្រព្យពាណិជ្ជកម្មរិះរកវិធី ដើម្បីផ្តល់នូវភាពបត់បែនកាន់តែច្រើន ដូចជាការបន្ថយលក្ខខណ្ឌជួល និងការរចនាឌីហ្សាញការិយាល័យ ដោយប្រើជំនួយពីបញ្ញាសិប្បនិម្មិត(AI) ។ លោក Dror Poleg អ្នកប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងជាអ្នកនិពន្ធសៀវភៅ “Rethinking Real Estate”បានលើកឡើងថា “វិស័យភោជនីយដ្ឋាន​ និងសណ្ឋាគារ​សុទ្ធតែមានភ្ញៀវពេញ។ ខុសប្លែកតែវិស័យការិយាល័យ ដែលនៅតែបន្តជួបប្រទះបញ្ហាប្រឈម ហើយវិស័យលំនៅដ្ឋាន ក៏ហាក់កំពុងមានបញ្ហាផងដែរ”។…

ឥណ្ឌូនេស៊ីគ្រោងសាងសង់កំណាត់ផ្លូវហាយវេក្រោមទឹកសមុទ្រនៅរដ្ឋធានីថ្មី Nusantara

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមប្រភពពីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ី បានបញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គ្រោងសហការជាមួយកូរ៉េខាងត្បូង ដើម្បីសាងសង់ផ្លូវរូងក្រោមទឹកមួយនៅក្នុងរដ្ឋធានីថ្មី Nusantara ។ យោងតាមនាយកដ្ឋានសាងសង់ផ្លូវ របស់ក្រសួងសាធារ​ណការ និងលំនៅដ្ឋាន បានលើកឡើងថា យើងប៉ាន់ប្រមាណថា គម្រោងផ្លូវរូងក្រោមទឹកនេះ ត្រូវការដើមទុនវិនិយោគសរុបចំនួន៦៨២លានដុល្លារអាមេរិក។ ដោយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២៥ ផ្លូវរូងក្រោមទឹកនេះ នឹងក្លាយជាកំណាត់មួយផ្នែក នៃប្រព័ន្ធផ្លូវហាយវេក្នុងទីក្រុង Nusantara។ នៅពេលសាងសង់រួចរាល់ ផ្លូវនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបើកបរឆ្លងកាត់ក្រោមឆកសមុទ្រ Balikpapan ដើម្បីឈានទៅដល់តំបន់វិមានរដ្ឋាភិបាល។ ជម្រើស​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​ក្នុងការស្ថាបនា​ផ្លូវ​រូង​ក្រោម​ទឹក​ ជំនួស​ឱ្យការសាងសង់ស្ពាន​ឆ្លងកាត់ ពីលើឆកសមុទ្រ Balikpapan មាន​គោល​បំណង​ចូលរួម ចំណែកថែរក្សា​គម្របព្រៃ​ឈើ និង​ការពារ​ជម្រក​សត្វ និង​រុក្ខជាតិ​ក្នុង​តំបន់។ ក្រសួង​សាធារណការ…

តម្លៃមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅលើពិភពលោកកំពុងដាំក្បាលចុះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក បានដាំក្បាលចុះយ៉ាងគំហុក ដោយសារការថយចុះប្រាក់ចំណូលប្រចាំត្រីមាស ដែលជំរុញឱ្យក្រុមវិនិយោគិន ផ្លាស់ប្តូរការផ្តោតអារម្មណ៍ ចេញពីបញ្ញាសិប្បនិម្មិត (AI)។ ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Microsoft បានរាយការណ៍ ពីការខាតបង់ប្រាក់ចំណូល ខណៈក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោកកំពូលមហាសេដ្ឋី Elon Musk បានប្រកាសពីកំណើន ប្រាក់ចំណេញទាបបំផុតមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាង៥ឆ្នាំ។ លើសពីនេះ ក្រុមហ៊ុនមេរបស់ Google ឈ្មោះ “Alphabet” បានរាយការណ៍ឱ្យដឹង ពីការដាំក្បាលចុះនៃការលក់ Ad ផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញសង្គម YouTube។ ការណ៍នេះបានបង្កើនការព្រួយបារម្ភ អំពីសមត្ថភាពរបស់ក្រុមហ៊ុន Alphabet ក្នុងការស្វែងរកប្រាក់ចំណេញ។ ទំហំមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន Microsoft បានធ្លាក់ចុះប្រមាណ៦ភាគរយ…

ឥណ្ឌូនេស៊ីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ដើម្បីទាក់ទាញរោងចក្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីបរទេស

ដោយ: គង់ លាងហួរ អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងសម្របសម្រួល កិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី លោក Luhut Pandjaitan អះអាងថា រដ្ឋាភិបាលបានសម្រេចកំណត់យក តំបន់ឧស្សាហកម្ម Batang (KITB) ជាតំបន់សេដ្ឋកិច្ចពិសេស (SEZ)។ លោក Luhut បានថ្លែងក្នុងពិធីបើក សម្ពោធដាក់ឱ្យប្រើប្រា​ស់តំបន់ឧស្សាហកម្មថ្មីនេះថា “ដូច្នេះយើងនឹងផ្តល់នូវការលើកទឹកចិត្តដូចគ្នា ដូចជា ការលើកលែងពន្ធ និងអត្ថប្រយោជន៍ផ្សេងៗទៀតដូចអ្វី ដែលយើងបានផ្តល់ទៅឱ្យ តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត”។ តំបន់ឧស្សាហកម្មនេះ មានទីតាំងស្ថិតនៅលើកោះ Java ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានយ៉ាងតិច២៥០.០០០កន្លែង នៅក្នុងតំបន់មូលដ្ឋាន និងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះ Joko Widodo បានចាត់ទុកតំបន់នេះថា ជាឱកាសមួយដើម្បីទាក់ទាញក្រុមអ្នកវិនិយោគ…

ក្រុមអ្នកជំនាញ: សណ្ឋាគារនៅទូទាំងតំបន់អាស៊ីត្រូវការការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ

ដោយ: គង់ លាងហួរ អន្តរជាតិ: ក្រុមអ្នកជំនាញលើកឡើងថា ឧស្សាហកម្មបដិសណ្ឋារកិច្ចនៅតំបន់អាស៊ី ត្រូវការជំនួយលើកទឹកចិត្តផ្នែកហិរ​ញ្ញវត្ថុពីរដ្ឋាភិបាល របស់ប្រទេសនីមួយៗ ដើម្បីសម្រេចបាននិរន្តរភាពបៃតង ដូចជាការរៀបចំសម្ភារៈ គ្រឿងបរិក្ខារ និងសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។ សារពត៌មាន Bloomberg បានរាយការណ៍ថា សណ្ឋាគារ និងរមណីយដ្ឋានចំនួនជាង៥០% ក្នុងតំបន់អាស៊ី ត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនក្នុងស្រុក។ ដូច្នេះពួកគេពិបាកធ្វើឱ្យប្រតិបត្តិការអាជីវកម្ម មាននិរន្តរភាពបៃតង ដោយសារកង្វះការលើកទឹកចិត្តពីរដ្ឋាភិបាល និងកង្វះការត្រួតពិនិត្យដិតដល់។ ឧស្សាហកម្មទេសចរណ៍ បានរួមចំណែកជិត៩% នៃផលទុនជាតិសរុបរបស់តំបន់អាស៊ី និងបានផ្តល់ការងារដល់មនុស្សចំនួន១៩០លាននាក់នៅឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) និងស្ថាប័ន Oxford Economics។ ប៉ុន្តែការបំភាយឧស្ម័នផ្ទះកញ្ចក់ ​ចេញពីឧស្សាហកម្មទេស​ចរណ៍នៅតំបន់អាស៊ី មានបរិមាណខ្ពស់ជាងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ លោក Rakesh Patel…

ទីក្រុងធំៗចំនួន២០ នៅប្រទេសចិន ចាប់ផ្តើមសាកល្បងរថយន្តតាក់ស៊ីគ្មានមនុស្សបើកនៅលើផ្លូវសាធារណៈ

ដោយ: គង់ លាងហួរប៉េកាំង: រដ្ឋបាលតំបន់មូលដ្ឋាន នៅតាមបណ្តាទីក្រុងធំៗចំនួន២០នៅទូទាំងប្រទេសចិន កំពុងចាប់ផ្តើមបើកដាក់ឱ្យដំណើរការតេស្តសាកល្បង សេវាកម្មរថយន្តដឹកអ្នកដំណើរស្វ័យប្រវត្តិជាលើកដំបូង ដោយគ្មានមនុស្សបើក។ ការតេស្តសាកល្បងខាងលើ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីលើកកម្ពស់ផែនការអភិវឌ្ឍន៍ “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ” សំដៅកែប្រែមុខមាត់របស់ប្រទេសចិន ឱ្យកាន់តែទំនើបជឿនលឿន ស្របតាមបរិបទបច្ចេកវិទ្យាសម័យថ្មី។ ជាក់ស្ដែង រដ្ឋបាលនៅក្នុងទីក្រុងWuhan ខេត្ត Hubei ភាគកណ្តាលប្រទេសចិន បានដាក់ឱ្យសាកល្បងរថយន្តតាក់ស៊ីស្វ័យប្រវត្តិប្រភេទ (Apollo Go) ចំនួន៥០០គ្រឿង ដើម្បីធើ្វចរាចរណ៍នៅលើដងវិថីធំៗ ស្ទើរពាសពេញទីក្រុងទាំងមូល ជាពិសេសនៅតាមសង្កាត់ ដែលមានមនុស្សរស់នៅច្រើន។ យោងតាមក្រុមហ៊ុនបច្ចេកវិទ្យា Baidu ដែលជាអ្នកឌីហ្សាញបង្កើតរថយន្តប្រភេទនេះឡើង បានអះអាងថា យើងគ្រោងដាក់ឱ្យដំណើរការរថយន្តតាក់ស៊ី ស្វ័យប្រវត្តិក្នុងទីក្រុង Wuhan ឱ្យបានចំនួន១០០០គ្រឿង ត្រឹមចុងឆ្នាំ២០២៤ ដើម្បីពន្លឿនដល់ផែនការអភិវឌ្ឍន៍ “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ”។ នៅក្នុងអំឡុងពេលបើក…

វៀតណាមគ្រោងសាងសង់ខ្សែក្រវ៉ាត់ផ្លូវ ដើម្បីដឹកជញ្ជូនធ្យូងថ្មពីប្រទេសឡាវ

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រទេសវៀតណាម គ្រោងសាងសង់ខ្សែក្រវ៉ាត់ផ្លូវចម្ងាយ៦គីឡូម៉ែត្រ ដើម្បីដឹកជញ្ជូនធ្យូងថ្ម ពីប្រទេសឡាវ ក្រោមទុនវិនិយោគ ជាង៥៨លានដុល្លារអាមេរិក សំដៅដឹកជញ្ជូនធ្យូងថ្ម ឱ្យបាន៣០លានតោនជារៀងរាល់ឆ្នាំ។ យោងតាមរដ្ឋបាលមូលដ្ឋានខេត្ត Quang Tri របស់ប្រទេ សវៀតណាម បានឱ្យដឹងថា ខ្សែក្រវ៉ាត់ផ្លូវនេះ នឹងលាតសន្ធឹងចេញពីចំណុច ចាប់ផ្តើមត្រង់ព្រំដែនឡាវ-វៀតណាម ទៅកាន់ឃ្លាំងមួយ ស្ថិតក្នុងឃុំ A Ngo ស្រុក Dakrong ក្នុងខេត្ត Quang Tri ដែលមានទំហំផ្ទៃដីសរុបជិត២៤ហិកតា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ មានគោលដៅដើម្បីធ្វើឱ្យប្រសើរឡើង នូវមធ្យោបាយដឹកជញ្ជូនធ្យូងថ្ម រវាងវៀតណាម និងឡាវ និងដោះស្រាយបញ្ហាផ្លូវថ្នល់ ខូចគុណភាពមួយចំនួន សំដៅបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញឆ្លងដែនរវាងប្រទេសជិតខាងទាំង២។ ជាមួយគ្នានេះ…

ធនាគារ AIIB គ្រោងបង្កើនទុនវិនិយោគនៅតំបន់អាស៊ាន ដើម្បីជំរុញសមារណកម្មសេដ្ឋកិច្ច

ដោយ: គង់ លាងហួរអន្តរជាតិ: ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលគាំទ្រដោយរដ្ឋាភិបាលចិន (AIIB) សម្រេចបានគោលដៅនៃកា រផ្តល់ហិរញ្ញប្បទានដល់គម្រោង ដែលពាក់ព័ន្ធនឹងការកាត់បន្ថ យការប្រែប្រួលអាកាសធាតុ លឿនជាងកាលកំណត់ចំនួន២ឆ្នាំ។ បន្ថែមពីលើនោះ ធនាគារ AIIB ប្តេជ្ញាថានឹងបន្តបង្កើនការផ្តល់ប្រាក់កម្ចី ដោយផ្តោតលើគម្រោង ដែលមានការចូលរួមពីវិស័យឯកជន និងគម្រោងក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា(អាស៊ាន)។ យោងតាមលោក Jin Liqun ប្រធានធនាគារ AIIB បានឱ្យដឹងថា “គិតមកទល់ពេលបច្ចុប្បន្ន AIIB បានអនុម័តទំហំហិរញ្ញប្បទានសរុបជាង៥០ពាន់លានដុល្លារ ដោយក្នុងនោះចំណែក២០% បានហូរចូលទៅកាន់តំបន់អាស៊ាន ដែលមានប្រជាជនជាង៦០០លាននាក់”។ទោះជាយ៉ាងណាក្តី លោកបានគូសបញ្ជាក់បន្ថែមថា “ចំនួ នទឹកប្រាក់ប៉ុណ្ណឹង មិនគ្រប់គ្រាន់នៅឡើយទេ សម្រាប់តំបន់អាស៊ាន ដែលមានប្រទេសសមាជិកចំនួន១០”។ នេះបើយោងតាមសារពត៌មាន South…

រុស្ស៊ី និងឥណ្ឌា កំពុងពន្លឿនការពិភាក្សាលើការអភិវឌ្ឍតភ្ជាប់កំពង់ផែដឹកទំនិញតាមផ្លូវសមុទ្រ

ដោយ: គង់ លាងហួរ អន្តរជាតិ: មន្ត្រីជាន់ខ្ពស់លើកឡើងថា ការពិភាក្សាគ្នារវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី ដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្លូវសមុទ្រ តភ្ជាប់រវាងទីក្រុង Chennai និងទីក្រុង Vladivostok កំពុងសម្រេចបានវឌ្ឍនភាព។ មន្ត្រីរូបនោះបញ្ជាក់ថា “កិច្ចសន្ទនារវាងរុស្ស៊ី និងឥណ្ឌាបានបោះជំហានទៅមុខកាន់តែលឿន បន្ទាប់ពីការបោះឆ្នោតនៅឥណ្ឌា ហើយរដ្ឋាភិបាលទាំង២ កំពុងព្យាយាមពន្លឿនការអភិវឌ្ឍន៍ផ្លូវសមុទ្រ ដែលតភ្ជាប់រវាងកំពង់ផែ Chennai របស់ឥណ្ឌា និងកំពង់ផែ Vladivostok របស់រុស្ស៊ី ”។ ជាមួយគ្នានេះ លោក Sarbananda Sonowal រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេ​សរុស្ស៊ីនៅខែកញ្ញាខាងមុខ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា(EEF) មុនពេលគណៈប្រតិភូពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ច នៅទីក្រុងបុមបៃក្នុងខែសីហា។ មន្ត្រីរដ្ឋាភិបាលមួយរូបទៀត…