ប្រាក់យ័ន បានវ៉ាដាច់ប្រាក់អឺរ៉ូក្នុងការក្លាយជារូបិយប័ណ្ណមានការប្រើប្រាស់លំដាប់ទី២ នៅលើលោក

ដោយៈ និស្ស័យ

ប៉េងកាំងៈ យោងតាមការសិក្សាចុងក្រោយ បានបង្ហាញថាប្រាក់យ័នបានលើសប្រាក់អឺរ៉ូ ដើម្បីក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតទី២ នៅក្នុងវិស័យហិរញ្ញវត្ថុពិភពលោក។

យោងតាមសមាគម ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) បានបង្ហាញថា ចំណែកទីផ្សាររបស់ប្រាក់យ័ន ក្នុងខែមិថុនាគឺ៥.៩៩% កើនឡើងពី៥.០៨% ក្នុងខែឧសភា។ ចំណែកទីផ្សាររបស់ប្រាក់អឺរ៉ូគឺ៥.៩២% ។

ទិន្នន័យនេះ ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​ប្រាក់​យ័ន​បានវ៉ា​ប្រាក់​អឺរ៉ូ​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។

ទិន្នន័យ SWIFT បង្ហាញថា ពេលវេលាចុងក្រោយនេះបានកើតឡើង គឺខែវិច្ឆិកាឆ្នាំ២០២៣។ ការកាន់កាប់ចំណែកទីផ្សារដ៏ធំបំផុត នៅក្នុងវិស័យនេះនៅតែជាប្រាក់ដុល្លារ ដែលមានច្រើនជាង៨០%។ ប្រសិនបើគណនា ការទូទាត់ជាសកលប្រាក់យ័នបច្ចុប្បន្ន ជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើន បំផុតទី២នេះជាខែទី៨ជាប់ៗគ្នា ដែលប្រាក់យ័ន បានកាន់កាប់តំណែងនេះ ជាមួយនឹងចំណែកទីផ្សារ៤.៦១% នៅក្នុងខែមិថុនាទិន្នន័យនេះបានកើនឡើងបន្តិច ធៀបនឹង៤.៤៧% នៅក្នុងខែឧសភា។

ប៉ុន្តែ​អត្រានេះកើនឡើងជិត​ទ្វេរ​ដង ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសមួយចំនួន ដូចជា រុស្ស៊ីនិងប្រេស៊ីល ក៏បានបង្កើនការប្រើប្រាស់ប្រាក់យ័ន ក្នុងបរិបទនៃការខ្វះខាតប្រាក់ដុល្លារផងដែរ។ ប្រទេសចិនកាលពីឆ្នាំមុនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណ ជាមួយអាហ្សង់ទីនផងដែរ៕