តើវៀតណាមគួររៀនសូត្រអ្វីខ្លះពីសិង្ហបុរី និងកូរ៉េខាងត្បូង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍?

ដោយ: គង់ លាងហួរ
ហាណូយ: ក្រុមអ្នកជំនាញជំរុញឱ្យ ទីក្រុងហូជីមិញ ប្រទេ សវៀតណាមរៀនសូត្រ និងយកគម្រូតាមទីក្រុងធំៗរបស់កូរ៉េខាងត្បូង និងសិង្ហបុរី តាមរយៈការបើកហាងទំនិញរួចពន្ធបន្ថែ មទៀត នៅក្នុងតំបន់មមាញឹក និងចំណតអាកាសយានដ្ឋាន ដើម្បីជំរុញការចំណាយ របស់ភ្ញៀវទេសចរណ៍បរទេស។

លោកស្រី Hyejin Park សាស្ត្រាចារ្យផ្នែកទេសចរណ៍កូរ៉េ និងគ្រប់គ្រងសណ្ឋាគារ នៅសកលវិទ្យាល័យ RMIT ក្នុងទីក្រុងហូជីមិញ បានមានប្រសាសន៍ឱ្យដឹងថា “ការដើរទិញឥវ៉ាន់គឺជាកម្លាំងចលករ នៅក្នុងការជំរុញទាក់ទាញ ប្រាក់ចំណូលពីអ្នកដំណើរបរទេស”។

យោងតាមការស្ទង់មតិ ទៅលើភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសធំៗចំនួន៥ រួមមាន ជប៉ុន ចិន ថៃ អាមេរិក និងអង់គ្លេស ដែលបានទៅទស្សនាទីក្រុងសេអ៊ូល ចាប់ពី២ដងឡើងទៅបានបង្ហាញថា ភ្ញៀវទេសចរណ៍ម្នាក់ៗចំណាយប្រាក់របស់ពួកគេ ជាមធ្យមចំនួន១.៤៧០ដុល្លារអាមេរិក លើការទិញសំបុត្រយន្តហោះ និងបង់ថ្លៃកន្លែងស្នាក់នៅ ខណៈការចំណា យប្រាក់ជាមធ្យមរបស់ពួកគេ លើការដើរទិញទំនិញគឺ៤៥២,៨ដុល្លារ ដែលខ្ពស់ជាងការចំណាយ លើការទទួលទានអាហារទៅទៀត។

លោកស្រី Park បានបន្ថែមថា ការបង្កើតហាងទំនិញរួចពន្ធ ជំរុញភ្ញៀវទេសចរណ៍ឱ្យទិញទំនិញ ពីព្រោះពួកគេអាចទិញទំនិញប្រណីត ព្រមទាំងទំនិញម៉ាក ដែលមានការបញ្ចុះតម្លៃ និងផលិតផលក្នុងស្រុក ដែលមានតម្លៃសមរម្យ ដោយពុំចាំបាច់ ចំណាយប្រាក់បន្ថែមលើការបង់ពន្ធ។

ហាងទំនិញរួចពន្ធ(Duty-Free) នៅក្នុងទីក្រុងសិង្ហបុរី ក៏ទទួលបានភ្ញៀវទេសចរណ៍ មកដើរទិញឥវ៉ាន់យ៉ាងច្រើនកុះករផងដែរ។
យោងតាមអ្នកតំណាងមួយរូប មកពីក្រុមប្រឹក្សាទេសចរ ណ៍សិង្ហបុរី បានលើកឡើងថា ការលើកលែងពន្ធបានជួយឱ្យសិង្ហបុរីក្លាយជាគោលដៅទិញទំនិញ និងលក់រាយដ៏ពេញនិយ មទូទាំងពិភពលោក។

រដ្ឋាភិបាលសិង្ហបុរីបានចាត់ទុកថា ការដើរទិញឥវ៉ាន់គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែក ដល់ប្រាក់ចំណូលសរុបពី វិស័យទេសចរណ៍ ខណៈកាលពីឆ្នាំមុន ការដើរទិញទំនិញនៅសិង្ហបុរី មានទំហំទឹកប្រាក់ចំនួន២,៧៥ពាន់លានដុល្លារ ឬស្មើនឹងចំណែក១៨% នៃចំនួនប្រាក់ចំណូលសរុប ដែលទទួលបានមកពីវិស័យទេសចេណ៍។

លោកស្រី Park បានគូសបញ្ជាក់ទៀតថា “ប្រសិនបើទីក្រុងហូជីមិញ មានបំណងទាក់ទាញភ្ញៀវទេសចរណ៍ ដែលចូលចិត្តចំណាយខ្ពស់ ទីក្រុងនេះចាំបាច់ត្រូវធ្វើពិពិធកម្ម លើការលក់ទំនិញម៉ាកយីហោអន្តរជាតិ នៅតាមមជ្ឈមណ្ឌលផ្សារទំនើបធំៗ”។
ជាមួយគ្នានេះ ក្រុមពាណិជ្ជករ និងអ្នកលក់រាយ ក៏ត្រូវចេះស្វែងយល់អំពី តម្រូវការរបស់ភ្ញៀវទេសចរណ៍អន្តរជាតិ មកពីបណ្តាប្រទេសនីមួយៗផ្សេងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យផលិត ផលទេសចរណ៍ មានភាពសមស្របទៅ នឹងចំណូលចិត្តរបស់អ្នកទិញ៕ប្រភព: VNexpress៕