ទីក្រុងសេអ៊ូលគ្រោងប្រែក្លាយតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិ Gimpo ជាតំបន់នវានុវត្តន៍ថ្មី
ដោយ: គង់ លាងហួរ អន្តរជាតិ: រដ្ឋបាលទីក្រុងសេអ៊ូល បានប្រកាសឱ្យដឹងថា តំបន់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ Gimpo របស់រដ្ឋធានីសេអ៊ូល នឹងត្រូវអភិវឌ្ឍន៍ទៅជាតំបន់នវានុវត្តន៍ថ្មីមួយ នៅត្រឹមឆ្នាំ២០៣០ ក្រោមទុនវិនិយោគចំនួន២,២ពាន់លានដុល្លារអាមេរិក។ យោងតាមប្រភពខាងលើបានឱ្យដឹងទៀតថា តំបន់នវានុវត្តន៍ជុំវិញអាកាសយានដ្ឋាន Gimpo រួមមានប្លុកចំនួន៣ នឹងត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីទំហំ៣៥ម៉ឺនម៉ែត្រការ៉េ នៅភាគខាងលិចនៃតំបន់ Gangseo ក្នុងទីក្រុងសេអ៊ូល។ ប្លុកទី១ ជាទីតាំងហោះហើរឡើង និងចុះចតរបស់យន្ដហោះតាក់ស៊ីចល័ត ខ្នាតតូចមជ្ឈមណ្ឌល (Urban Air Mobility) ព្រមទាំងមានមធ្យោបាយ ដឹកជញ្ជូនសាធារណៈ ដូចជារថយន្តតាក់ស៊ី រថភ្លើងក្រោមដី និងរថយន្តក្រុង។ រដ្ឋបាលទីក្រុងនឹងរៀបចំជណ្តើរយន្ត តភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាមួយទីតាំងចុះចតរបស់យន្តហោះតាក់សុីហោះ(UAM)។លើសពីនេះ អគារពាណិជ្ជកម្ម និងវប្បធម៌ សាលសន្និសីទអន្តរជាតិ និងសណ្ឋាគារ…