គេហទំព័រ Propertyarea ចុះ MOU ជាមួយសមាគម CVEA ជម្រុញការផ្សព្វផ្សាយព័ត៌មាន និងលើកកំពស់វិស័យអចលនទ្រព្យ
ដោយៈ ស៊ីវ ម៉េងភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគេហទំព័រPropertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការអញ្ជើញចូលរួមពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមា គមជាច្រើនរូបទៀត។ លោកយិន លាងគង់បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការកាលពីខែកញ្ញា ឆ្នាំ២០១៧ គេហទំព័ររបស់យើងបានរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអចលនវត្ថុ សេដ្ឋកិច្ច ទេសចរណ៍ ផ្សារហ៊ុន ហិរញ្ញវត្ថុយ៉ាងសកម្ម ដើម្បីចូលរួមជាមួយផ្នែកឯកជននៅក្នុងវិស័យនេះ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជម្រុញការផ្តល់ទំនុកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ អន្តរជាតិមកវិនិយោគនៅកម្ពុជា។ លោកបន្តថា “យើងផ្តោតលើព័ត៌មានវិជ្ជមាន…