vlk

vlk

ផ្លូវរថភ្លើងពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំងកាន់តែខិតជិតទីបញ្ចប់

ដោយ: គង់ លាងហួរ អន្តរជាតិ: គម្រោងរថភ្លើង ណតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំង បានបោះជំហានទៅមុខយ៉ាងលឿនកាលពីពេលថ្មីៗនេះ ក្រោយពីប្រទេសថៃ បានសាងសង់បញ្ចប់ស្ពានផ្លូវដែកដ៏សំខាន់មួយ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ជាមួយឡាវ។ ការស្ថាបនាស្ពាន បានធ្វើឱ្យការដឹកជញ្ជូន តាមផ្លូវដែកឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២ កាន់តែមានចម្ងាយជិតជាងមុនហើយថៃ ត្រូវដាក់ពង្រាយផ្លូវដែក ក្នុងចម្ងាយត្រឹមតែពីរបីគីឡូម៉ែត្រទៀតប៉ុណ្ណោះ មុនពេលលាតសន្ធឹងដល់ប្រទេសចិន។ ស្របពេលមានការបើក ដាក់ឱ្យដំណើរការផ្លូវដែកថៃ-ឡាវ អ្នកដំណើរអាចចាប់ផ្តើមចាកចេញ ពីស្ថានីយ៍រថភ្លើង Krung Thep Aphiwat នៅទីក្រុងបាងកក ទៅកាន់ស្ថានីយ៍ Khamsavath ក្នុងទីក្រុងវៀងច័ន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។ យ៉ាងណាមិញ បច្ចុប្បន្ន អ្នកធ្វើដំណើរ ពីទីក្រុងបាងកកមកដល់ទីក្រុងវៀងចន្ទន៍ ត្រូវបន្តជិះតាក់ស៊ី និងយានជំនិះផ្សេងទៀត ដើម្បីចេញពីស្ថានីយ៍ Khamsavath ទៅកាន់ស្ថានីយ៍ Vientiane…

ក្រុមហ៊ុនចិនធំមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា!

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងា​រជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន MUYUAN FOOD ដែលជាក្រុមហ៊ុនវិនិយោគ លើវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន។ ក្នុងជំនួបកាលពីចុងសប្តាហ៍មុន លោកយុន ហេងបានឧទ្ទេសនាមដោយសង្ខេបអំពី: ស្ថាប័ន ក.អ.ក., ការលើកទឹកចិត្ត និងការធានាវិនិយោគ ក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផល នៃសន្តិភាពនិងស្ថិរភាពនយោបាយ, និងភាពលេចធ្លោ នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់កម្ពុជា ដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។ បន្ទាប់ពីបានស្តាប់បទឧទ្ទេសនាម សង្ខេបរបស់លោកអគ្គលេខាធិការរង, តំណាងក្រុមហ៊ុនបានសម្តែង នូវសេចក្តីសោ​មនស្សយ៉ាងខ្លាំង និងបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ប្រកបដោយការទុកចិត្ត និងភាពកក់ក្តៅ។ ថ្នាក់ដឹកនាំក្រុមហ៊ុនបានបញ្ជាក់ថា “ខ្លួនមានទំនុកចិត្តក្នុងការផ្សព្វផ្សាយ ទៅកាន់វិនិយោគិនដទៃថា “មកវិនិយោគនៅអាស៊ាន…

តើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលអ្វីខ្លះសម្រាប់ឆ្នាំ២០២៤?

ដោយ: គង់ លាងហួរ អន្តរជាតិ: ទីផ្សារអចលនទ្រព្យ របស់ប្រទេសឥណ្ឌូនេស៊ីបន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនៅឆ្នាំនេះ ក្រុមអ្នកវិនិយោគ និងអ្នកជំនាញកំពុងមើលឃើញឱកាស និងកំណើនជាបន្តបន្ទាប់។ ក្រុមអ្នកវិភាគប៉ាន់ប្រមាណថា ទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ី នឹងកើនឡើងដល់ទំហំ ទឹកប្រាក់៦៤,៧៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ និងបន្តកើនឡើងដល់៨៥,៩៧ពាន់លានដុល្លារនៅឆ្នាំ២០២៩ រួមជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ក្នុងរង្វង់៥,៨២%។ សេដ្ឋកិច្ចដ៏រឹងមាំរបស់ឥណ្ឌូនេស៊ី ផ្តោតលើការអភិវឌ្ឍន៍ ស្របពេលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច មានសញ្ញាប្រសើរឡើង។ ជាក់ស្ដែង ទោះបីជាមានជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅតែមានភាពរឹងមាំ ដោយបានចូលរួមចំណែកចាក់បញ្ចូលទឹកប្រាក់ ចំនួន៤៦៨,២២ទ្រីលានរូពៀ ដល់ទំហំGDP របស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២១។ ទីក្រុងហ្សាការតា កំពុងក្លាយជាទីផ្សារជួលលំនៅដ្ឋានប្រណីតដ៏លេចធ្លោមួយក្នុងតំបន់។ តួយ៉ាង អត្រាគ្របដណ្តប់ការជួលអាផាតម៉ិន ដែលផ្តល់ជូនសេវាកម្ម ដូចសណ្ឋាគារ(Serviced apartments) មានការកើនឡើងជាលំដាប់។ តម្លៃជួលអាផាតម៉ិនជាមធ្យម អាចជួលបានក្នុងទឹកប្រាក់២៨,៨៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ…

កម្ពុជា និងកូរ៉េសហការគ្នាទូទាត់ប្រាក់តាមរយៈ QR Code ដំណាក់កាលទី១

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារភ្នំពេញ ពាណិជ្ជ ម.ក PPCBank និង ធនាគារ Jeonbuk សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ តាមរយៈគម្រោងដំណាក់កាលទី១ ភ្ញៀវអន្តរជាតិមកពីសាធារណរដ្ឋកូរ៉េ ដែលមកកម្សាន្តនៅកម្ពុជា អាចប្រើប្រាស់កម្មវិធីធនាគារតាមទូរសព្ទ (JBB Mobile App) របស់ធនាគារ Jeonbuk ដើម្បីស្កេនទូទាត់ នៅតាមហាងទំនិញ…

លំហូរនិស្សិតបរទេស កំពុងជំរុញឱ្យផ្នែកមួយនៃទីផ្សារអចលនទ្រព្យហុងកុង បង្ហាញសញ្ញាសុទិដ្ឋិនិយម

ដោយ: គង់ លាងហួរ អន្តរជាតិ: បច្ចុប្បន្ន អ្នកអភិវឌ្ឍន៍ហុងកុងមួយចំនួន កំពុងងាកទៅចាប់ឱកាសសាងសង់ផ្ទះជួល ដើម្បីបំពេញកំណើនតម្រូវការរបស់ក្រុមអ្នកជំនាញ និងលំហូរនិស្សិតបន្តការសិក្សាមកពីចិនដីគោក។ ការផ្លាស់ប្តូរយុទ្ធសាស្រ្ត របស់អ្នកអភិវឌ្ឍន៍ជារឿងដ៏កម្រនៅក្នុងទីក្រុងមួយ ដែលមានតម្លៃអចលនទ្រព្យ ខ្ពស់កប់ពពកនៅលើពិភពលោក និងសបញ្ជាក់ឱ្យឃើញអំពីការផ្លាស់ប្តូរកត្តាប្រជាសាស្រ្តនៅក្នុងទីក្រុងហុងកុង។ ប្រជាជនហុងកុង និងជនបរទេសជាច្រើនបានសម្រុកទៅរស់នៅក្រៅប្រទេស បន្ទាប់ពីផ្ទុះការបង្ក្រាប លើការតវ៉ាប្រឆាំងរដ្ឋបាលហុងកុង ក្នុងឆ្នាំ២០១៩គួបផ្សំនឹងជំងឺរាតត្បាត។ ជំនួសមកវិញ និស្សិតចិនដីគោក បានហូរចូលមកកាន់ក្រុងហុងកុង តាមរយៈគម្រោង ទាក់ទាញអ្នកមានទេពកោសល្យ ចាប់ផ្តើមនៅឆ្នាំ២០២២។ ការជួលផ្ទះឯកជនក្នុងទីក្រុងហុងកុង កាលពីខែកក្កដាបា​នកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត៥ឆ្នាំ ខណៈតម្លៃផ្ទះ បានដាំក្បាលចុះ២២ភាគរយ ក្នុងអំឡុងពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យថ្មីចុងក្រោយបំផុត។ ស្របពេលប្រជាជនហុងកុង ក៏សម្រេចជ្រើសរើសយកការជួល ជំនួសឱ្យការទិញ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកជំនាញអចលនទ្រព្យជាច្រើនរំពឹងថា និន្នាការខុសគ្នានៃតម្លៃផ្ទះ និងតម្លៃជួលនឹងបន្តកើតមានឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុន…

ជនបរទេសរស់នៅប្រទេសសិង្ហបុរី សម្រេចកាត់បន្ថយការចំណាយទិញផ្ទះ និងសម្ភារៈថ្លៃៗ

ដោយ: គង់ លាងហួរ អន្តរជាតិ: ក្រុមជនបរទេសមានទ្រព្យ សម្បត្តិស្តុកស្តម្ភនៅប្រទេសសិង្ហបុរី កំពុងកាត់បន្ថយការចំណាយច្រើនសន្ធឹកសន្ធា​ប់ ដោយនាំឱ្យមានការថយចុះ នៃតម្រូវការទិញផ្ទះប្រណីត រថយន្ត និងទំនិញមានតម្លៃថ្លៃកប់ពពកផ្សេងទៀត។ និន្នាការនេះកើតមានឡើង ក្រោយពីរដ្ឋាភិបាលសិង្ហបុរីបានបង្កើនការត្រួតពិនិត្យ កាន់តែខ្លាំងទៅលើទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ជនបរទេស។ កាលពីខែសីហាឆ្នាំមុន សិង្ហបុរី បានរកឃើញករណីលាងលុយកខ្វក់ជាប្រវត្តិសាស្ត្រ ដែលក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន បានលាងលុយជាង៣ពាន់លានដុល្លារសិង្ហបុរី (ប្រហែល២,២ពាន់លានដុល្លារអាមេរិក) ជាប្រាក់ទទួលបានពីការលេងល្បែងអនឡាញ តាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងតិច១៦ នៅក្នុងទីក្រុងសិង្ហបុរី។ នេះបើយោងតាមកាសែត The Straits Times។ ក្រោយពេលកើតហេតុ អាជ្ញាធរក្រុងសិង្ហបុរី បានទាមទារព័ត៌មានបន្ថែមពីការិយាល័យគ្រួសារ និងមូលនិធិការពារហានិភ័យ។ ស្ថាប័នទាំង២នេះ ជាអង្គភាពឯកជន ខាងផ្តល់សេវាកម្មដល់គ្រួសារ និងបុគ្គលមានទ្រព្យសម្បត្តិច្រើន។ ជាមួយគ្នានេះ សារព័ត៌មាន Business Times បានរាយកា​រណ៍ថា ធនាគារផ្តល់ប្រាក់កម្ចីធំៗជាច្រើន នៅក្នុងប្រទេសសិង្ហបុរី…