vlk

vlk

ក្រុមហ៊ុនយក្សអាមេរិក Murphy Oil គ្រោងខួងកំណប់អណ្តូងប្រេងដ៏ធំ២ទីតាំង នៅឈូងសមុទ្ររបស់វៀតណាម

ដោយ: គង់ លាងហួរ អន្តរជាតិ: ក្រុម​ហ៊ុន​​រុករក និងផលិតប្រេង​​​សកល Murphy Oil Corporation របស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមខួង​អណ្តូងប្រេង​ នៅក្នុងប្រទេសវៀតណាម ចំនួន២​ទីតាំងនៅដំណា ច់ចុងត្រីមាសទី៣ និង​ត្រីមាសទី៤ ​ឆ្នាំ​២០២៤នេះ​ ជា​បន្ត​បន្ទាប់​គ្នា​។ ​ ផែនការខាងលើនេះ ត្រូវបានលើកមកចុះផ្សាយដោយសា រពត៌មានវៀតណាម​ ​The Investor តាមរយៈការដកស្រង់​សម្ដី​របស់លោក Roger Jenkins នាយកប្រតិបត្តិក្រុម​ហ៊ុន​ Murphy Oil Corporation។ លោក​ Jenkins បាន​មានប្រសាសន៍ឱ្យដឹង​​ថា ក្រុមហ៊ុនគ្រោងខួងអណ្តូងប្រេងឈ្មោះ “Hai Su Vang” នៅក្នុងប្លុក15-2/17 ​នៅ​ត្រីមាស​ទី​៣​ ឆ្នាំ​…

បញ្ហាប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តគោលដៅចំនួន៤ នឹងត្រូវចុះសិក្សាលំអិតដោយសមាគម AWA

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជំនួបសម្តែងការគួរសម និងដំណើរទស្សនកិច្ចសិក្សា របស់ក្រុមការងារសមាគមAWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមបណ្តាខេត្តគោលដៅចំនួន៤។ ខេត្តគោលដៅសំខាន់ៗទាំងនោះរួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះសីហនុ និងខេត្តកំពត។ កិច្ចប្រជុំនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធា​រណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ទទួលជួបស្វាគមន៍លោកស្រី Nicky Bekker អ្នកដឹកនាំគម្រោង និងជាតំណាងសមាគមទឹក នៃប្រទេសអូស្ត្រាលី (AWA)។ សមាគម AWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមបណ្តាខេត្តគោលដៅចំនួន៤ខាងលើនេះ។ គោលបំណងកិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ការផ្លាស់ប្តូរបទពិ​សោ​ធន៍ការងាររវាងគ្នា…

ក្រសួងបរិស្ថានគ្រោងដាំដើមឬស្សី ដើម្បីលើកកំពស់ជីវភាពប្រជាសហគមន៍

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹក​នាំ​ដោយលោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួ​លបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងជំនួបកាលពីថ្ងៃទី២៧ សីហា លោកកៅ ថាច បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធ្វើប្រតិបត្តិការចម្បង ផ្ដោតលើការផ្ដល់ឥណទានដល់អតិថិជន ដើម្បីជួយសម្រួលការពង្រឹង និងពង្រីកការងាររកចំណូល ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបន្តថា បច្ចុប្បន្ន ធនាគារ ARDB កំពុងស្វែងរកឱកាសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធបន្ថែម ដើម្បីពង្រីកការផ្ដល់ឥណទានជូនអតិថិជន។ ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត…

មន្រ្តីជាន់ខ្ពស់ DCD ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍កូរ៉េលើគំរោងសម្រាប់ឆ្នាំខាងមុខ

ដោយៈ និស្ស័យ ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹក​នាំ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកូរ៉េ (KOICA) បានបើកកិច្ចប្រជុំពិភាក្សាអំពី កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង២០២៦។ កិច្ចប្រជុំកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ដឹកនាំដោយលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក.អ.ក និងទីភ្នាក់ងារ  KOICA ដឹកនាំដោយលោកស្រី Choi Moon Jung ប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងតម្រឹមកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ កិច្ចប្រជុំបានពិភាក្សាគ្នាលើវឌ្ឍនភាព គម្រោងដែលកំពុងដំណើរការ, ផែនការសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤បេក្ខភាពគម្រោង…

រដ្ឋមន្រ្តីពាណិជ្ជកម្មតាមដានការអនុវត្តគផលនយោបាយដំឡួងមីឆ្នាំ២០២០ ២០២៥

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥  (ក.ត.គ.ដ.) ដោយមានការចូលរួមពីក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្ត គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។ កិច្ចប្រជុំកាលពីថ្ងៃទី២៧ សីហាកន្លងមកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ៣ សំខាន់ រួមមាន៖ ១). ប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពនៃប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារ ក.ត.គ.ដ. ២).  ការអនុម័ត ជាគោលការណ៍លើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ។​៣). កិច្ចពិភាក្សាលើការជំរុញ…

ទីផ្សារជួលផ្ទះអាជីវកម្មនៅក្នុងទីក្រុងសិង្ហបុរីបង្ហាញសញ្ញាវិជ្ជមានជាងការលក់

ដោយ: គង់ លាងហួរ អន្តរជាតិ: ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទំហំទឹកប្រាក់ពីការលក់ផ្ទះអាជីវកម្ម នៅប្រទេសសិង្ហបុរី បានដាំក្បាលចុះ១៧,៣ភាគរយ មកត្រឹម៣៥៤លានដុល្លារសិង្ហបុរី បើធៀបនឹង៤២៨,២លានដុល្លារសិង្ហបុរី ក្នុងឆមាសទី២ឆ្នាំ២០២៣។ ផ្ទះអាជីវកម្មចំនួន៤០យូនីត ត្រូវបានលក់ចេញក្នុងឆមាសទី១ឆ្នាំនេះ បើប្រៀបធៀបទៅនឹងការលក់ចេញ ចំនួន៥៣យូនីតក្នុងឆមាសទី២ ឆ្នាំមុន។ តួលេខនេះ មានការធ្លាក់ចុះ២៤,៥ភាគរយ។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank លើកឡើងថា ការ​ដាំក្បាលចុះ​នៃ​ទីផ្សារ​ផ្ទះអាជីវកម្ម​ ឆ្លុះ​បញ្ចាំង​ពី​​ការប្រយ័ត្នប្រយែង របស់អ្នក​ស្របពេល​អត្រា​ការ​ប្រាក់​ នៅតែមានកម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល​វែង និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​។ ការធ្លាក់ចុះនេះក៏បណ្តាលមកពី ការចរចាតម្លៃមិនត្រូវគ្នារវាងអ្នកទិញ និងអ្នកលក់ ខណៈក្រុមជនល្មើសនៅក្នុងករណីលាងលុយកខ្វក់ ហ៊ានដេញថ្លៃលើសពីធម្មតា ដើម្បីទិញផ្ទះអាជីវកម្មពីអ្នកលក់ ហើយការចរចាតម្លៃមិនត្រូវគ្នា បាននាំឱ្យប្រតិបត្តិការទិញជាប់គាំង។ ប្រតិបត្តិការទិញ-លក់ដែលមានតម្លៃខ្ពស់កប់ពពក នៅក្នុងឆមាសទី១ រួមមានការលក់ផ្ទះអាជីវកម្ម The…