តើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងលោកខាងលិចនឹងជះផលប៉ះពាល់លើសេដ្ឋកិច្ចអាស៊ីបែបណា?
ដោយ: គង់ លាងហួរ អន្តរជាតិ: របាយការណ៍ស្តីពីបច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកព្រមានថា ការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ នឹងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់តម្លៃក្នុងតំបន់ និងជះផលប៉ះពាល់ដល់ការនាំចេញ ការងារ និងប្រាក់ចំណូលកម្មករ។ យោងតាមបច្ចុប្បន្នភាពសេដ្ឋកិច្ច ចេញផ្សាយដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី- ប៉ាស៊ីហ្វិក បានចង្អុលបង្ហាញថា ការដាក់ពន្ធនាពេលថ្មីៗនេះ ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកលើរថយន្តអគ្គិសនីរបស់ចិន នឹងកាត់ផ្តាច់ទំនាក់ទំនងបច្ចេកវិទ្យាចិន-អាមេរិកកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះ បណ្តាប្រទេសមួយចំនួន នៅតំបន់អាស៊ានក៏បានប្រកាស ដាក់ពន្ធលើការនាំចូលផលិតផលចិន ដែលមានតម្លៃទាបទាំងអស់។ ការណ៍នឹងនាំឱ្យមានភាពតានតឹង និងការបែកបាក់បន្ថែមទៀត នៅក្នុងពាណិជ្ជកម្មពិភពលោក។ របាយការណ៍របស់អង្គការ សហប្រជាជាតិអះអាងថា ហានិភ័យ ចំពោះអតិផរណានៅតែមាន ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អាចជំរុញឱ្យតម្លៃអាហារ ថាមពល និងតម្លៃដឹកជញ្ជូនអន្តរជាតិ កើនឡើងជាថ្មីម្តងទៀត។ របាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចខាងលើបានបន្តថា…