ក្រសួងគាំទ្រក្រុមហ៊ុនសិប្បករតម្បាញសូត្រនៅស្រុកពួកខេត្តសៀមរាប
ដោយៈ ម៉ាលីនណា សៀមរាបៈ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានបង្ហាញការគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប។ ក្នុងដំណើរចុះទស្សនកិច្ចស្វែងយល់ និងផ្តល់ជូនដើមមនចំនួន១០០០ដើម ដល់ក្រុមហ៊ុនខាងលើ លោកឌិត ទីណាបានបង្ហាញការជួយគាំទ្រ ដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញ នូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុន អាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ លោកបានសង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យ កាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រ ទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។ លោកបង្ហាញសុទិដ្ឋិនិយមថា វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ…