vlk

vlk

រដ្ឋបាលក្រុងសៀងហៃប្រកាសចាប់យកវិស័យបច្ចេកវិទ្យា អនឡាញ ដើម្បីផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ចចិន

ដោយ: គង់ លាងហួរ អន្តរជាតិ: រដ្ឋបាលក្រុងសៀងហៃប្រកាសថា ខ្លួនគ្រោងជំរុញវិស័យផ្សាយផ្ទាល់(live-streaming) និងកំណត់គោលដៅនៃការលក់តាមអ៊ីនធឺណេត ឲ្យបានក្នុងទំហំទឹកប្រាក់ជិត៨៥លានដុល្លារអាមេរិកនៅឆ្នាំ២០២៦។ តាមរយៈផែនការសកម្មភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ វិស័យលក់ទំនិញអនឡាញ ក្នុងទីក្រុងសៀងហៃ ត្រូវតែសម្រេចបានទំហំទឹកប្រាក់ប្រចាំឆ្នាំ៦០០ពាន់លានយ័ន (៨៤,៦លានដុល្លារអាមេរិក) នៅឆ្នាំ២០២៦ ដោយបង្កើតវេទិកាផ្សាយផ្ទាល់ លំដាប់កំពូលចំនួន១០ ជំរុញម៉ាកយីហោ និងបង្កើតសេណារីយ៉ូប្លែកៗចំនួន១០០ សម្រាប់ការផ្សាយផ្ទាល់។ ផែនការរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនេះ មានគោ​លដៅ ជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់​មុខមាត់​របស់ទីក្រុង​សៀងហៃ។ គណៈកម្មាការពាណិជ្ជកម្មក្រុងសៀងហៃ បានបញ្ជាក់នៅក្នុងផែនការមេថា រដ្ឋបាលក្រុងមានគោលបំណងបង្កើនសក្តានុពលសេដ្ឋកិច្ច ពីការផ្សាយផ្ទាល់តាមអនឡាញ ដើម្បីជំរុញការប្រើប្រាស់ ពាណិជ្ជកម្ម ឧស្សាហកម្ម និងវប្បធម៌ ដោយបញ្ចូលសន្ទុះថ្មី ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទាំងមូលរបស់ទីក្រុងសៀងហៃ។ ទីក្រុងធំៗផ្សេងទៀត ដូចជា ទីក្រុងប៉េកាំង ទីក្រុងស៊ិនជិន…

ទូតអូស្រ្តាលីចុពះពិនិត្យគម្រោងទាក់ទងនឹងគម្រោងគណនីយភាពសង្គម

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យគម្រោងទាក់ទងនឹងគម្រោងគណនីយភាពសង្គម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ ក្នុងគោលបំណងចង់ដឹងអំពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំកំពេញនិងសហគមន៍ស្រុកស្ទឹងហាវ ដែលជាគម្រោងស្ថានទូត ប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ចំពោះការផ្ដល់សេវាការអនុវត្តការងារ គណនេយ្យភាពសង្គមលោកគិតថា យើងយល់ច្បាស់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជា តម្រូវការនានានៅការផ្ដល់សេវារបស់អាជ្ញាធរ ផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋឱ្យចំទិសដៅ។ លោកបានបន្ថែមថា គម្រោងនេះដំណើរការ ទៅបានដោ​យមានការសហការល្អ ពីធនាគារពិភពលោកជាមួយអង្គការវើលវីសិន និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយនេះគឺជាភាពដៃគូដ៏ល្អ…

ក្រុមហ៊ុនរដ្ឋរបស់កូរ៉េខាងត្បូង គ្រោងអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីនៅក្នុងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ សេអ៊ូល: ក្រុមហ៊ុន Korea Land & Housing Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោ​ងអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន ក្នុងតំបន់ទីក្រុងនៅខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍ថា ក្រុមហ៊ុនរដ្ឋរបស់កូរ៉េ គ្រោងនឹងជំរុញការវិនិយោគរបស់ខ្លួន លើទីផ្សារលំនៅដ្ឋាន នៅក្នុងប្រទេសវៀតណាមតាមរយៈតំបន់ទីក្រុងថ្មី ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត Bac Ninh ។ គម្រោងនេះ នឹងគ្របដណ្តប់ទៅលើផ្ទៃដី ក្នុងទំហំប្រហែ​ល៨,៥លានម៉ែត្រការ៉េ និងអាចមានសមត្ថភាពទទួលប្រជាជនចំនួន៤៩.០០០គ្រួសារ ឬស្មើនឹងជិត១៥៦.០០០នាក់។ ខេត្ត Bac Ninh គឺជាតំបន់មូលដ្ឋានផលិតកម្មរោងចក្រជាច្រើន ដែលគ្រប់គ្រងដោយបណ្តាក្រុមហ៊ុន អន្តរជាតិធំៗដូចជា ក្រុមហ៊ុន…

រដ្ឋាភិបាលបានដាក់ចេញក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថលដោយផ្តោតលើចំណុច៥ជាអាទិភាព

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកចម និម្មលបានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ការដាក់ចេញក្របខ័ណ្ឌគោលនយោបាយនេះ ធ្វើឡើងក្នុងគោលបំណង ទាញប្រយោជន៍ពីបច្ចេកវិទ្យា ក្នុងការជំរុញប្រសិទ្ធភាពសង្គម និងសេដ្ឋកិច្ច ដែលតាមរយៈក្របខ័ណ្ឌ និងគោលនយោបាយទាំងនេះ រាជរដ្ឋាភិបាលបានកំណត់គោលដៅ សំខាន់ៗចំនួនប្រាំរួមមាន៖ (១) ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។  (២).ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ ឌីជីថល (៣)​ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល (៤) ការកសាងភាពជឿទុកចិត្ត ក្នុងប្រព័ន្ធឌីជីថល និង(៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ ក្នុងពេលអញ្ជើ​ញជាអធិបតី…

ការសិក្សា: ការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់តំបន់អាស៊ីកំពុងប្រឈមហានិភ័យខ្លាំងបំផុត

ដោយ: គង់ លាងហួរ ម៉ានីល: កាលពីឆ្នាំមុន ចំនួនជិត១ភាគ៣នៃកប៉ាល់ ដែលបានបាត់ខ្លួនទូទាំងពិភពលោក ក្នុងដែនសមុទ្រ ស្ថិតនៅក្នុងតំបន់ជុំវិញប្រទេសហ្វីលីពីន និងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។ នេះបើយោងតាមរបាយការណ៍ សិក្សាស្រាវជ្រាវពីក្រុមហ៊ុន Allianz Global Corporate & Specialty (AGCS)។ យោងតាមរបាយការណ៍ត្រួតពិនិត្យសុវត្ថិភាព និងការដឹកជញ្ជូនឆ្នាំ២០២៤ ចេញផ្សាយដោយក្រុមហ៊ុនAGCS បានកត់សម្គាល់ថា កប៉ាល់ដឹកជញ្ជូនបានបាត់ខ្លួនកាលពីឆ្នាំមុន ភាគច្រើនបានបន្សល់ទុកស្នាមដាន នៅក្នុងប្រទេសហ្វីលីពីន តំបន់ភាគខាងត្បូង នៃប្រទេសចិន  និងប្រទេសឥណ្ឌូនេស៊ី។ នៅឆ្នាំ២០២៣ កប៉ាល់សរុបចំនួន២៦គ្រឿង ត្រូវបានបាត់ខ្លួននៅទូទាំងពិភពលោក បើធៀបនឹងកប៉ាល់បានបាត់ខ្លួនចំនួន៤១គ្រឿងក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ តួលេខថ្មីចុងក្រោយបំផុតនេះ បានបង្ហាញឱ្យឃើញពីភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ ខណៈចំនួនកប៉ាល់បាត់ខ្លួន កាលពីទសវត្សរ៍មុន មានចំនួន១០៥គ្រឿង ក្នុងមួយឆ្នាំ។…

រដ្ឋមន្ត្រីកសិកម្មណែនាំឲ្យក្រុមហ៊ុន​សូឡា​ ហ្គ្រីនអេនើជី​ណែនាំកសិករឲ្យចេះប្រើប្រាស់ថាមពល និងចំណាយតិច

        ដោយៈ ច្រាយ ចំណាន         ភ្នំពេញៈ លោកឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំក្រុមហ៊ុនពិនិត្យលទ្ធភាព ធ្វើយ៉ាងណា​ឱ្យកសិករ ​អាចប្រើប្រាស់សេវាកម្មនេះ ដោយចំណាយតិច​ ថ្លៃដើមផលិតទាប​ ទទួលបានផលចំនេញច្រើន​ និងមានប្រសិ​ទ្ធ​ភាពសេដ្ឋកិច្ច​ពិតប្រាកដ។ លោកបានមានប្រសាសន៍បែបនេះ បន្ទាប់ពីបានចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន​សូឡា​ ហ្គ្រីន​ អេនើជី​ (ខេមបូឌា)​ ខូ​អិលធីឌី​ ស្តីពីស្ថានីយបូមទឹក​ដើរ ដោយពន្លឺព្រះអាទិត្យ​ និងម៉ូឌែលធុរកិច្ច នៃសេវាកម្មផ្គត់ផ្គង់ទឹក សម្រាប់ស្រូវប្រាំង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះដែរ លោកឌិត ទីណា បានណែនាំឱ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាបន្ថែម​ តាមរយៈគោលដៅរួម គឺជួយគាំទ្រដល់កសិករ​…

ការសិក្សា: សហរដ្ឋអាមេរិក និងចិនជាប្រទេសសាងសង់សណ្ឋារគារច្រើនជាងគេបំផុតនៅលើពិភពលោក

ដោយ: គង់ លាងហួរ អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងឈានមុខគេ ក្នុងផ្នែកសំណង់សណ្ឋាគារជាសកល ដោយបានរៀបចំគម្រោងសណ្ឋា​គារចំនួន៦.០៩៥គម្រោង សម្រាប់សាងសង់នាពេលអនាគត ដែលមានជាង៧០ម៉ឺនបន្ទប់។ នេះបើយោងតាម ​របាយការណ៍របស់ទីភ្នាក់ងារ Lodging Econometrics។ ប្រទេសចិនឈរនៅលេខរៀងទី២ ដោយមានគម្រោងសណ្ឋាគារ នាពេលអនាគតចំនួន៣.៨១៥គម្រោង ដែលមានជិត៧០ម៉ឺនបន្ទប់។ ប្រសិនបើបូកបញ្ចូលគ្នា ប្រទេសទាំង២នេះមានចំណែក៦៤ភាគរយ នៃគម្រោងសាងសង់សណ្ឋាគារសរុបទូទាំងពិភពលោក។ នៅសហរដ្ឋអាមេរិក  ទីក្រុង Dallas មានគម្រោងសណ្ឋា​គារនាពេលអនាគត ច្រើនបំផុតចំនួន១៨៩គម្រោង និងមាន២២.៣៩២បន្ទប់។ ចំណែក ទីក្រុង Atlanta មានគម្រោងសណ្ឋា​គារចំនួន១៥៩គម្រោង និងមាន១៨.៥២២បន្ទប់ លើសពីទីក្រុងធំៗរបស់ប្រទេសចិន ដូចជា ទីក្រុង Chengdu និងទីក្រុងសៀងហៃ។ របាយការណ៍បង្ហាញថា បច្ចុប្បន្ន គម្រោងសណ្ឋាគារចំនួន៦.២៦៥គម្រោង កំពុងស្ថិតក្រោមការសាងសង់…