ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រុមហ៊ុនពិនិត្យលទ្ធភាព ធ្វើយ៉ាងណាឱ្យកសិករ អាចប្រើប្រាស់សេវាកម្មនេះ ដោយចំណាយតិច ថ្លៃដើមផលិតទាប ទទួលបានផលចំនេញច្រើន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
![](https://cemea.biz/wp-content/uploads/2024/09/6246794138783695902-1024x576.jpg)
លោកបានមានប្រសាសន៍បែបនេះ បន្ទាប់ពីបានចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ស្តីពីស្ថានីយបូមទឹកដើរ ដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ច នៃសេវាកម្មផ្គត់ផ្គង់ទឹក សម្រាប់ស្រូវប្រាំង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះដែរ លោកឌិត ទីណា បានណែនាំឱ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាបន្ថែម តាមរយៈគោលដៅរួម គឺជួយគាំទ្រដល់កសិករ ជាពិសេសសហគមន៍កសិកម្មទំនើប ដើម្បីទទួលបាននូវបច្ចេកទេសក្នុងការប្រើប្រាស់សម្ភារៈ និងសេវាកម្មថាមពលសូឡា ដែលមានភាពចំនេញ និងមានអត្ថប្រយោជន៍ជាច្រើន ក្នុងវិស័យកសិកម្ម។
![](https://cemea.biz/wp-content/uploads/2024/09/6246794138783695903-1024x576.jpg)
ក្រុមហ៊ុន សូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូ អិលធីឌី គឺជាក្រុមហ៊ុន ផ្តោតលើការផលិតផលិតផលគ្រឿងចក្រ ដែលមានគុណភាពខ្ពស់ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សេវាកម្មថែទាំ និងការច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ៕