vlk

vlk

មន្រ្តីជាន់ខ្ពស់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃ RCEP

        ដោយៈ ម៉ាលីនណា         ប្រទេសចិនៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអ្នកចូលរួមគូសវាស ឯកសារកំណត់វិសាលភាពសម្រាប់ប្រើប្រាស់ ក្នុងការចរចាជំពូកស្តីពី វិនិយោគក្រោមកិច្ចព្រមព្រៀង​ RCEP កាលពីឆ្នាំ២០១១។          លោកបានចូលរួមវេទិកានេះ ស្របពេលនៃដំណើរទស្សនកិច្ច ការងាររបស់លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកសួន សុផល បានអញ្ជើញជាវាគ្មិនកិត្តិយសថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃRCEP ក្នុងគោលបំណងចែករំលែក នូវទស្សនទាន ក៏ដូចជា បទពិសោធនៃការចរចាច្រើនជុំ រហូតដល់ឆ្នាំ២០១៤ ជាមួយវាគ្មិននៃប្រទេសហត្ថលេខី និងស​ហ​គមន៍ធុរកិច្ច…

ថ្នាក់ដឹកនាំធនាគារ SMBC បង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ លោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC)បានបង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា។ ព័ត៌មាននេះ ត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំធនាគារខាងលើ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃទី៩ កញ្ញាកន្លងមកនេះ។ ក្នុងជំនួបនេះ លោក Katsufumi បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចូលរួមចំណែករបស់ធនាគារ SMBC ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី និងវត្តមានការិយាល័យតំណាង SMBCនៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូល និងស្រាវជ្រាវព័ត៌​មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច។…

CDC និង NBC រួមគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាឌីជីថលដើម្បីជម្រុញការវិនិយោគ

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ ក្រុមមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ រួមគ្នាបន្តកិច្ចសហការជិតស្និត ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជំរុញការវិនិយោគ។ ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួ​បពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយ លោកអេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ អំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង។ ក្នុងជំនួបនេះក៏មានការចូលរួម ពីលោកអ៊ូ សុផល ប្រធានស្ដីទីនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមន្ត្រីជំនា​​​ញផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបច្ចេកវិទ្យាក្រោមឱវាទក.អ.ក. ជាច្រើនរូបផងដែរ។ លោកហ៊ាង សុទ្ឋាយុត្តិ បានរំលេចជូនអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញ…

តំបន់សេដ្ឋកិច្ចពិសេសថ្មីរបស់ចិនបង្កើនការដោះដូរពាណិជ្ជកម្មកាន់តែលឿនជាមួយទីក្រុងហុងកុង និងម៉ាកាវ

ដោយ: គង់ លាងហួរ អន្តរជាតិ: ទំហំនៃការនាំចូល និងការនាំចេញទំនិញឆ្លងកាត់កំពង់ផែ Zhuhai តាមរយៈស្ពានតភ្ជាប់ រវាងទីក្រុងហុងកុង ទីក្រុងជូហៃ និងទីក្រុងម៉ាកាវ បានកើនឡើងលើសពីទំហំទឹកប្រាក់៩០០ពាន់លានយ័ន (ប្រហែល១២៦,៣ពាន់លានដុល្លារអាមេរិក)។ មជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយនេះ កំពុងក្លាយជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្វាងទុង-ហុងកុង-ម៉ាកាវ ឬហៅថា “Greater Bay Area”។នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារគយចិន។ ការដោះដូរពាណិជ្ជកម្មសរុប គិតចាប់ពីការបើកដំណើរការកំពង់ផែ ក្នុងខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២៤ បានកើនឡើង ដល់ទំហំទឹកប្រាក់៩០១,១៩ពាន់លានយ័ន ដោយកំពង់ផែ Zhuhai បានដឹកជញ្ជូន និងទទួលទំនិញទៅ និងមកពីបណ្តាខេត្ត ក្រុង និងតំបន់ស្វយ័តចំនួន៣១នៅចិនដីគោក។ យោងតាមស្ថិតិគយបង្ហាញថា កំពង់ផែZhuhai បានចំណា​យពេល២ឆ្នាំ ដើម្បីសម្រេចបាន នូវទំហំពាណិជ្ជកម្ម១០០ពាន់លានយ័នជាលើកដំបូង…

ទីក្រុងឆ្លាតវៃ Neom គ្រោងដាក់ឱ្យប្រើប្រាស់រថយន្ដតាក់ស៊ីបើកបរនៅលើផ្ទៃទឹក

ដោយ: គង់ លាងហួរ អន្តរជាតិ: ពិភពលោក កំពុងបន្តតាមដានវឌ្ឍនភាពសាងសង់ គម្រោងទីក្រុងឆ្លាតវៃ Neom ដ៏មានមហិច្ឆតា មិនគួរឱ្យជឿរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីត្រូវបានប្រកាសឡើងនៅក្នុងឆ្នាំ២០១៧។  គម្រោងផ្តួចផ្តើមដោយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud មានគោលដៅ ដើម្បីប្រែក្លាយផ្ទៃដីទំហំ២ ៦.៥០០គីឡូម៉ែត្រការ៉េ នៅតំបន់ភាគពាយ័ព្យនៃប្រទេស ទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន និងភ្ញៀវទេសចរណ៍រាប់លាននាក់នៅឆ្នាំ២០២៩។ ការដ្ឋាននៃគម្រោងសាងសង់កំពុងបន្តទៅមុខ ខណៈនាពេល​ថ្មីៗ​នេះ​ អារ៉ាប៊ីសាអូឌីតក៏ព្យាយាម​ផងដែរ ក្នុងការលុបបំបាត់​មន្ទិលសង្ស័យ ​ក្នុងពេល​ដំណាលគ្នា​ ដោយធានា​ទៅកាន់វិនិយោគិន​ថា​ ការងារទាំងអស់​កំពុង​ដំណើរការ ​ទៅតាម​កាលវិភាគ។ ទីក្រុង Neom គ្រោងធ្វើយ៉ាងណាឱ្យអ្នកថ្មើរជើង និងអ្នកជិះកង់ អាចធ្វើដំណើរយ៉ាងងាយស្រួល ទៅកាន់សង្កាត់សំខាន់ៗ។ ទន្ទឹមនេះ អាជ្ញាធរក៏រៀបចំយានយន្ត…

លោកជំទាវជា សិរី ចូលរួមណែនាំទាក់ទងការជ្រើសរើសជំនាញសិក្សានិងផែនការអាជីពដល់សិស្សវិទ្យាល័យ

        ដោយៈ គង់ ម៉ាលីនណា         កំពង់ធំៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា នៅស្រុកសន្ទុក ខេត្តកំពង់ធំកាលពីចុងសប្តាហ៍មុន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង សម្រាប់សិស្សានុ​សិស្សថ្នាក់ទី១២ ដែលនឹងប្រឡងបញ្ចប់ កម្រិតសិក្សាទុតិយភូមិ នាខែតុលា ឆ្នាំ២០២៤ ខាងមុខ ហើយត្រូវបន្តចាប់ជំនាញឯកទេសនៅថ្នាក់ឧត្តមសិក្សា។ លោកជំទាវបណ្ឌិត បានផ្តែផ្តាំឱ្យសិស្សានុសិស្សទាំងអស់ស្វែងយល់អំពីជំនាញ ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន បុគ្គលិកលក្ខណៈ អាជីព និងមុខរបរដែលសមស្របតាមជំនា​ញឯកទេស តម្រូវការកម្លាំងតាមជំនាញឯកទេសនោះ ទិន្នន័យនៃប្រាក់បៀរវត្សរ៍ កត្តាជំរុញនិងរាំងស្ទះ ចំពោះការសម្រេចគោលដៅរបស់ខ្លួនជាដើម ក៏ដូចជា រៀបចំផែនការនិងការសិក្សាឱ្យបានសមស្រប  មុននឹងសម្រេចជ្រើសរើសជំនាញឯកទេសណាមួយ។ តាមរយៈសិក្ខាសាលានេះ សិស្សានុសិស្សទាំងអស់ទទួលបានសៀវភៅ កម្រងសំណួរដែលជាជំនួយ…

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មទាក់ទាញអ្នកវិនិយោគនៅប្រទេសកាណាដា

        ដោយៈ ម៉ាលីនណា         ម៉ុងរ៉េអាល់ៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា។ នៅក្នុងជំនួបកាលពីចុវសប្តាហ៍មុននេះ តាមការស្នើសុំពីតំណាងក្រុមហ៊ុន លោករដ្ឋលេខាធិការ បានពន្យល់យ៉ាងលម្អិ​តអំពីស្ថានភាពវិនិយោគនៅកម្ពុជា គោលនយោបាយ ច្បាប់ពាក់ព័ន្ធ ព្រមទាំងនីតិវិធីចាំបាច់ ក្នុងការគាំទ្រគម្រោងវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ថាមពលបៃតង និងភស្តុភារកម្មនៅកម្ពុជា។ ក្នុងឱកាសនោះ ភាគីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុម​ហ៊ុនកំពុងសម្របសម្រួល ដឹកនាំគណៈប្រតិភូវិនិយោគិនហ្កេបិក ទៅធ្វើទស្សនកិច្ចសិក្សាឱកាសវិនិយោគ លើវិស័យខាងលើ នៅបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។ ក្រោយជំនួបនេះ លោករដ្ឋ សារ៉ាវុធបានបន្តមានជំនួបពីរផ្សេងគ្នាទៀតជាមួយ…

រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងសាងសង់បណ្តាញផ្លូវបង់ប្រាក់ថ្មីមួយគ្របដណ្តប់កោះបាលី

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Uno បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំផែនការសាងសង់ផ្លូវបង់ប្រាក់ថ្មីមួយ(Toll road)នៅលើកោះបាលី។ ផែនការនេះមានគោលបំណងតភ្ជាប់រមណីយដ្ឋានទេសចរណ៍នៅតំបន់ភាគខាងត្បូងកោះបាលីទៅកាន់តំបន់ភាគខាងជើងនៃកោះ បន្ទាប់ពីរដ្ឋាភិបាល​​បាន​អនុម័តផ្តល់ការគាំទ្រចំពោះ​គម្រោង​នេះ។  កន្លងមក លោករដ្ឋមន្ត្រី Sandiaga Uno និងក្រុមមន្ត្រីមូលដ្ឋានពាក់ព័ន្ធផ្នែកទេសចរណ៍នៅកោះបាលីបានពិភាក្សាគ្នាជាយូរមកហើយអំពីតម្រូវការចាំបាច់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយនៃការតភ្ជាប់រវាងរមណីយដ្ឋានភាគខាងត្បូងកោះបាលី និងរមណីយដ្ឋានភាគខាងជើង។ បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ភាគច្រើនរបស់កោះបាលីចូលចិត្តប្រមូលផ្តុំនៅក្នុងតំបន់រដ្ឋបាលគ្រប់គ្រងកោះបាលី “Badung Regency” ព្រោះតំបន់នេះសម្បូររមណីយដ្ឋានទេសចរណ៍មាត់ឆ្នេរសមុទ្រល្បីៗជាច្រើន។ ការកសាងផ្លូវបង់ថ្លៃក៏មានគោលដៅជួយបញ្ចៀសលំហូរភ្ញៀវទេសចរណ៍ច្រើនហួសហេតុនៅតំបន់ភាគខាងត្បូង និងលើកកម្ពស់ទេសចរណ៍វប្បធម៌ និងនិរន្តរភាពបន្ថែមទៀតនៅតំបន់ភាគខាងជើង ភាគខាងលិច និងភាគខាងកើតនៃកោះបាលី។ បច្ចុប្បន្ន តំបន់រមណីយដ្ឋានភាគខាងត្បូងកោះបាលីមានមធ្យោបាយតភ្ជាប់ល្អប្រសើរ ហើយភ្ញៀវទេសចរណ៍មានជម្រើសច្រើន ដូចជាការហៅតាក់ស៊ី និងអ្នកបើកបរឯកជន។ ប៉ុន្តែ សេវាកម្មដឹកជញ្ជូនអ្នកដំណើរទៅកាន់ភាគខាងជើងកោះបាលីមានស្ថានភាពពិបាក ព្រោះបណ្តាញផ្លូវភាគខាងជើងមានការអភិវឌ្ឍន៍តិចជាងតំបន់ភាគខាងត្បូង។ លោក Uno…

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយស្តង់ដាដំឡូងមី និងពោត

ដោយៈ និស្ស័យបាត់ដំបងៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកវ៉ា រុតសាន បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត។ សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកអ៊ុយ សុធាវី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា លោកនី កន ប្រធានសម្ព័ន្ធដំឡូងមីខេត្តបាត់ដំបងជាដើម។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹង ដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផលិតផលពោតក្រហម ដំឡូងមី ទៅលើផ្នែកគុណភាពផលិត និងបរិមាណទិន្នផល និងជ្រើសរើសវត្ថុធាតុដើម ចំពោះស្ថានភាពអាកាសធាតុពិភពលោកកំពុងមានការប្រែប្រួល ដូចជា គ្រោះរាំងស្ងួត និងសត្វចង្រៃបំផ្លាញដំណាំ ព្រមទាំងលក្ខខណ្ឌមួយចំនួន…