ឥណ្ឌូនេស៊ីគ្រោងដាក់បម្រាមហាមឃាត់សាងសង់អគារពាណិជ្ជកម្មនៅកកោះបាលីចំនួន ១០ឆ្នាំ
ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចដាក់បម្រាមផ្អាកការសាងសង់សណ្ឋាគារ វីឡា និងក្លឹបរាត្រី នៅតំបន់មួយចំនួនលើកោះបាលី ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការអភិវឌ្ឍន៍អគារច្រើនហួសកម្រិត។ លោកស្រី Hermin Esti មន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់សារពត៌មាន Reuters ថា រដ្ឋាភិបាលបានយល់ព្រមកំណត់ការផ្អាកនេះ។ប៉ុន្តែពេលវេលាពិតប្រាកដកំពុងស្ថិតក្នុងកិច្ចពិភាក្សានៅឡើយ។ លោក Sang Made Mahendra Jaya អភិបាលស្តីទីរបស់កោះបាលី បានអះអាងថា លោកបានស្នើឱ្យរដ្ឋាភិបាលដាក់បម្រាមផ្អាកការសាងសង់អគារនៅតំបន់មមាញឹកចំនួន៤លើកោះបាលី ដោយសារតំបន់ទាំងនេះមានការអភិវឌ្ឍន៍អគារពាណិជ្ជកម្មច្រើនហួសហេតុ ដូចជាសណ្ឋាគារ វីឡា និងក្លឹបជាដើម។ យ៉ាងណាមិញ ជុំវិញបញ្ហានេះ ខុទ្ទកាល័យអភិបាលកោះបាលី និងក្រសួងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី ត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មាន…