vlk

vlk

ទំហំទឹកប្រាក់ជួញដូរនៅផ្សារហ៊ុនកម្ពុជា មានប្រមាណ ៤០០លានដុល្លារក្នុងរយៈពេលជាង ១០ឆ្នាំ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ទំហំទីផ្សារមូលធន ក្នុងផ្សារហ៊ុននៅកម្ពុជានៅមានកម្រិត ដោយគិតពីឆ្នាំ២០១២ ដល់បច្ចុប្បន្នមានទំហំទឹកប្រាក់ជួញដូរប្រមាណ៤០០លានដុល្លារអាមេរិកប៉ុណ្ណោះ។ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនិយ័តករមូលបត្រ និងបញ្ចាំ លោកស៊ូ សុជាតិ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន២៣បានចូលក្នុងទីផ្សារ ក្នុងនោះក្រុមហ៊ុនចំនួន១២បានបោះផ្សាយលក់សញ្ញាប័ណ្ណ។ លោកបន្តថា “ជាមួយនឹងកំណើននេះ អ្វីយើងចង់បាន គឺឲ្យកើនជាមួយនិរន្តរភាព និងការពារប្រសើរជាងព្យាបាល”។ លោកបានបន្តចង្អុលបង្ហាញ ទៅសមាគមលើកកំពស់ការជួញដូរឧបករណ៍និសន្ទន៍ថា ក្រុមហ៊ុនជួញដូរនៅផ្សារហ៊ុន ពិសេសក្រុមហ៊ុនជួញដូរឧបករណ៍និសន្ទន៍ ត្រូវផ្តោតលើការការពារអតិថិជនជាអាទិភាព ត្រូវផ្តោតលើការការពារ ជាជាងព្យាបាល ព្រោះបើចាំឈឺសិន ចាំព្យាបាលវានឹងមានបញ្ហា។ លោកបន្តថា “ដើម្បីឲ្យវិស័យនេះរ៉ឹងមាំ យើងត្រូវធ្វើការដោយវិជ្ជាជីវៈ ដើម្បីអាចដើរទៅមុខដោយរលូន និងមាននិរន្តរភាព”៕

តម្លៃជួលការិយាល័យកម្រិត A នៅប្រទេសសិង្ហបុរីស្ថិតក្នុងសភាពទ្រឹង

ដោយ: គង់ លាងហួរ អន្តរជាតិ: ទីផ្សារការិយាល័យកម្រិតA របស់ប្រទេសសិង្ហបុរី កំពុងបង្ហាញសញ្ញានៃការដាំក្បាលចុះ ខណៈអត្រាការិ យាល័យទំនេរ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង២ឆ្នាំ ដោយតម្រូវការជួលថយចុះ។ អត្រាការិយាល័យទំនេរកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) នៃទីក្រុងសិង្ហបុរី បានកើនឡើងចំនួន២ត្រីមាសជាប់ៗគ្នាដល់៨,៣ភាគរយ នៅចន្លោះខែកក្កដា ដល់ខែកញ្ញា។ នេះបើយោងតាមទិន្នន័យ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL)។  តម្លៃជួលការិយាល័យកម្រិតA ជាមធ្យមក្នុងមួយហ្វីតការ៉េបានស្ថិតក្នុងសភាពទ្រឹង ក្នុងរង្វង់១១,៥០ដុល្លារសិង្ហបុរី(ប្រហែ ល៨,៩៥ដុល្លារអាមេរិក)ក្នុងមួយខែ បន្ទាប់ពីបានកើនឡើង០,៧ភាគរយនៅក្នុងត្រីមាសមុន។ ការកើនឡើងនៃអត្រាការិយាល័យទំនេរ បណ្តាលមកពីការបើកដំណើរការ អគារការិយាល័យថ្មី IOI Central Boulevard Towers ដែលមានទំហំផ្ទៃក្រឡាការិយាល័យ ប្រហែល១,២៦លានហ្វីតការ៉េ ខណៈតម្រូវការធ្លាក់ចុះ។ប៉ុន្តែ…

តម្លៃជួលអាផាតម៉ិននៅទីក្រុងហូជីមិញ ហក់ឡើងយ៉ាងគំហុក

ដោយ: គង់ លាងហួរ អន្តរជាតិ: តម្លៃជួលអាផាតម៉ិន (Serviced Apartment)រយៈពេលខ្លី នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានកើនឡើងចន្លោះពី១០% ទៅ១៥% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការជួលអាផាតម៉ិន ប្រភេទStudio នៅក្នុងសង្កាត់លេខ១ សង្កាត់លេខ៤ សង្កាត់លេខ៧ សង្កាត់Phu Nhuan និងសង្កាត់ Binh Thanh មានតម្លៃជាមធ្យមចំនួន៨០ម៉ឺនដុង (៣២,៥ដុល្លារអាមេរិក) ក្នុងមួយយប់ កើនឡើង១៧,៣% ធៀបនឹងដំណាច់ចុងឆ្នាំមុន។ ចំណែកការជួលអាផាតម៉ិន ប្រភេទPremium បានកើនឡើងជាង១០% ដល់១,២លានដុងទៅ១,៥លានដុង ក្នុងមួយយប់ និង១,៧លានដុងទៅ២,៤លានដុង សម្រាប់ការជួលអាផាតម៉ិន មានបន្ទប់គេងចំនួនមួយ និងបន្ទប់គេងចំនួន២។ លោក Nguyen…

ខេត្តព្រះសីហនុ ទទួលគំរោងវិនិយោគចំនួន១៤០ បន្ទាប់ពីសម្តេចប្រកាសដាក់ចេញកម្មវិធីជម្រុញការវិនិយោគ

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ រយៈពេលប្រមាណ១០ខែ បន្ទាប់ពីការប្រកាសដាក់ចេញកម្មវិធីជម្រុញការវិនិយោគ ដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ខេត្តព្រះសីហនុទទួលបានគំរោងវិនិយោគចំនួនរហូតដល់១៤០គំរោង។ តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤​ លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១០ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០ ដែលមានទុនវិនិយោគសរុប៥៩០លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែ ក ផ្សារទំនើប…

គំរោងចំនួន៣០មានទឹកប្រាក់ជិត៦០០លានដុល្លារត្រូវបានអនុម័តបន្ថែម

ដោយៈ គង់ សូរិយាព្រះសីហនុៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០បន្ថែមទៀត មានទុនវិនិយោគសរុប៥៩០លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលទទួលបានការអនុម័ត ពីកិច្ចប្រជុំកាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៤ មានជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។ បន្ទាប់ពីការប្រកាស ដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤ កន្លងមក ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានទទួលសំណើសុំការលើកទឹកចិត្តចំនួន១៥៧គម្រោង ក្នុងនោះគម្រោងដែលទទួលបាន ការលើកទឹកចិត្តពិសេស មានចំនួន១៣៣គម្រោងហើយ។ នៅដើមខែតុលា…

តម្លៃការិយាល័យនៅតំបន់រដ្ឋបាលពិសេសហុងកុងបន្តធ្លាក់ចុះ ធ្វើឲ្យអតិថិជនមានឱកាសខ្ពស់ក្នុងការចរចា

ដោយ: គង់ លាងហួរ អន្តរជាតិ: ទីផ្សារ​ជួល​ការិយាល័យ​ នៅទីក្រុងហុងកុង​កំពុងស្ថិត​ក្នុង​ស្ថានភាពគួរ​ឲ្យ​ព្រួយ​បារម្ភ ខណៈចំនួនជិត១ភាគ៥នៃអគារការិយាល័យ នៅទូទាំងទីក្រុងសុទ្ធតែស្ថិតនៅទំនេរ ហើយតម្លៃជួលបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីក្នុងឆ្នាំ២០១៥។ អ្នកអភិវឌ្ឍន៍អគារការិយាល័យធំៗ ក្នុងទីក្រុងរួមមានក្រុមហ៊ុន Sun Hung Kai Properties ក្រុមហ៊ុន Hongkong Land និងក្រុមហ៊ុន SEA Holdings បានផ្គត់ផ្គង់ការិយាល័យលើសតម្រូវការ ខណៈអាជីវកម្មនានា មិនទាន់ស្ទុះងើបឡើងវិញ លឿននៅឡើយ។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានប៉ាន់ប្រមាណថា ក្រុមហ៊ុនទាំង៣ខាងលើ និងដៃគូ គ្រោងផ្គត់ផ្គង់ទំហំការិយា​ល័យថ្មី បន្ថែមប្រហែល៣លានហ្វីតការ៉េ (២៧៨.៧០៩ម៉ែត្រការ៉េ) ចូលទៅកាន់ទីផ្សារនៅឆ្នាំក្រោយ។  ការណ៍នេះត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​នៃការផ្គត់ផ្គង់​ការិយាល័យលើស​តម្រូវការ ​វិវត្តន៍កាន់​តែ​អាក្រក់​ឡើង ខណៈអត្រាការិយាល័យទំនេរ នៅ​ទូទាំង​ទីក្រុងនាពេលបច្ចុ​ប្បន្ន​…

សហព័ន្ធស្រូវអង្ករកម្ពុជា ចុះ MOU ជាមួយក្រុមហ៊ុន Otis McAllister Incនៅអាមេរិក

        ដោយៈ គង់ ម៉ាលីនណា         សហរដ្ឋអាមេរិកៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា។  ពិធីចុះហត្ថលេខានេះ តំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ជាមួយនិងក្រុមហ៊ុន Otis McAllister Inc. តំណាងដោយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ។ អនុស្សរណៈ ដែលបានចុះហត្ថលេខានាឱកាសនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹ​ងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់…

ក្រុមហ៊ុនវិនិយោគលើវិស័យកាបូននៅកម្ពុជា សុំការណែនាំពី​រដ្ឋមន្រ្តីក្រសូងកសិកម្ម

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ASIA PLATINUM & SOUTH POLE ពាក់ព័ន្ធនឹងការវិនិយោគ លើវិស័យកាបូននៅកម្ពុជា។ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះក្រុមការងារគម្រោង ក្នុងការអនុវត្តគម្រោងឥណទានកាបូន ក្នុងប្រទេសកម្ពុជា តាមរយៈកសិដ្ឋានចិញ្ចឹមជ្រូក កសិដ្ឋានចិញ្ចឹមមាន់ និងព្រៃកោងកាង។ នៅក្នុងការងារនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងធ្វើការសិក្សា ដោយមានផែនការច្បាស់លាស់ ធ្វើការសហការ ជាមួយប្រជាកសិករ ដើម្បីទទួលបានភាពចំនេញ និងចែករំលែកផលប្រយោជន៍ឥណទានកាបូនរួមគ្នា។ ពាក់ព័ន្ធនឹងព្រៃកោងកាង លោកឌិត…