ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ ក្នុងរយៈពេល៣ត្រីមាស ដំបូងឆ្នាំ២០២៤ មានប្រមាណ៦៣០លានដុល្លារ កើនជាង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មធំទី១៣ របស់កម្ពុជា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។ ទិន្នន័យ GDCE ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញ រវាងកម្ពុជា-កូរ៉េខាងត្បូង មានទឹកប្រាក់សរុប៦២៧,៧៤ លានដុល្លារ កើនឡើង១២,៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន៥៥៥,៩៥លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅប្រទេសកូរ៉េ មានទឹកប្រាក់២៤២,១៦ លានដុល្លារ កើនឡើង ១៦,៤ភាគរយ ចំណែកទំនិញកូរ៉េនាំចូល មានចំនួន៣៨៥,៥៨…