ដោយៈ និស្ស័យ
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា។
កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ មានគោលបំណង ពង្រឹងកិច្ចសហការតាមដាន ចែករំលែកព័ត៌មាន ការវិភាគវាយតម្លៃនិងព្យាករណ៍ និងការអនុវត្តវិធានការ និងគោលនយោបាយគ្រប់គ្រងសម្ពាធអតិផរណាឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថាប័នពាក់ព័ន្ធ រួមមាន÷ ធនាគារជាតិនៃកម្ពុជា ដែលដើរតួនាទីជាស្ថាប័នដឹកនាំ វិទ្យាស្ថានជាតិស្ថិតិ National Institute of Statistics នៃក្រសួងផែនការ Ministry of Planning ដែលជាស្ថាប័នផ្តល់ទិន្នន័យ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ក្រសួងពាណិជ្ជកម្ម Ministry of Commerce និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នទទួលបន្ទុកអនុវត្ត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕