កម្ពុជា-ឥណ្ឌាបើកវេទិកាទេសចរណ៍រួមគ្នា នាឆ្នាំ២០២៤
ដោយៈ គង់ សូរិយា សៀមរាបៈ ក្នុងគោលដៅជម្រុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌា បានប្រារពបើកវេទិកាទេសចរណ៍រួមគ្នានៅចុងឆ្នាំ២០២៤នេះ។ នៅសណ្ឋាគារបុរីអង្គរ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤” ដោយមានការអញ្ជើញចូលរួមពី តំណាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំ កម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។ ពិធីនេះមានការចូលរួមពីមន្រ្តីមកពី ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជនកម្ពុជា និងឥណ្ឌា ប្រមាណ៤០០នាក់ ដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ…