ឯកឧត្តម គង់ វិបុល នឹងអញ្ជើញចូលរួមដោយផ្ទាល់ក្នុងវេទិកាពន្ធដារ ឆ្នាំ២០២៤

នៅថ្ងៃទី ២៤​ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នឹងអញ្ជើញចូលរួមដោយផ្ទាល់ក្នុង វេទិកាពន្ធដារ ឆ្នាំ២០២៤ ដែលរៀបចំដោយសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ( TAFTAC )

វេទិកាពន្ធដារ​នេះនឹងរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រាដោយនឹងពិភាក្សាលើប្រធានបទសំខាន់មួយចំនួនពាក់ព័ន្ធនឹងពន្ធដាររួមមាន៖

  • ការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • អាករលើតម្លៃបន្ថែម និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម
  • កាតព្វកិច្ចសារពើពន្ធនៃសហគ្រាស CMT និង  FOB
  • បែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ
  • ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ។

តាមការគ្រោងទុក វេទិកាពន្ធដារ ឆ្នាំ២០២៤ ក៍នឹងមានវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនទៀត ដោយមានវាគ្មិនជាមន្ត្រីជំនាញនៃអគ្គនាយករដ្ឋានពន្ធដារ និងអ្នកជំនាញពាក់ព័ន្ធក្នុងវិស័យឯកជន ព្រមទាំងមានវេទិកាសំណួរ – ចម្លើយសម្រាប់អ្នកចូលរួមផងដែរ ។ លោកអ្នកដែលមានបំណងចូលរួមវេទិកាពន្ធដារ ឆ្នាំ២០២៤នេះ សូមរួសរាន់ចុះឈ្មោះចូលរួមតាមតំណភ្ជាប់ខាងលើ ព្រោះចំនួនមានកំណត់ ៕