សម្តេចធិបតី៖ ទោះបីកម្ពុជាប្រកាសដកខ្លួនចេញពី CLV-DTA ក្តី ក៏រាជរដ្ឋាភិបាលនៅតែបន្តជម្រុញការអភិវឌ្ឍ
ដោយៈ គង់ សូរិយាភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទោះបីជាកម្ពុជា ប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួចហើយក្តី ក៏គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍ នៅតាមបណ្តាខេត្តភូមិភាគឦសានរបស់កម្ពុជា គឺនៅតែរក្សាដដែល មិនមានការប្រែប្រួលទេ។ ការប្រកាសរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឡើងតបតាមចម្ងល់ របស់ប្រជាពលរដ្ឋមួយចំនួន ដែលហាក់ព្រួយបារម្ភខ្លាច រាជរដ្ឋាភិបាល ឈប់អភិវឌ្ឍន៍បណ្តាខេត្តភូមិភាគឦសាសន្ត ដោយសារតែការដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA។ តាមរយៈសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន…