អ្នកអភិវឌ្ឍន៍អាល្លឺម៉ង់ លើកឡើងពីកាលានុវត្តភាពវិនិយោគ លើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជា
ដោយៈ និស្ស័យ ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Martin Herma អ្នកអភិវឌ្ឍន៍គម្រោងនៃអង្គការAtmosfair ដែលជាអង្គការមិនរកប្រាក់ចំណេញ របស់ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីសមិទ្ធិលទ្ធភាព និងកាលានុវត្តភាពវិនិយោគ លើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជា។ ក្នុងជំនួបកាលពីថ្ងៃទី១២ កញ្ញា តំណាង Atmosfair បានជម្រាបជូនអំពីគោលបំណងរបស់ខ្លួន ក្នុងការស្វែងរកដៃគូក្នុងស្រុក ដើម្បីសហការវិនិយោគ លើគម្រោងថាមពលជីវម៉ាសសំដៅចូលរួមចំណែក ដល់ការបង្កើនបរិមាណ នៃថាមពលបៃតងនៅក្នុងស្រុក, តំបន់, និងសកល។ ជាមួយគ្នានេះ សមភាគីក៏បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង អំពីសក្តានុពលនៃឥណទានកាបូននៅកម្ពុជា ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ ជូនសហគ្រាសអាល្លឺម៉ង់ ហើយបានបង្ហាញជំនឿចិត្តថា…