ប្រធាន CEMEA ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែកភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព
ដោយៈ គង់ សូរិយា ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោកយិន លាងគង់ ព្រមទាំងថ្នាក់ដឹកនាំ ឧត្តមទីប្រឹក្សា និងបុគ្គលិកទាំងអស់ សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព”។ ពិធីប្រគល់ និងទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ នាឱកាសសម្តេចតេជោ…