Category Uncategorized

ប្រជាពលរដ្ឋ និងអ្នកធុរកិច្ចនៅក្រុងប៉ោយប៉ែតសំណូមពរអ្នកឧកញ៉ាកុក អាន រកវិធីសាស្រ្តផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់

ដោយៈ គង់ សូរិយាក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់ធុរកិច្ចនានានៅក្រុងប៉ោយប៉ែត បានលើកជាសំណូមពរដល់អ្នកឧកញ៉ាកុក អានប្រធានក្រុមហ៊ុនអានកូ គ្រុប គិតគូរដល់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងនេះ ប្រើប្រាស់បានសមរម្យ។ បញ្ហាទឹកស្អាត និងបណ្តាញអគ្គិសនី បាននិងកំពុងក្លាយជាបញ្ហាធំមួយ របស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ដែលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត កំពុងខ្វះទឹកស្អាតប្រើប្រាស់ និងទទួលការផ្គត់ផ្គង់ទឹក ដែលមិនឆ្លងកាត់ប្រព័ន្ឋប្រព្រឹត្តកម្មឡើ់យ។ តាមរយៈការចុអអង្កេតផ្ទាល់កាលពីពេលថ្មីៗនេះ របស់អ្នកសារព័ត៌មានមួយក្រុមបានរកឃើញថា នៅស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត សម្រាប់ផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់រស់នៅទីក្រុងនេះ មិនមានដាក់ប្រព័ន្ខចម្រោះឡើយ ពិសេសកង្វះទឹក បាននិងកំពុងក្លាយជាបញ្ហាធំមួយ ដោយសារកង្វះភ្លៀង និងខ្វះប្រភពទឹក សម្រាប់ចែកចាយដល់ប្រជាពលរដ្ឋរស់នៅទីក្រុងនេះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទឹកស្អាត អានកូ ក្រុងប៉ោយប៉ែត បានជម្រាបជូនដំណឹង ដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ដោយសារតែឆ្នាំនេះ មានភាពរាំងស្ងួតអូសបន្លាយ…

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងផងដែរ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា នេះគឺជាពិធីលើកទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន…

រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន សន្យាជម្រុញអ្នកវិនិយោគមកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈ គង់ សូរិយាភ្នំពេញៈ លោកLi Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិនបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញឲ្យអ្នកវិនិយោគចិន មកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ឋធំៗ នៅកម្ពុជាបន្ថែមទៀត។ លោកថ្លែងបែបនេះ ក្នុងពេលអនុញ្ញាត្តឲ្យលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី១០ កញ្ញាកន្លងមកនេះ។ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់ យ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលផ្លែផ្កា លើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។ លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមាន ពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។បន្ថែមពីនេះ “ខ្សែក្រវាត់ និងផ្លូវ” និង “គោលនយោបាយចិនតែមួយ”…

រដ្ឋមន្រ្តីពាណិជ្ជកម្មចូលរួមកម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តីឆ្នាំ២០២៤

ដោយៈ ម៉ាលីនណាភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី ឆ្នាំ២០២៤ នៅកម្ពុជា”។ លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីនេះ កាលពីថ្ងៃទី១០ កញ្ញា ដោយបានថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub ចំពោះការប្តេជ្ញាចិត្តជំរុញឱ្យកម្មវិធីនេះ ដំណើរការឡើង ដែលគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។ លោកជំទាវចម និម្មលបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានជំរុញយ៉ាងសកម្ម នូវភាពអ្នកដឹកនាំជាស្ត្រី រួមទាំងក្នុងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងលទ្ធកម្មសាធារណៈ ជាក់ស្តែងមន្ត្រីជាស្ត្រី ត្រូវបានលើកទឹកចិត្តឱ្យដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ រួមចំណែកដល់ការលើក កម្ពស់ពាណិជ្ជកម្ម និងគោលនយោបាយផ្ទាល់ ជាពិសេសក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបម្រើការងារជាអនុព័ន្ធពាណិជ្ជកម្មនៅបរទេស ព្រមទាំងបានបង្កើតក្រុមការងារយេនឌ័រ…

កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន

ដោយៈ គង់ ម៉ាលីនណាសៀមរាបៈ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍គណៈប្រតិភូ នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ានលើកទី៣៣។ កិច្ចប្រជុំនេះ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ – ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ លោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីអាហារពេលល្ងាច ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដែលអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ -១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។ កម្មវិធីនេះមានការចូលរួម…

ក្រុមមន្រ្តីពិភាក្សាលើពង្រាងបទដ្ឋានបច្ចេកទេសជាមួយអ្នកជំនាញអូស្រ្តាលី

ដោយៈ និស្ស័យភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើពង្រាង បទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរៀបចំដោយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី។ កិច្ចប្រជុំកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំដោយ លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យតាមដានវឌ្ឍនភាព ក៏ដូចជាពន្លឿនការងារទាក់ទងនឹងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណារៀបចំបទដ្ឋាន បច្ចេកទេសឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន។ ជាមួយគ្នានោះផងដែរ លោកយិន ប៊ុណ្ណាបានថ្លែងអំណរគុណដល់ការខិតខំ ប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads…

Porsche Design Tower Bangkok first of its kind in Asia

Porsche Design, a German lifestyle brand renowned for its design esthetic, announced a partnership with Ananda Development, a major Thai property developer, to debut the Porsche Design Tower Bangkok on Tuesday, marking the brand’s first foray into Asia’s ultra-luxury residential…

Real estate market sees transaction numbers zoom

There were 20,600 transactions involving property in Vietnam in the first half of 2024, three times the number in the same period last year. Of them, 14,400 took place in the second quarter alone, mostly involving apartments, according to a…

លោកឌិត ទីណាអញ្ជើញទៅកាន់តំបន់ស្ទឹងអារ៉ែង ដើម្បីពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ

ដោយៈ និស្ស័យកោះកុងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាអមដំណើរ ដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ដំណើរបេសកកម្មរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នេះ មានគោលដៅពិនិត្យមើល អំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជត្រីនាគ និងសត្វកម្រផ្សេងៗទៀត នៅក្នុងតំបន់ស្ទឹងអារ៉ែង ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រី ជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណ៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង។ ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា…