ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ស្នើអាជ្ញាធរមើលផ្លូវ “ក៥”ដែលក្លាយជាថ្លុកត្រពាំង
ដោយៈគង់ សូរិយា បន្ទាយមានជ័យៈ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ពិសេសអ្នករស់នៅ ជាប់នឹងបណ្តាញផ្លូវតូចៗផ្សេងៗ ដែលភ្ជាប់មកកាន់ផ្លូវ “ក៥”បានស្នើឲ្យអាជ្ញាធរពិនិត្យ លើការសាងសង់ផ្លូវនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ពួកគាត់។ បណ្តាញផ្កូវតូចៗជាច្រើន ដែលតភ្ជាប់មកកាន់ផ្លូវ“ក៥”បានរងការខូចខាត ពិសេសពេលធ្លាក់ភ្លៀងមកម្តងៗ សភាពផ្លូវដូចជាថ្លុកត្រពាំង ដែលអាជ្ញាធរសង្កាត់ និងទីក្រុងប៉ោយប៉ែតហាក់មិនបានចាប់អារម្មណ៍ នឹងបញ្ហានេះនៅឡើយទេ។ ជាក់ស្តែងតាមរយៈការធ្វើដំណើរចុះ ទៅកាន់តំបន់នេះ កាលពីពេលថ្មីៗនេះ របស់ក្រុមអ្នកសារព័ត៌មាន បានសង្កេតឃើញថា បន្ទាប់ពីមានការផ្សព្វផ្សាយ ដោយបណ្តាញសារព័ត៌មានមួយចំនួន អាជ្ញាធរបានចាក់ថ្មម៉ិច ប្រមាណ២គីឡូម៉ែត្រលើផ្លូវ “ក៥” ជាចំណុចពិបាកធ្វើដំណើរខ្លាំង ប៉ុន្តែផ្លូវតូចៗ ដែលភ្ជាប់ជាមួយផ្លូវនេះ និងកំណាត់ផ្លូវទៅកាន់ច្រកអូរនាងមិនបានធ្វើឡើយ ដោយផ្លូវមានសភាពពិបាកខ្លាំង សូម្បីរថយន្តម៉ាកSUVក៏មិនអាចធ្វើដំណើរបានឡើយ។ ផ្លូវ “ក៥” ស្ថិតនៅក្នុងសង្កាត់ចំនួន៣ គឺអូរជ្រៅ សង្កាត់ប៉ោយ និងសង្កាត់អូរឬស្សី។ ប្រជាពលរដ្ឋរស់នៅតាមបណ្តាញផ្លូវនេះ…