ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដោយមើលឃើញកង្វះខាត លើសេវាកម្មទាក់ទងនឹងវិស័យសំណង់ សហគ្រិនមួយក្រុមបានរួមគ្នា បង្កើតនូវក្រុមហ៊ុនផ្តល់សេវាកម្មចម្រុះ ទាក់ទងនឹងវិស័យសំណង់ និងទឹកស្អាត។
Costumer First ជាក្រុមហ៊ុនអន្តរការី ដែលផ្តល់សេវាកម្មប្រឹក្សា ការសាងសង់សំណង់ ការដេគ័រ ការសំអាតផ្ទះ និងអាគារតូចធំ សេវាកម្មទាក់ទងនឹងចម្រោះទឹកស្អាត ការបាញ់ទឹកបែបព្រិលនៅក្នុងអាគារតូច ធំនានា ដើម្បីឲ្យបរិយាកាសក្នុងអាគារ មានភាពត្រជាក់ស្រស់ស្រាយ ពិសេសក្រុមហ៊ុនក៏ផ្តល់សេវាកម្មទាក់ទង នឹងការបំពាក់ជណ្តើរយន្ត ដែលមានកម្រិតស្តង់ដាអន្តរជាតិផងដែរ។
លោកយិន លាងគង់ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Customer First បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ការកំណត់នូវគុណភាព ការទទួលខុសត្រូវ ការកំណត់ពេលវេលាជាក់លាក់ និងក្រមសីលធ៌មការងារ ជាអាទិភាពទី១របស់ក្រុមហ៊ុន ព្រោះទំនុកចិត្ត និងក្រមសីលធ៌ម ជាស្នូលនៃសេវាកម្មរបស់យើង ដែលផ្តល់ជូនអ្នកអភិវឌ្ឍន៍នានា ប្រកបដោយស្តង់ដាអន្តរជាតិ។
លោកបន្តថា “យើងរីករាយ ក្នុងការសហការជាមួយអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ ក្នុងការនាំសេវាកម្មរបស់យើងផ្តល់ជូនជាមួយនឹងបទដ្ឋានការងារជំនាញ ភាពប៉ិនប្រសព្វ សន្សំសំចៃ និងគោរពតាមបទដ្ឋានអន្តរជាតិ”។ លោកបន្ថែមថា “គុណតម្លៃនៃ Costumer First ផ្តោតលើគុណភាពការងារ ការទទួលខុសត្រូវដល់អ្នកអភិវឌ្ឍន៍នានា និងអតិថិជនដែលសាងសង់ ឬមានតម្រូវការសេវាកម្មខាងលើទាំងតូច និងធំ”។
លោកយិន លាងគង់ បានបន្តថា សេវាកម្មដែលក្រុមហ៊ុនរបស់យើងផ្តល់ជូន មិនផ្តោតតែនៅរាជធានីភ្នំពេញនោះទេ តែផ្តោតលើគោលដៅ២៥រាជធានី ខេត្ត ដែលអ្នកត្រូវការសេវាកម្មសាងសង់ ដេគ័រ ចម្រោះទឹកស្អាត ជណ្តើរយន្ត សេវាកម្មបាញ់ទឹកក្នុងអាគារ ការងារទាក់ទងនឹង MEP និងសេវាកម្មចម្រុះជាច្រើនទៀត។
អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមានចំណាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទ និងបណ្តាញតេឡេក្រាម086 48 55 66, 078 959 567៕