vlk

vlk

ក្រសួងសាធារណៈការសហការជាមួយអូស្រ្តាលីលើការពង្រាងបទដ្ឋានបច្ចេកទេសលើបញ្ហាផ្លូនថ្នល់

ដោយៈ ច្រាយ ចំណាន ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជួបប្រជុំ ជាមួយអ្នកជំនាញអូស្រ្តាលី ដើម្បីពិនិត្យ និងពិភាក្សា លើពង្រាងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗសម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ កិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ (Steering Committee) និងក្រុមការងារបច្ចេកទេស (Technical Working Groups) ដើម្បីពិនិត្យ និងពិភាក្សា លើពង្រាងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗ សម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានរៀបចំ ដោយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្ត្រាលី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង…

លោកជំទាវជា សិរី បង្ហាញខ្លួនជាមួយវាគ្មិនលំដាប់ពិភពលោកក្នុងកិច្ចពិភាក្សាស្តីពីការទូទាត់ឆ្លងដែន

ដោយៈ គង់ សិរីម៉ាលីនណា អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពីប្រធានបទ “អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ” នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)។ កិច្ចពិភាក្សាបានប្រារពធ្វើ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះ ក៏មានវត្តមានចូលរួមពីឥស្សរជន ជាថ្នាក់ដឹកនាំល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោក រួមមាន លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Fabio Panetta…

USAID បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា

ដោយៈ ម៉ាលីនណា ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរ ចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិល អស់ជាច្រើនទសវត្សរ៍។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមក រវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ…

The Stargazer M4 Reusable Hypersonic aircraft

The Stargazer M4 will take off from major airports using jet engines. Once clear of urban areas, its rocket engine will smoothly accelerate the aircraft to 170,000 feet and Mach 4, covering 5,000 miles in just two hours. Think San…

មន្រ្តីក្រសួងសាធារណៈការពិភាក្សាជាមូយធនាគារពិភពលោកលើគំរោងលើកកំពស់ទឹកស្អាត និងអនាម័យ

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោករស់ វណ្ណា បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការ​ងារការអនុវត្ត គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងាររបស់ធនាគារពិភពលោក(WB) ដឹកនាំដោយលោក កូវ ភីរម្យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួ​ងទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័​ន្ធចម្រោះទឹកកខ្វក់ តំណាងទីប្រឹក្សាជាតិផ្នែកគាំពារសង្គម និងបរិស្ថាន ផ្នែកគណនេយ្យភាពសង្គម ផ្នែកគ្រប់គ្រងគម្រោង ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម និងផ្នែកវិស្វកម្មទឹកកខ្វក់ ព្រមទាំងជំនួយការលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យាគម្រោងផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារការអនុវត្តគម្រោង លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) រួមមាន១)…

រដ្ឋមន្ដ្រីថាមពល: កម្ពុជាគ្រោងបង្កើនការនាំចូលថាមពលស្អាតពីបណ្តាប្រទេសជិតខាងឱ្យបានជាង ៦០០មេហ្គាវ៉ាត់

ដោយ: គង់ លាងហួរ ភ្នំពេញ: លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន Reuters ថា កម្ពុជាគ្រោងបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការនាំចូលថាមពលស្អាតពីបណ្តាប្រទេសជិតខាងរួមមាន ប្រទេសឡាវ វៀតណាម និងថៃឱ្យបានចំនួនជាង៦០០មេហ្គាវ៉ាត់។ ចំនួនខាងលើនេះ មានការកើនឡើងជាង៥០ភាគរយ បើ ធៀបនឹងកិច្ចព្រមព្រៀង ដែលត្រូវបានឯកភាពគ្នានាពេលថ្មីៗនេះ។ លោក កែវ រតនៈ បានបញ្ជាក់ថា ចំណាត់ការនេះបានបង្ហាញពីសក្ដានុពល ក្នុងការជំរុញការតភ្ជាប់ថាមពលអាស៊ាន និងបានផ្តល់នូវជម្រើសបន្ថែមទៀត ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល ខណៈទិន្នផលវារីអគ្គិសនី មានការប្រែប្រួលដោ​យ​សារតែកត្តាអាកាសធាតុ។ លោករដ្ឋមន្ត្រីបានបន្តថា “ការនាំចូលថាមពលនឹងបំពេញបន្ថែមការផ្គត់ផ្គង់ថាមពល។ ប៉ុន្តែថាមពលភាគច្រើនសម្រាប់ប្រើប្រាស់នៅកម្ពុជា នឹងនៅតែមានប្រភពចេញពីការផលិត ក្នុងស្រុកដដែល”។  នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានអនុម័ត គម្រោងថាមព​លក្នុងស្រុកចំនួន២៣គម្រោង ស្ថិតក្រោមដើមទុនវិនិយោគសរុបចំនួន៥,៧ពាន់លានដុល្លារអាមេរិក។…

មន្រ្តីក្រសួងពាណិជ្ជកម្មផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលឆ្ពោះទៅឆ្នាំ២០៣០

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង-ស្ថាប័ន ក្នុងគោលបំណងប្រមូលយោបល់ និងធាតុចូល ដើម្បីអភិវឌ្ឍន៍ស​សរស្តម្ភទី៤ស្តីពីការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល នៃក្របខណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។ ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ គ្រោងនឹងមានសសរស្តម្ភចំនួន៦ រួមមាន៖ សសរស្តម្ភទី១៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្ម ទៅក្នុងសេដ្ឋកិច្ចពិភពលោក សសរស្តម្ភទី២៖ ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល។ សសរស្តម្ភទី៣៖ ការលើកកម្ពស់ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន និងចីរភាព។ សសរស្តម្ភទី៤៖ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល, សសរស្តម្ភទី៥៖ ការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ, និង សសរស្តម្ភទី៦៖ ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងនោះ…

មន្រ្តីជាន់ខ្ពស់ពិភាក្សាជាមួយ UN អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលអនាគត

        ដោយៈ និស្ស័យ         ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោកស្រី អ៊ីដា ក្រាចា (Ms. Eda Kraja) នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) រួមជាមួយនឹងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើការងាររៀបចំផែនការគម្រោង ដែលមានសក្តានុពល កិច្ចសហការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសលើនីតិវិធី នៃការគ្រប់គ្រងគម្រោង ការអនុវត្តកិច្ចលទ្ធកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលបរិស្ថាន…

អ្នកជំនាញមក Meta អះអាងពីបដិវត្តន៍ទូរស័ព្ទឈានទៅប្រើប្រាស់ឧបករណ៍ថ្មី

ដោយៈ សហសេវិក ភ្នំពេញៈ លោក Marc Ettlinger អ្នកគ្រប់គ្រង Linguistic Engineering នៅក្រុមហ៊ុនយក្ស Meta របស់ Facebook បានធ្វើការទស្សន៍ទាយថា អនាគតនៃបច្ចេកវិទ្យា នឹងមិនផ្តោតលើស្មាតហ្វូននោះទេ ប៉ុន្តែផ្ទុយទៅវិញគឺនៅលើឧបករណ៍ពាក់ ដូចជាវែនតាឆ្លាតវៃ។សិក្ខាសាលា TECH BEYOND BORDERS រៀបចំដោយ DiChi Academy កាលពីថ្ងៃទី២០ ខែតុលានៅ Connexion បានប្រារពធ្វើនៅក្រុងរណបកោះពេជ្រ។ លោក Marc Ettlinger បានអះអាងថា នេះនឹងផ្លាស់ប្តូររបៀប ដែលមនុស្សធ្វើអន្តរកម្មជាមួយប្រព័ន្ធកុំព្យូទ័រ ជាជំហានបន្ទាប់ក្នុងការវិវត្តនៃបច្ចេកវិទ្យា។ថ្លែងទៅកាន់ក្រុមយុវជនកម្ពុជា ដែលស្រឡាញ់ និងមាននិស្ស័យសិក្សា ក្នុងវិស័យបច្ចេកវិទ្យា លោក Ettlinger…