កម្ពុជា អូស្រ្តាលី បើកកិច្ចប្រជុំលើកទី២ សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់
ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការ តម្រង់ទិសកម្មវិធី (Program Steering Committee) លើកទី២ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្រ្តាលី។ កម្មវិធីនេះក៏មានការចូលរួមពីលោករស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Andreas Zurbrugg នាយកផ្នែកសហប្រតិបត្តិការ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំនេះ លោកសំហេង បូរ៉ា បានលើកឡើងអំពីការងារអាទិភាព របស់ក្រសួងពាណិជ្ជកម្ម សម្រាប់កម្មវិធី CAPRED និងបានចូលរួមក្នុងការផ្តល់មតិ លើការអនុម័តរបាយការណ៍វឌ្ឍនភាពរបស់កម្មវិធី CAPRED…