vlk

vlk

រដ្ឋមន្រ្តីពាណិជ្ជកម្មបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស”

        ដោយៈ និស្ស័យ         ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធអនុ​គ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមជាច្រើនពីមន្រ្តីពាក់ព័ន្ឋ។ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណ ដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀប​ចំនិងដំណើរការ សិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគ ដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរ ពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេរភាគី ឱ្យកាន់តែប្រសើរទ្បើងថែមទៀត។ លោកជំទាវចម និម្មលបានបញ្ជាក់ថា “តាមរយៈប្រព័ន្ធអនុគ្រោះពន្ធGSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស”។…

រដ្ឋមន្រ្តីសាធារណៈការ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារឯកជនផ្នែកហេដ្ឋារចនាសម្ព័ន្ឋ និងដឹកជញ្ជូន

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភា​ក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន “ក្រុម ច” ជាមួយវិស័យឯកជន។ តំណាងវិស័យឯកជន ដឹកនាំតំណាងដោយ លោកឧកញ្ញ៉ា សូ ងួន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ  និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាច្រើន។ កិច្ចប្រជុំនេះរៀបចំឡើង បន្តពីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូ​មពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅនឹងការលើកឡើងនានាពីផ្នែកឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជាបានស្នើមកក្រសួង រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការសម្រួ​លធុរកិច្ច…

មន្រ្តីជាន់ខ្ពស់ CDC ពិភាក្សាជាមួយសេដ្ឋវិទូ IMF ដើម្បីចងក្រងលំហូរទុនវិនិយោគ និងរបាយការណ៍មួយចំនួន

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកសួន សុផល បានដឹកនាំក្រុមការងារទទួលជួបពិភា​ក្សាការងារជាមួយ ក្រុមអ្នកជំនាញការមូលនិធិរូបិយវត្ថុអន្ដរជាតិ ដែលដឹកនាំដោយលោក Renato Perez Davalos សេដ្ឋវិទូជាន់ខ្ពស់ នៃនាយកដ្ឋានស្ថិតិជញ្ជីងទូទាត់ រួមនឹងតំណាងធនាគារជាតិនៃកម្ពុជា (NBC)។ ជំនួបខាងលើនេះ មានគោលបំណងដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើង នូវយន្តការក្នងការប្រមូល និងចងក្រងទិន្ន​ន័យស្ដីពីរំហូរវិនិយោគបរទេសមកកម្ពុជា ព្រមទាំងនីតិវិធីផ្ទៀងផ្ទាត់ទិន្នន័យ ក៏ដូចជា វិធីសាស្រ្តសមស្រប ក្នុងការរៀបចំរបា​យការណ៍ស្ថិតិជញ្ជីងទូទាត់។ ក្នុងជំនួបខាងលើ លោកសួន សុផលបានសម្ដែងការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅដល់តំណាង IMF និងធនា​គារជាតិនៃកម្ពុជា ដែលបានអញ្ជើញជួបពិភាក្សាដោយផ្ទាល់ ក្នុងគោលបំណងផ្ដល់កិច្ចសហការរួមគ្នា ជាមួយធនាគារជាតិ និងIMF សំដៅធ្វើឱ្យប្រសើ​រឡើងនូវការប្រមូល និងចងក្រងទិន្ន​ន័យវិនិយោគផ្ទាល់ពីបរទេស ដែលមានសង្គិតភាព។ លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីយន្តការ…

កម្ពុជា ឥណ្ឌូនេស៊ី ពង្រីកចំណងពាណិជ្ជកម្មកាន់តែរ៉ឹងមាំ

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកអៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិ​ការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីរាត្រីថ្លែងអំណរគុណធុរកិច្ច ឥណ្ឌូនេស៊ី-កម្ពុជា (Indonesia-Cambodia Business Appreciation Night) ដែលត្រូវបានរៀបចំឡើង ដោយស្ថានទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ថ្លែងអំណរគុណដល់ធុរជនកម្ពុជា-ឥណ្ឌូនេស៊ី និងប្រគល់ពានរង្វាន់ PRIMADUTA Award 2024 ជូនដល់ធុរជនឆ្នើមក្នុងកិច្ចការគាំទ្រ ដល់ការនាំចេញរបស់ឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងទ្វេរភាគី ដ៏រឹងមាំរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងបានលើកទឹកចិត្តធុរជនឥណ្ឌូនេស៊ី ឱ្យធ្វើពាណិជ្ជកម្មជាមួយកម្ពុជា…

ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនស ម្រេចបានទឹកប្រាក់ប្រមាណ ១៦០០លានដុល្លារ

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជប៉ុនសម្រេចបានទឹក​ប្រាក់ប្រមាណ​១,៦ពាន់​លាន​ដុល្លារ កើន​ជិត២០ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ ទំហំពាណិជ្ជកម្មក្នុងរយៈពេលបីត្រីមាសនេះ បានបង្ហាញថា ​ទំនិញ​កម្ពុជា​នាំចេញ​មាន​ទឹក​ប្រាក់​ជាង១ ពាន់​លាន​ដុល្លារ។ នេះ​បើវតាម​អគ្គវនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។ ទិន្នន័យ​របស់​ GDCE បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា​-​ខែកញ្ញា ឆ្នាំ​ ២០២៤ ការ​នាំចេញ នាំចូល​ទំនិញ​រវាង​​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប១៥៩៥ ​លាន​ដុល្លារ កើន​ឡើង១៦,៧ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន​១ ៣៦៦,៨៤​ លាន​ដុល្លារ​។ ទំហំ​ទឹក​ប្រាក់​ពាណិជ្ជកម្ម​កម្ពុជា ​-​ជប៉ុន ស្មើ​នឹង៣,៨៩​ ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ​សរុប​របស់​កម្ពុជា​រយៈពេល៩ខែ​ឆ្នាំ​២០២៤ ដែល​មាន​ចំនួន ៤០,៩៤​ ពាន់​លាន​ដុល្លារ​។​…

មន្រ្តីពាក់ព័ន្ឋចូលរួមផ្សព្វផ្សាយស្តង់ដាផលិតផលកសិកម្មសំខាន់ៗមួយចំនួន

        ដោយៈ និស្ស័យ         កំពង់ចាមៈ មន្រ្តីពាក់ព័ន្ឋមកពីក្រសូងមួយចំនួន បានចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយស្តង់ដា ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ របស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកហែម វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម  ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម-មណ្ឌលគិរី លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។ សិក្ខាសាលានេះ…

ក្រសូងពាណិជ្ជកម្ម ត្រៀមរៀបចំពិព៌ណអនឡាញ និងវេទិកាពាណិជ្ជកម្មឌីជីថល

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវជា រដ្ឋា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “អត្ថប្រយោជ​ន៍ក្នុងការចូលរួមវេទិកា ពាណិជ្ជកម្មឌីជីថលកម្ពុជា លើកទី១ និងពិព័រណ៍អនឡាញ”។ កិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ មានវត្តមានអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ និងតំណាងមកពីវិស័យឯកជនជាច្រើនរូប។ លោកជំទាវ ជា រដ្ឋា បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពី អត្ថប្រយោជន៍ដែលទទួលបានពីការចូលរួម “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ” ដែលជាព្រឹត្តិការណ៍ដំបូងគេបង្អស់ នៅកម្ពុជា និងជាកម្មវិធីអមពិព័រណ៏ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧។ លោកជំទាវបន្ដថា កម្មវិធីទាំង២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្ម…

រដ្ឋមន្រ្តីទេសចរណ៍បានជម្រុញឲ្យខេត្តស្ទឹងត្រែងលើកផ្លាករមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន

ដោយៈ គង់ សូរិយា ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់បានជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ឋខេត្តស្ទឹងត្រែង លើកផ្លាកនៅតាមរមណីយដ្ឋានទេសចរណ៍របស់ខ្លូន។លោកបានចាត់ទុកខេត្តស្ទឹងត្រែង ជាខេត្តអាទិភាពមូយក្នុងចំណោមខេត្តនៅភូមិភាគឦសាន ដែលត្រូវការអភិវឌ្ឈន៍វិស័យទេសចរណ៍។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ តុលា លោករដ្ឋមន្ត្រីហួត ហាក់ បានលើកឡើងអំពីភាពចាំបាច់ សម្រាប់ក្រុមខេត្តតំបន់ឦសាន ដែលជាក្រុមខេត្តមួយ ក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ត្រូវសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី២៣…

លោកជំទាវជា សិរី ចូលរួមពិភាក្សាពីក្តីសង្ឃឹមឆ្ពោះទៅរកកំណើនឡើងវិញ

ដោយៈ គង់ ម៉ាលីនណា អន្តរជាតិៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរកកំណើនខ្ពស់ឡើងវិញ។ ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” ដែលជាកម្មវិធីពិភាក្សាដំបូងគេ ក្នុងវេទិកានិយ័តកម្មសាកលឆ្នាំ២០២៤ (Global Regulatory Forum 2024) រៀបចំឡើងដោយស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក Bloomberg នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពីវាគ្មិនជំនាញ ដែលជាថ្នាក់ដឹកនាំ-មន្ត្រីជាន់ខ្ពស់ មកពីធនាគារកណ្តាល និងនិយ័តករទីផ្សារមូលធននៃប្រទេសផ្សេងៗ ក្នុងនោះរួមមាន លោកRobert Holzmann ទេសាភិបាលធនាគារកណ្តាលប្រទេសអូទ្រីស ឯកឧត្តម Christian Noyer…