vlk

vlk

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានស្ទុះងើបឡើងថ្លៃយ៉ាងគំហុក បន្ទាប់ពីលទ្ធផលបណ្តោះអាសន្នបង្ហាញថា លោកដូ ណាល់ត្រាំបានជាប់ឆ្នោតសារជាថ្មីនៅឆ្នាំ២០២៤នេះ ដោយផ្តួលដៃគូប្រជែងលោកស្រីកាម៉ាឡា ហារីស។ តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២.៦៥៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៧ភាគរយដល់២៦៦៣,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥៩,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៧៦,៣០ដុល្លារក្នុងមួយអោន។ យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចសម្រេចចិត្តទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ។ សន្ទស្សន៍ប្រាក់ដុល្លារ…

អគារស្តើងខ្ពស់កប់ពពកមួយនៅទីក្រុងឌូបៃ នឹងលេចរូបរាងឡើងនៅត្រឹមឆ្នាំ២០២៨ ខាងមុខ

ដោយ: គង់ លាងហួរអន្តរជាតិ: អគារ “The Muraba Veil” នឹងក្លាយជាអគារខ្ពស់កប់ពពកដែលមានរូបរាងស្តើងបំផុតនៅទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម និងជាអគារស្តើងបំផុតមួយនៅលើពិភពលោក ដែលមានប្រវែងទទឹងត្រឹមតែ២២,៥ម៉ែត្រប៉ុណ្ណោះ។ ទទឹងនៃអគារនេះមានប្រវែងប្រហាក់ប្រហែលនឹងប្រវែងផ្ទះល្វែងមួយប៉ុណ្ណោះ។ ប៉ុន្តែ អគារ “The Muraba Veil”នឹងត្រូវបានសាងសង់ឡើងដល់កម្ពស់៣៨០ម៉ែត្រ ដែលជាសំណង់អគារដ៏អស្ចារ្យមួយស្ថិតនៅលើដងវិថី Sheikh Zayed ក្នុងទីក្រុងឌូបៃ។ គម្រោងអគារដ៏ស្តើងនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Muraba និងត្រូវបានរចនាគូសប្លង់ដោយក្រុមហ៊ុន RCR Arquitectes ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់រចនា Nobel of architecture ពីកម្មវិធី The Prestigious Pritzker Prize នៅប្រទេសអារ៉ាប់រួម។ នេះជាលើកទី៥ហើយ ដែលក្រុមហ៊ុនទាំង២ បានសហការគ្នាលើការអភិវឌ្ឍន៍អគារក្នុងទីក្រុងឌូបៃ។ យ៉ាងណាមិញ…

កំពូលមហាសេដ្ឋីលោក Elon Musk ទិញអចលនទ្រព្យតម្លៃ ៣៥លានដុល្លារអាមេរិក ក្នុងរដ្ឋតិចសាស់

ដោយ: គង់ លាងហួរអន្តរជាតិ: មហាសេដ្ឋីលំដាប់ពិភពលោកលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានទិញអចលនទ្រព្យតម្លៃ៣៥លានដុល្លារអាមេរិកនៅទីក្រុង Austin ក្នុងរដ្ឋតិចសាស់ (Texas) ដើម្បីចំណាយពេលវេលារស់នៅជួបជុំគ្រួសារដ៏ធំរបស់លោក ដែលមានកូនយ៉ាងតិចចំនួន១១នាក់។ យោងតាមប្រភពដែលដកស្រង់ដោយកាសែត New York Times បានឱ្យដឹងថា លោក Elon Musk បានទិញវិមានរចនាប័ទ្ម Tuscan ទំហំ១៤.៤០០ហ្វីតការ៉េ និងផ្ទះដែលមានបន្ទប់គេងចំនួន៦ នៅពីក្រោយវិមាននេះ។ ដើម្បីធានាឯកជនភាព លោក Elon Musk បានឱ្យអ្នកលក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានជាច្រើន ហើយលោកបានទិញអចលនទ្រព្យខាងលើនេះក្នុងទំហំទឹកប្រាក់ខ្ពស់ជាងតម្លៃទីផ្សារចំនួន៧០ភាគរយ។ លោក Elon Musk មានបំណងចង់ឱ្យភរិយាចំនួន២រូបរបស់លោក រួមមានលោកស្រី Shivon Zilis នាយកប្រតិបត្តិក្រុមហ៊ុន…

Diverse Malaysian businesses flourishing in Cambodia

PETALING JAYA: Malaysian businesses are thriving in Cambodia across sectors like construction, education and healthcare, showcasing the country’s potential for expansion, says the Malaysia-Cambodia Business Association (MCBA). MCBA highlighted ventures such as a Malaysian paint distributor and an education firm…

អ្នកជំនាញ: ការធ្វើធុរកិច្ចរបស់ក្រុមវិនិយោគិនម៉ាឡេស៊ីនៅកម្ពុជា កំពុងរីកចម្រើនលើគ្រប់វិស័យ

ដោយ: គង់ លាងហួរ ភ្នំពេញ: សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) បានអះអាងថា ការធ្វើធុរកិច្ចរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ីនៅកម្ពុជា កំពុងរីកចម្រើនលើគ្រប់វិស័យ ដូចជា វិស័យសំណង់ ការអប់រំ និងការថែទាំសុខភាព។ ការណ៍នេះបានសរបង្ហាញឱ្យឃើញ ពីសក្តានុពលរបស់កម្ពុជា។ សមាគម MCBA បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរបស់វិនិយោគិនម៉ាឡេស៊ី ដូចជា ក្រុមហ៊ុនចែកចាយថ្នាំលាបពណ៌ផ្ទះ និងក្រុមហ៊ុនក្នុងវិស័យអប់រំ កំពុងចូលរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើនរបស់កម្ពុជា។ សមាគមនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនងធុរកិច្ច រវាងម៉ាឡេស៊ី និងកម្ពុជា តាមរយៈការសម្របសម្រួល ឱកាសនៃការវិនិយោគ ផ្តល់ព័ត៌មានអំពីទីផ្សារ និងរៀបចំបេសកកម្មពាណិជ្ជកម្ម។ យោងតាមទិន្នន័យបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្ម ធំជាងគេទី៩របស់កម្ពុជា នៅក្នុងតំបន់អាស៊ាន ខណៈទំហំពាណិជ្ជកម្មទ្វេរភាគីសម្រេចបាន ទឹកប្រាក់ចំនួន៣,០២ពាន់លានរីងហ្គីត។ ក្រុមហ៊ុនម៉ាឡេស៊ីបានផ្តួចផ្តើម…

កម្ពុជាជម្រុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានា ដល់ម្ចាស់អាជីវកម្មស្របច្បាប់នៅកម្ពុជា

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ ដោយ​ប្រាប់​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​អស់​ចូល​រួម​សហការ​សម្រប​សម្រួល​ ក្នុង​ការ​បង្កើត​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ជូន​ ដល់​គ្រប់​អាជីវកម្ម​ ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា។ សេចក្តី​ជូន​ដំណឹង​បាន​លើក​ឡើង​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី ​សហគ្រាស​ពាណិជ្ជកម្ម និង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល ​ក្នុង​វិស័យ​ធុរកិច្ច ក៏​ដូចជា​ចូលរួម​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ស្រប​តាម​ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​មុំទី​៥ នៃ​បញ្ចកោណ​ទី៣ របស់​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល នីតិ​កាល​ទី៧ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម សូម​ស្នើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​អស់ ចូល​រួម​សហការ​សម្របសម្រួល ​ក្នុង​ការ​បង្កើត​គណនី​ធនាគារ​ជា​ប្រាក់រៀល ជូន​គ្រប់​អាជីវកម្ម​ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​កម្ពុជា​។ សេចក្តី​ជូន​ដំណឹងដដែល​បាន​បញ្ជាក់​ថា “​ការ​ប្រើប្រាស់​ប្រាក់​រៀល​មាន​សារៈ​សំខាន់…

កម្ពុជា អូស្រ្តាលី បើកកិច្ចប្រជុំលើកទី២ សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការ តម្រង់ទិសកម្មវិធី (Program Steering Committee) លើកទី២ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្រ្តាលី។ កម្មវិធីនេះក៏មានការចូលរួមពីលោករស់ សីលវ៉ា រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Andreas Zurbrugg នាយកផ្នែកសហប្រតិបត្តិការ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំនេះ លោកសំហេង បូរ៉ា បានលើកឡើងអំពីការងារអាទិភាព របស់ក្រសួងពាណិជ្ជកម្ម សម្រាប់កម្មវិធី CAPRED និងបានចូលរួមក្នុងការផ្តល់មតិ លើការអនុម័តរបាយការណ៍វឌ្ឍនភាពរបស់កម្មវិធី CAPRED…

ទំនិញកម្ពុជាជាង ១០០មុខត្រូវបានដាក់បង្ហាញក្នុងពិព៌ណអន្តរជាតិនៅទីក្រុងសៀងហៃ

        ដោយៈ និស្ស័យ         ប្រទេសចិនៈ មន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយកផលិត​ផលគុណភាពខ្ពស់កម្ពុជាជាង១០០មុខ ចូលរួមដាក់តាំងបង្ហា​ញ ក្នុងពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ផលិតផលកម្ពុជាជាង១០០មុខរួមមាន អង្ករ គ្រាប់ស្វាយ​ចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក ។ល។ ការនាំយកផលិតផលកម្ពុជា ទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លា​ជាតិកម្ពុជា ក្រោមអធិបតីភាពលោកណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ…