មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ ពិភាក្សាជាមួយអ្នកជំនាញកាធនាគារ AIIB លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ
ដោយៈ គង់ សូរិយា ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញការ AIIB ដើម្បីពិភាក្សាលើបេសកកម្មចុះពិនិត្យមើលទីតាំងជាក់ស្តែងលើកទី២ និងការរៀបចំគម្រោងជំរុញ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)។ លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកជំទាវឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង3CEP បានអញ្ជើញប្រជុំជាមួយក្រុមអ្នកជំនាញការ Asian Infrastructure Investment Bank (AIIB) ដើម្បីពិភាក្សាលើបេសកកម្ម ចុះពិនិត្យមើលទីតាំងជាក់ស្តែងលើកទី២ និងការរៀបចំគម្រោងជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (Cambodia-Cross Border Connectivity Enhancement Project -3CEP)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា…