CDC ភាពខុសគ្នាលើទិដ្ឋភាពអភិវឌ្ឍន៍នៅកម្ពុជា ៧៣ឆ្នាំមុន និងបច្ចុប្បន្ន (1950-2023)

      ដោយៈ គង់ សូរិយា

      ភ្នំពេញៈ នេះជាវិមានរដ្ឋាភិបាល ដែលជាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (Council for the Development of Cambodia) មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រធានស្ថាប័ន អមដោយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ និងលោកបណ្ឌិត ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២។

តាមរយៈផេកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញសមា​សភាពថ្នាក់ដឹកនាំស្ថាប័ននេះ មួយចំនួនទៀតផងដែរដួចជាលោក អគ្គលេខាធិការចំនួន៣រូប រួមមាន លោកជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) លោក    វ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) និងលោក គង់ វិមាន អគ្គលេខា​ធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

“អំពីស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬ Council for the Development of Cambodia (CDC)”។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នប្រតិបត្តិបង្កើតឡើងក្នុងឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

ស្ថាប័ននេះ ស្ថិតក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាននៃក្រុមប្រឹ​ក្សា​អភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានជូនដល់វិនិយោគិន អំពីវិស័យនានាក្នុងការវិនិយោគ ការពិនិត្យពាក្យស្នើសុំវិនិយោគ ផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ការតាមដានគម្រោងវិនិយោគ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ការផ្តល់សេវាថែទាំដល់វិនិយោគិន ក្នុងការអនុវត្តគម្រោងវិនិយោគ និងការរៀបចំវេទិកាសម្រាប់វិស័យឯកជន ចូលរួមក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលតាមរយៈវេទិការរដ្ឋាភិបាល-វិស័យឯកជនប្រចាំឆ្នាំ។

ទន្ទឹមនឹងនេះ ក.អ.ក សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការសម្របសម្រួល និងប្រើប្រាស់ហិរញ្ញប្បទានឱ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រ និងគោលដៅអាទិភាពចំបង ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ៕

កម្ពុជាប្រកាន់យកនូវគោលនយោបាយបើកចំហរក្នុងការវិនិយោគលើគ្រប់វិស័យ និងបង្កើតនូវក្របខណ្ឌលើកទឹកចិត្តវិនិយោគលើវិស័យ និងសកម្មភាពអាទិភាព សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស។ រដ្ឋាភិបាលបានផ្ដល់ការគាំទ្រយ៉ាងខ្លាំងលើការបង្កើតសកម្មភាពអាជីវកម្មនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងក្នុងតំបន់ និងទៅកាន់ពិភពលោក ដើម្បីបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅកម្ពុជា។

“សូមចុច Like និងតាមដានទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការវិនិយោគនៅកម្ពុជា”