vlk

vlk

ការព្យាករណ៍: ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងអភិវឌ្ឍន៍សណ្ឋាគារថ្មី ៣២ម៉ឺនបន្ទប់នៅត្រឹមឆ្នាំ២០៣០

ដោយ: គង់ លាងហួរ រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងត្រៀមពង្រីកវិស័យបដិសណ្ឋារកិច្ចរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍សណ្ឋាគារថ្មីឱ្យបានចំនួន៣២ម៉ឺនបន្ទប់ នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការវិភាគ ដោយក្រុមហ៊ុនអចលនទ្រព្យសកល Knight Frank ។ យោងតាមការសិក្សារបស់ក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា ចំនួន៦៧ភាគរយនៃសណ្ឋាគារទាំង៣២ម៉ឺនបន្ទប់ គ្រោងសាងសង់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារលំដាប់ផ្កាយ៥។ ចំណាត់ការនេះមានគោលបំណង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យទេសចរណ៍ ដោយអារ៉ាប៊ីសាអូឌីតត្រូវបានគេព្យាករណ៍ថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍ ក្នុងស្រុក និងអន្តរជាតិសរុបចំនួន១៥០លាននាក់ នៅឆ្នាំ២០៣០ខាងមុខ។ លោក Turab Saleem ដៃគូ និងជាប្រធានផ្នែកបដិសណ្ឋារកិច្ចនៅក្រុមហ៊ុនKnight Frank ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក បានលើកឡើងថា “ជាមួយនឹងគោលដៅនៃការស្វាគមន៍ភ្ញៀវទេសចរណ៍ ចំនួន១៥០លាននាក់នៅឆ្នាំ២០៣០ រដ្ឋាភិបាល…

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិនកំពុងបន្តជាប់ផុងវិបត្តិ ខណៈរដ្ឋាភិបាលមិនទាន់រកឃើញច្រកចេញ

ដោយ: គង់ លាងហួរ អន្តរជាតិ: វិបត្តិទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិន កំពុងបន្តស្ថិតក្នុងភាពជាប់គាំង និងមិនមានច្រកចេញ ខណៈចំណាត់ការរបស់រដ្ឋាភិបាលចិន ពុំទាន់អាចឆ្លើយតប និងជួយអូសទាញវិស័យទាំងមូល ឱ្យរួចផុតពីបញ្ហាបាននៅឡើយ។ ជាក់ស្តែង តម្លៃលំនៅដ្ឋានថ្មី និងតម្លៃលំនៅដ្ឋានប្រភេទទី២ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះចន្លោះពី១,៧៦ភាគរយ ទៅ៦,៨៩ភាគរយ នៅឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។ លោក Haibin Zhu ប្រធានដឹកនាំក្រុមសេដ្ឋវិទូនៅធនាគារខ្នា​តយក្ស JPMorgan ប្រចាំប្រទេសចិន បានថ្លែងទៅកាន់សារពត៌មាន CNBC ថា ស្ថានភាពទីផ្សារលំនៅដ្ឋាន នៅប្រទេសចិន ពុំទាន់មានស្ថិរភាពនៅឡើយ។ ប៉ុន្តែយ៉ាងណាមិញ លោកព្យា​ករណ៍ថា វិស័យអចលនទ្រព្យចិន ​អាចនឹងបង្ហាញសញ្ញាល្អប្រ​សើរឡើងវិញបន្តិចនៅឆ្នាំ២០២៥ខាងមុខ។ កាលពីខែមិថុនា តម្លៃលំនៅដ្ឋាននៅទីក្រុងចំនួន១០០ ទូទាំងប្រទេសចិន បានកើនឡើង០,១៣ភាគរយ…

ប្រតិភូពាណិជ្ជកម្មទីក្រុងស៊ាងហៃពិភាក្សាពីឱកាសវិនិយោគនិងផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សា សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ទីក្រុងសៀ​ង​ហៃ (CPIT Shanghai) ពិភាក្សាលើការពិនិត្យលទ្ធភាពផ្សព្វផ្សា​យអំពីការវិនិយោគឯកជន រវាងប្រទេសកម្ពុជា និងទីក្រុងសៀងហៃ។ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (Council for the Promotion of International Trade Shanghai – CPIT Shanghai) និងសហការី ចូលជួបពិភាក្សាការងារ។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី…

គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ទទួលបានលទ្ធផលជាផ្លែផ្កាលើកិច្ចពិភាក្សាប្រធានបទចំនួន១០

ដោយៈ និស្ស័យ ភ្នំពេញៈ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកអ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 28th Cambodia-Japan Joint Committee Meeting)។ កិច្ចប្រជុំនេះ ដឹកនាំដោយមានការចូលរួមពីតំណាងក្រសួ​ង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) អង្គការពា​ណិ​​ជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន (METI) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិ​យោ​គនៅកម្ពុជាជាច្រើនរូបផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុន…

ឯកអគ្គរដ្ឋទូតហ្វីលីពីនស្នើរដ្ឋមន្រ្តីកសិកម្មបន្តអនុវត្តន៍អនុស្សរណៈនៃការយោគយល់រវាងប្រទេសទាំងពីរ

        ដោយៈ គង់ ម៉ាលីនណា         ភ្នំពេញៈ លោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូត ហ្វីលីពីនប្រចាំកម្ពុជា បានស្នើរដ្ឋមន្រ្តីកសិកម្មបន្តអនុស្សរណៈនៃការយោគយល់ រវាងប្រទេសទាំងពីរបន្ថែមទៀត។ សំណើរនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលទទួលជួបសម្តែងការគួរសម ជាមួយលោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៣ កញ្ញាកន្លងមកនេះ។ លោករដ្ឋមន្ត្រី បានណែនាំឱ្យភាគីហ្វីលីពីន សហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេស ក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរ ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។…

តំបន់សេដ្ឋកិច្ចពិសេសម៉ាឡេស៊ី-សិង្ហបុរីរំពឹងក្លាយជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចដូចទីក្រុងស៊ិនជិន

ដោយ: គង់ លាងហួរ អន្តរជាតិ: ធនាគារខ្នាតយក្សរបស់អាមេរិកJP Morgan រំពឹងថា តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore នឹងក្លាយជាម៉ាស៊ីន ជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ដូចការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសស៊ិនជិនរបស់ចិន ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក។ ធនាគារវិនិយោគអាមេរិក បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ផ្តល់ឱកាសដល់វិស័យមានកំណើនខ្ពស់ បន្ថែមពីលើការសម្រុកទិញដីធ្លី នៅជិតតំបន់អភិវឌ្ឍន៍។ ធនាគារវិនិយោគអាមេរិក JP Morgan បានបញ្ជាក់បន្ថែមថា តំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី នឹងផ្តល់បរិយាកាសបទប្បញ្ញត្តិ និងគោលនយោបាយអំណោយផលបន្ថែមទៀត ជាមួយនឹងកិច្ចសហការយ៉ាងសកម្ម។ កន្លងមក ក្រុមមន្ត្រីបានបំពេញ មានដំណើរទស្សនកិច្ចការងារជាច្រើនលើក ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ហើយទីភ្នាក់ងាររដ្ឋាភិបាល បានចូលរួមក្នុងការពិភាក្សា និងវគ្គផ្តល់យោបល់ជាមួយ អ្នកតំណាងវិស័យឯកជន…

ឡាវសាងសង់តំបន់សេដ្ឋកិច្ចថ្មីនៅទីក្រុងហ្លួងព្រះបាង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេសចរណ៍

ដោយ: គង់ លាងហួរ អន្តរជាតិ: ប្រទេសឡាវ គ្រោងបើកដំណើរការតំបន់សេដ្ឋកិច្ចថ្មីមួយ ដោយផ្តោតលើការអភិវឌ្ឍន៍បរិស្ថានវិទ្យា កសិកម្ម និងទេសចរណ៍ លើផ្ទៃដី៧.៦៩៣ហិកតា ស្ថិតនៅក្នុងទីក្រុងហ្លួងព្រះបាង និងស្រុក Xiengngeun។ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ទីក្រុងហ្លួងព្រះបាង បាន​អនុម័ត​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ចំនួន២ ដើម្បី​គូសបញ្ជាក់​អំពី​ផែនការ​នេះ។  ទោះយ៉ាងណាក្តី កាលបរិច្ឆេទចាប់ផ្តើម និងតម្លៃទុនវិនិយោគសម្រាប់គម្រោងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។ យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា គោលដៅចម្បងនៃការអភិវឌ្ឍ គម្រោងនេះឡើង ដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញអ្នកវិនិយោគបរទេស ទៅកាន់ទីក្រុងហ្លួងព្រះបាង។  គម្រោង​នេះ​ក៏​មាន​គោល​បំណង ​លើក​កម្ពស់​ផលិតកម្ម​កសិកម្ម និង​បង្កើន​ការ​ផ្លាស់​ប្តូរ​កសិកម្ម​ក្នុង​តំបន់ផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលឡាវបានកំណត់អំពីសិទ្ធិ និងកា​រផ្តល់សំណងសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោ​យសារការសាងសង់តំបន់សេដ្ឋកិច្ច រួមទាំងការទូទាត់សំណងសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគម្រោងនេះ។  ម្យ៉ាងវិញទៀត នៅក្នុងអំឡុងសម័យប្រជុំសាមញ្ញ…